នៅលើលោកនេះគ្មានអ្វីទៀតទាត់ឡើយគឺមានតែពេលវេលាប៉ុណ្ណោះដែលជាដែនកំណត់ជោសវាសនារបស់មនុស្ស។
មេដឹកនាំផ្ដាច់ការដែលសាងអំពើបាបជាប់នឹងខ្លួនដោយសារខ្លួនកាន់អំណាចបំពានសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្សនិងកឹបកេងទ្រព្យរបស់ប្រទេស តែងតែវិនាស។ មានមេដឹកនាំផ្ដាច់ការជាច្រើននៅលើពិភពលោក ព្យាយាមកាន់អំណាចអស់មួយជីវិត ប៉ុន្តែ នៅតែពុំមានះបាននឹងព្រហ្មលិខិតឡើយ។
ជនផ្ដាច់ការនៃប្រទេសអ៊ីរ៉ាក់សាមដាមហូសេន ស្លាប់ដោយការកាត់ទោស ដោយព្យួរករ បន្ទាប់ពី កងទ័ព ពហុសាសន៍ដឹកនាំដោយកងទ័ពអាមេរិក ចូលលុកលុយនៅឆ្នាំ២០០៣។ ជនផ្ដាច់ការ នៃប្រទេស លីប៊ី ម៉ួម៉ាវ ហ្គាដាហ្វី ត្រូវបានកងទ័ពបារាំង និងកងទ័ពបដិវត្តន៍ប្រជាជនអូសករចេញពីរូងដី នៅឆ្នាំ ២០១១ ។ អតីតប្រធានាធិបតី អេហ្សិប ហូស្នីមូបារ៉ាក់ ជាប់ឃុំខ្លួន ដោយសារការបះបោររបស់ប្រជាជននៅឆ្នាំ ២០១១និងចុងក្រោយនេះ គឺលោករ៉ូបើតម៉ូហ្គាបេ ដែលប្រាថ្នា ចងកាន់អំណាចមួយជីវិត ក៏មិនបាន កាន់អំណាចមួយជីវិត ដែរ។ បុរសនេះ ត្រូវបានទាញទំលាក់ពីអំណាចដោយ រដ្ឋប្រហារ នៅឆ្នាំ២០១៧ គឺគាត់ធ្លាក់ពីអំណាចមុនគាត់ស្លាប់នៅ នៅខែកញ្ញា ឆ្នាំ២០១៩ ។ បុរសនេះស្លាប់នៅពេល អាយុ ៩៤ឆ្នាំ។ គាត់ប្រាថ្នាកាន់អំណាច អោយបាន១០០ឆ្នាំ។
ចំពោះជនផ្ដាច់ការ សូដង់ Omer al-Bashir ដែលប្រាថ្នាកាន់តែអំណាច ត្រឹមតែ៣៥ឆ្នាំក៏ត្រូវបានប្រជាជនប្រទេសនេះ ទាញទម្លាក់ពីអំណាច កាលពីថ្ងៃទី១១មេសាឆ្នាំ២០១៩ គឺមិនបានសម្រេចតាមបំណងឡើយ។
ជនផ្ដាច់ការម្នាក់ គឺកំពុងដេកក្នុងគុកជាមួយនឹងបក្សពួករបស់គាត់ជាង១០០នាក់។
នៅពេលនេះ បុរសខ្លាំងរូបនេះនឹងត្រូវនាំខ្លួនទៅ ឈរក្នុងរង្វង់ក្រចកសេះ ជាថ្មីទៀត នៅក្នុងសាលជំនុំជម្រះក្ដី នៅតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
សេចក្ដីរាយការណ៍របស់ សារព័ត៌មាន ជាច្រើននៃប្រទេសសូដង់ ក្នុងនោះរួមទាំងសារព៏ត៌មានSudan Tribute បានចុះផ្សាយនេះថារដ្ឋាភិបាលស្រោចស្រង់ជាតិដែលបានបើកការពិភាក្សានៅក្នុងគណៈរដ្ឋមន្ត្រីនិងជាមួយក្រុមអ្នកច្បាប់ដើម្បីពិនិត្យមើលសំណើរបស់ក្រុមរដ្ឋអាជ្ញាតុលាការICCដែលសុំអោយប្រគល់ខ្លួនជនជាប់ចោទឧក្រិដ្ឋកម្មសង្រ្គាម Omer al-Bashirនិងអតីតឧត្តមសេនីយិ៍ព្រមទាំងរដ្ឋមន្ត្រីរបស់លោក ទៅអោយតុលាការICC គឺបានសម្រេចថានឹងប្រគល់ខ្លួនលោកal-Bashirនៅពេលដ៏ឆាប់ៗនេះហើយ។ការសម្រេចនេះធ្វើឡើងបន្ទាប់ពីជនជាប់ចោទម្នាក់នៃរបបលោកal-Bashirគឺលោកគឺលោក Ali Kushaybបានសុំចូលខ្លួនទៅកាន់តុលាការអន្តរជាតិមួយនេះដែលនាំអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់សូដង់ស្នើសុំអោយមានការសម្រេចលើរឿងនេះ។ លោក Faisal Muhammad Salehរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រដ្ឋាភិបាល បាននិយាយថាជនជាប់ចោទ Kushayb គឺជាជនទីមួយ ដែល បានចូល ខ្លួនទៅ អោយ តុលាការICC ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម ទៅតាមដីការ ចាប់ខ្លួនរបស់តុលាការអន្តរជាតិនេះ ហើយ បន្ទាប់មកដល់វេនលោក Omer al-Bashirនិងអតីតរដ្ឋមន្រ្តីរបស់លោក៤រូបទៀត ដែលICCបានចេញដីការចាប់ខ្លួនហើយនោះ។
តែសូមរំលឹកថាមុននឹងឈានដល់ ដំណាក់ពេលនេះគឺប្រជាជនសូដងនៅរដ្ឋធានីកាទុំរាប់ម៉ឺននាក់បានធ្វើបាតុកម្មដោយបានប្រព្រឹត្តទៅរហូតដល់ទីបីខែទើបទម្លាក់ជនផ្ដាច់ម្នាក់នេះបាន។មូលហេតុដែលប្រជាជនធ្វើបាតុកម្មទំលាក់គឺដោយសារជនផ្ដាច់ការរូបនេះបានព្យាយាមកា្រញមួយអាណត្តិទៀតដែលលោកថាលោកចង់កាន់អំណាចអោយបាន៣៥ឆ្នាំ។
បុរសម្នាក់នេះហើយដែលឡើងកាន់អំណាច ដោយសាររដ្ឋប្រហារនៅឆ្នាំ១៩៨៩។នៅពេលខ្លួនកាន់អំណាចកាន់តែយូរឆ្នាំគឺកាន់តែឃោរឃៅនិងផ្ដាច់ការ។បុរសខ្លាំងនេះគឺជាមេដឹកនាំដែលបង្ក្រាបក្រុមប្រឆាំងមិនរើសសមរភូមិឡើយ។
ក្នុងអំឡុងកាន់អំណាច៣០ឆ្នាំបុរសនេះនិងបក្សពួកបានប្រព្រឹត្តខ្លាំងណាស់នូវការបំពាន់សិទ្ធិមនុស្សនិងសេរីភាពរបស់ប្រជាជន។ក្រុមប្រឆាំងមិនតិចជាង១០០០នាក់ទេដែលរដ្ឋអំណាចរបស់បុរសខ្លាំងម្នាក់នេះចាប់ខ្លួនដាក់គុកនិងសម្លាប់ក្រៅប្រព័ន្ធ។អំឡុងបាតុកម្មជាង៣ខែគឺបាតុករស្លាប់ដោយសារបុរសនេះបញ្ជាអោយកងសន្តិសុខវាយបង្ក្រាបបាញ់រះគឺមានដល់ជិត៥០០នាក់ឯណោះ។អង្គការសិទិ្ធមនុស្សអន្តរជាតិបានកត់ត្រាឈ្មោះបុរសនេះនិងបក្សពួកខ្លួនច្រើនសិបនាក់ក្នុងបញ្ជីនៃមេដឹកនាំផ្ដាច់ការនិងច្រើននាក់ទៀតមានឈ្មោះជាជនឧក្រិដ្ឋនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអំឡុងខ្លួនកាន់អំណាច។
តែសម្រាប់បុរសខ្លាំងal-Bashirត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីការសុំអោយប៉ូលិសអន្តរជាតិនាំខ្លួនចំនួន៣ដងមកហើយ។តែដីកាចុងក្រោយនេះគឺជាដីកាទី៤ដែលបានធ្លាក់ដល់ដៃរដ្ឋាភិបាលថ្មីរបស់ប្រជាជនដែលបានផ្ដួលបុរសនេះពីអំណាច។ជារដ្ឋាភិបាលដែលកើតចេញពីកម្លាំងចម្រុះមានទាំងយោធានិងក្រុមប្រឆាំង។
ដីកាចុងក្រោយនេះបាននិយាយយោងទាំងការសម្លាប់រង្គាលទៅលើជនស៊ីវិលនៃតំបន់ដាហ្វ័រក្នុងសង្រ្គាមស៊ីវិលឆ្នាំ២០០៣ដល់ឆ្នាំ២០០៨ដែល មនុស្ស ៣០ម៉ឺននាក់បានស្លាប់ក្រោម សា្នដៃរបស់លោក និងបូករួម ការកាន់អំណាច សម្លាប់ក្រុមប្រឆាំង អំឡុងបាតុកម្មរយៈពេល៣ខែ ដែលសំណុំរឿងទាំងនេះធំធេង និងធ្ងន់ធ្ងរណាស់ ប្រឆាំងនឹង អ្នកកាន់អំណាចយូរឆ្នាំរូបនេះ។
ដោយទប់នឹងសម្ពាធរបស់ ប្រជាជន លែងកើត រដ្ឋាភិបាលថ្មី បានសម្រេចថានឹងប្រគល់ខ្លួន លោក al-Bashir ទៅកាន់តុលាការ ICC ទៅតាមសំណើរបស់ តុលាការ ICC ។
Faisal Salehរដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាប្រាប់សារព័ត៌មានReuters ថាការបញ្ជូនខ្លួនលោកal-Bashirនិងជនសង្ស័យ៤នាក់ទៀតដែលជាដៃស្ដាំរបស់លោកal-Bashirធ្វើឡើងតាមការស្នើសុំពីជនរងគ្រោះនៃតំបន់ដាហ្វ័រហើយម្យ៉ាងទៀតរដ្ឋាភិបាលបានសន្យានៅចំពោះមុខជនរងគ្រោះថានឹងប្រគល់លោកal-BashirទៅអោយICC នៅពេលណាបុរសនេះបានឆ្លងកាត់ការកាត់ទោសក្នុងសំណុំរឿងពុករលួយជាមុនសិន ហើយឥឡូវនេះ លោកal-Bashirត្រូវបានកាត់ទោស ។
សម្រាប់Kenneth Rothប្រធានអង្គការសិទ្ធិមនុស្សHuman Rights Watchបាននិយាយថាពលរដ្ឋសូដង់ដែលស្រែកឃ្លានយុត្តិធម៌នឹងចាប់ផ្ដើមទទួលពន្លឺយុត្តិធម៌ពីតុលាការICC ដែលរឿងនេះនឹងក្លាយជាការបំបាត់និទណ្ឌភាពនៃរបបរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរធ្លាប់មានកាលពី៣០ឆ្នាំមុននេះនៅក្នុងការគ្រប់គ្រងរបស់ លោកal-Bashir។ ដោយគ្រាន់តែទទួលដំណឹងថារដ្ឋាភិបាលថ្មីសម្រេចថានឹងប្រគល់ខ្លួនលោកal-Bashirនិងអតីតមន្ត្រីជាន់ខ្ពស់របស់លោកទៅអោយតុលាការICC ឆាប់ៗនេះជនរងគ្រោះបានបង្ហាញការសប្បាយរីករាយជាខ្លាំង ។ ពួកគាត់ បានរាំច្រៀងដោយរំពឹងថានឹងទទួលបានយុត្តិធម៌ពិតប្រាកដពីតុលាការICC ៕
ដោយ៖ពៅនិកា