en     km
en     km

កំពង់ធំ៖ កសិករដាំដំឡូងត្អូញត្អែរពីតម្លៃធ្លាក់ចុះអំឡុងពេល Covid-19

Share

កំពង់ធំ៖ ប្រជាកសិករមួយរូបប្រកបរបរដាំដំណាំដំឡូងនៅភូមិអូរទ្រោក ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានលើកឡើងពីបញ្ហាតម្លៃដំឡូងធ្លាក់ចុះនៅឆ្នាំនេះ ស្របពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩។

កសិករប្រមូលផលដំឡូងក្នុងចំការ។

លោក គីម ឡត់ ជាកសិករដាំដំឡូងមានស្រុកកំណើតនៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់ថា តម្លៃដំឡូងនៅឆ្នាំនេះចុះថោកត្រឹមតែ ១,៨០៛  ក្នុងមួយគីឡូក្រាម ដែលខុសពីឆ្នាំមុនមានតម្លៃរហូតដល់ ៣០០រៀល ដល់ ៤០០រៀល។

កុមារីកំពុងដើររើសដំឡូងដែលសល់ក្នុងចំការ។

កសិកររូបនេះបន្តថា ការធ្លាក់ថ្លៃបែរនេះបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ ដែលមិនអាចចរាចរណ៍ដំឡូងទៅក្រៅប្រទេសបាន។

ស្របពេលនៃការធ្លាក់ថ្លៃដំឡូងលោក គីម ឡត់ ក៏ត្អូញត្អែរពីទិន្នផលធ្លាក់ចុះផងដែរ ព្រោះឆ្នាំនេះការបង្កបង្កើនផលជួបគ្រោះរាំងស្ងួតបណ្តាលឱ្យដំឡូងងាប់ស្ទើរគ្មានសល់។

កសិករដឹកដំឡូងដែលទើបប្រមូលផលក្នុងចំការ ខណៈឆ្នាំនេះផលមិនសូវបានល្អដូចឆ្នាំមុន។

លោក គីម ឡត់ សុំអំពាវនាវដល់មន្ត្រីជាប់ពាក់ព័ន្ធជួយសម្រួលដល់តម្លៃដំឡូងឱ្យបាន សមរម្យអាចទទួលយកបាន ហើយលោកសង្ឃឹមថាជំងឺកូរ៉ូណានឹងស្ងប់ស្ងាត់ទៅវិញ៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image Not Found
Image

ព័ត៌មានទាក់ទង