កំពង់ធំ៖ ប្រជាពលរដ្ឋក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំរួមគ្នាជួសជុលផ្លូវដែលខូចខាត មានទឹកដក់ជោគជាំ ពិបាកធ្វើដំណើរឲ្យមានភាពប្រសើរឡើងវិញ។ ការជួសជុលផ្លូវខូចនេះ ជាគំនិតផ្តួចផ្តើមរបស់លោកគ្រូ ហេង ហ័ង ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំបឹងមួយរូប។
លោកគ្រូហេង ហ័ង មានប្រសាសន៍ថា៖«ការដែលនាំឲ្យមានការជួសជុលផ្លូវដែលខូចនេះឡើងវិញ ដោយមើលឃើញថា ប្រជាពលរដ្ឋពិបាកធ្វើដំណើរ កន្លែងខ្លះរអិល កន្លែងខ្លះទៀតបែកភក់ជ្រាំ ជាពិសេសក្នុងរដូវវស្សានេះតែម្តង»។
លោកបន្តទៀតថា៖«ការជួសជុលនេះគឺអាស្រ័យបានមកពីការចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនរបស់លោក និងប្រជាពលរដ្ឋក្នុងឃុំ ជាមួយជំនួយរបស់សប្បុរសជនដទៃទៀតផងដែរ ជាពិសេសគឺការចូលរួមបញ្ចេញកម្លាំងពលកម្មពីប្រជាពលរដ្ឋក្នុងការកាយដីជាដើម»។
គួរបញ្ជាក់ផងដែរថា ផ្លូវនេះចាប់ផ្តើមជួសជុលឡើងវិញកាលពីដើមខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតក្នុងចំនួនពីរ គឺភូមិបឹងកណ្តាល និង ភូមិបឹងខាងត្បូង ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ការជួសជុលផ្លូវដែលខូតខាតនេះ គឺជួសជុលត្រង់ចំណុចខូតដោយផ្នែកៗខ្លះមានប្រវែង ១០ម៉ែត្រ និងខ្លះទៀតមានប្រវែងរហូតដល់៦០ម៉ែត្រ៕
អត្ថបទខ្លីសរសេរដោយ លឿង ឧត្តម យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។