en     km
en     km

លោក ឈាង វ៉ុន នឹងអនុញ្ញាតអោយសង្គមស៊ីវិល ចូលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

Share

លោក ឈាង វ៉ុន សមាជិកគណៈកម្មាធិការអចិន្រ្តៃនៃរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ត​ការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នឹងអញ្ចើញសង្គមស៊ីវិលឲ្យចូលជួបដើម្បីពិភាក្សា​លើសេចក្តី​ព្រាងច្បាប់ស្តី​ពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល នៅ​ពេលណាដែល​សេចក្តី​ព្រាង​ច្បាប់​នោះ​​ចូលមក​ដល់​ដៃរដ្ឋសភាហើយមានការអនុញ្ញាតពីប្រធាន សភា។

លោក ឈាង វ៉ុន (កណ្តាល)
លោក ឈាង វ៉ុន (កណ្តាល)

លោក ឈាង វុន នឹងអញ្ចើញ​សង្គម​ស៊ីវិល​ឲ្យចូលជួប ដើម្បីភាក្សាលើសេចក្តីព្រាងច្បាប់ស្តី​ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលនៅពេលណា​ដែល​សេចក្តី​ព្រាងច្បាប់នោះបានចូលមកដល់ដៃរដ្ឋសភា និងមានការ​អនុញ្ញាតពីប្រធានរដ្ឋសភាលោក ហេង សំរិន។ នេះបើតាម​ការបញ្ជាក់ពីខ្លឹមសារ​លិខិត​ឆ្លើយតប​របស់​លោក ឈាង វ៉ុន ទៅសង្គមស៊ីវិល កាលពីថ្ងៃទី២៧ ខែ​ ឧសភា ម្សិលម៉ិញ។

នៅក្នុងលិខិតឆ្លើយតបជាមួយអង្គការសង្គមស៊ីវិលសរសេរដោយអក្សរដៃចំនួន១ទំព័រ លោក ឈាង វ៉ុន បានឲ្យដឹងថា​ ជាទម្លាប់​ក្រោយពីបានទទួលសេចក្តី ព្រាងច្បាប់ផ្សេងៗពីររាជរដ្ឋាភិបាល រដ្ឋសភាតែងតែ​រៀបចំសិក្ខាសាលាជាសាធារណះ ហើយនៅ ពេលនោះ អ្នកពាក់ព័ន្ធ ជាពិសេស អង្គការសង្គមស៊ីវិល អាចចូលរួមបាន។

ការឆ្លើយតបរបស់លោក ឈាង វ៉ុននៅពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលនានា ស្ថានទូតអាមេរិចទទូចស្នើឲ្យ រដ្ឋាភិបាលទំលាយសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិន​មែនរដ្ឋាបាលជា​សាធារណៈ ព្រោះសង្គមស៊ីវិលព្រួយបារម្ភ ថាច្បាប់នេះមាន​ការរឹបណ្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ ហើយច្បាប់នេះ កំពុងតែមានភាពចម្រោងចម្រាសរវាងសង្គមស៊ីវិលជា មួយ​រដ្ឋាភិបាល​កម្ពុជា៕

Share

Image
Image
Image