en     km
en     km

រដ្ឋាភិបាលស៊ុយអ៊ែត៖លំហប្រជាធិបតេយ្យនៅកម្ពុជាចង្អៀតពិបាកនឹងសហប្រតិបត្តិការ

Share

ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា បានចេញនូវសេចក្ដីប្រកាសព័ត៌មានបន្ទាន់ មួយអំពីការបន្ដកិច្ច សហប្រតិបត្តិការអភិវឌ្ឍប្រជាធិបតេយ្យកម្ពុជាក្រោមយុទ្ធសាស្រ្ដ អាស៊ីប៉ាស៊ីហ្វិកនិងត្រៀមបញ្ចប់កិច្ចសហប្រតិបត្តិយុទ្ធសាស្រ្ដទ្វេភាគីវិញ។រដ្ឋាភិបាលនេះសម្ដែងមតិព្រួយបារម្ភនិងខកចិត្តដែលលំហប្រជាធិបតេយ្យនៅកម្ពុជានៅតែត្រូវបានរឹតបន្ដឹងតែប្ដេជ្ញានឹងធ្វើឱ្យប្រសើរឡើងវិញ។

កញ្ញា ឆោមពៅនិការាយការណ៍៖

ថ្ងៃទី12មិថុនាឆ្នាំ២០២០នេះនៅលើទំព័រហ្វេសប៊ុកស្ថានទូតបានធ្វើការឆ្លុះបញ្ចាំងជាច្រើនពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។នៅពីលើអត្ថបទជាសន្លឹកឌីជីថលនៃសេចក្ដីប្រកាសព័ត៌មាននោះ ស្ថានទូតនេះបានសរសេរអត្ថបទ ៤ល្បះដូចនេះថា៖

រដ្ឋាភិបាលស៊ុយអ៊ែតសម្រេចចិត្តផ្ដោតលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយកម្ពុជាលើសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។សកម្មភាពកំពុងដំណើរការលើវិស័យទាំងនេះបន្ដហើយគំនិតផ្ដួចផ្ដើម ថ្មីនឹងត្រូវបានពិចារណា។ប៉ុន្ដែវិស័យផ្សេងទៀតនឹងត្រូវបានបញ្ឈប់។យុទ្ធសាស្រ្ដតំបន់សម្រាប់កិច្ចអភិវឌ្ឍស៊ុយអ៊ែតនៅអាស៊ីនិងប៉ាស៊ីហ្វិករួមបញ្ចូលទាំងកម្ពុជាលើវិស័យនានា ជាពិសេសលើការការពារ បរិស្ថាននិងបម្លាស់ប្ដូរ​អាកាសធាតុ។

នេះគ្រាន់តែជាចំណងជើងនៃសេចក្ដីប្រកាសព័ត៌មានទេ ប៉ុន្ដែសេចក្ដីប្រកាស​របស់ទូតស៊ុយអ៊ែតនោះគឺមានបួនកថាខណ្ឌធំៗ។កថាខណ្ឌដើមបានគូសបញ្ជាក់ថាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ សកម្មភាពក្នងុការអភិវឌ្ឈលើលទ្ធិប្រជាធិបតេយ្យ និតិរដ្ឋនិងសិទ្ធិមនុស្ស នឹងត្រូវបានមគ្គុទេសន៍ដោយកម្មវត្ថុថ្មីជាយុទ្ធសាស្រ្ដស៊ុយអ៊ែតសម្រាប់ កិច្ចសហប្រតិបត្តិការក្នុងអាស៊ីនិងតំបន់ប៉ាស៊ីហ្វិក។ចំណែកឯយុទ្ធសាស្រ្ដទ្វេភាគីរបស់ស៊ុយអ៊ែតនឹងកម្ពុជានឹងត្រូវបញ្ចប់មុនថ្ងៃទី១កក្កដាឆ្នាំ២០២១។

កថាខណ្ឌបន្ទាប់ ស៊ុយអ៊ែតបានបរិយាយជាសង្ខេបថាលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រួមបញ្ចូលនឹងសេរីភាពក្នុងការបញ្ចេញមតិ និង សមត្ថភាពសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើសកម្មភាពដោយសេរីត្រូវបានរឹតត្បិតនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ។រដ្ឋាភិបាលដោយយល់ឃើញដូច្នេះពិចារណាថាវាជាការចាំបាច់ក្នុងការផ្ដោតលើកចិច្សហប្រ្តិបត្តិដើម្បីបង្កើតនូវលក្ខខណ្ឌប្រសើរ។

ប្រយោគទាំងនេះគឺជាការសង្ខេបមកពីអត្ថន័យទាំងស្រុងរបស់រដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចអភិវឌ្ឍសហប្រតិបត្តិការជាអន្ដរជាតិរបស់ប្រទេសស៊ុយអ៊ែត គឺលោក Peter Erikson។ រដ្ឋមន្រ្ដីរូបនេះបានថ្លែងដូចនេះថា៖ លំហប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ។នេះបានធ្វើឱ្យយើងពិបាកក្នុងការបន្ដកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនិងជិតស្និទ្ធ។រដ្ឋាភិបាលដោយឃើញយ៉ាងដូច្នោះបានជ្រើសរើសក្នុងការប្រតិបត្តិការផ្ទាល់ម្ដងទៀតនូវកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍគាំទ្រឱ្យប្រសើរឡើងសម្រាប់ជាការផ្លាស់ប្ដូរទាក់ទិននឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។យ៉ាងនេះក្ដីក្រុមដែលរដ្ឋាភិបាលស៊ុយអ៊ែតគាំទ្រនៅកម្ពុជាគឺ សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និង អ្នកតស៊ូមតិប្រជាធិបតេយ្យនិង  កម្ពុជា។រដ្ឋាភិបាល ស៊ុយអ៊ែតថា ស៊ុយអ៊ែតនឹងឈរលើគោលការណ៍ប្រជាធិបតេយ្យ ​​​និង សម្ដែងទស្សនៈជាសាធារណៈ នៅពេលដែលតម្លៃទាំងនោះរងនូវការបំផ្លាញ។

កាលពីថ្ងៃទី០៣មិថុនា ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ប្រទេស​ចំនួន​ ១១ និង​រួមទាំង​កម្ពុជា​ផង​នៅក្នុង​អំឡុង​ពេល​មាន​វិបត្ដិ​នៃ​ជំងឺ​កូវីដ​១៩​។ភ្លាមៗលោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បកស្រាយថា កម្ពុជា​មិនបាន​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ទេ​។ ប៉ុន្តែ​ការឃាត់ខ្លួន និង​បន្ត​ដោយ​វិធានការ​ច្បាប់​តាម​ផ្លូវ​តុលាការ​កន្លងមក​គឺ​ដោយសារ​តែ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​។

ផ្ដោតតែកម្ពុជាទេ បើរាប់តាំងពីដើម​ឆ្នាំ២០២០ មក មាន​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគា​រ ហើយ​ជិត​២០​នាក់​ផ្សេងទៀត ត្រូវ​ជនសង្ស័យ​វាយ​ឱ្យ​រង​របួស។

ជាការតស៊ូមតិ អង្គការ​សង្គម​ស៊ីវិលចំនួន៣០​ដែល​ធ្វើ​ការ​ទាក់ទាក់​នឹងសិទ្ធិមនុស្ស​និង​ការ​បោះ​ឆ្នោត បានចេញ​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​កាលពីម្សិលមិញ ដោយ​សំដែង​ការ​ព្រួយ​បារម្ភ​លើ​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​នយោបាយ​នៅកម្ពុជា។

សូមជម្រាបថា គិតតែមួយឆ្នាំ២០១៩ ជំនួយអភិវឌ្ឍរបស់ស៊ុយអ៊ែតមកកាន់កម្ពុជាគឺផ្ដោតលើយុទ្ធសាស្រ្ដ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី បើគិតជាទឹកប្រាក់សរុបគឺប្រមាណជិត២៤លានដុល្លារ។លើសពីនេះទៅទៀត ការគាំទ្រមកកាន់កម្ពុជាការធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកផងដែរដែលជាយុទ្ធសាស្រ្ដសកលសម្រាប់កិច្ចស្រាវជ្រាវ។

គួរឱ្យដឹងថាជំនួយរបស់រដ្ឋាភិបាលស៊ុយអ៊ែតមកកាន់កម្ពុជាចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ដែលជាជំនួយមនុស្សធម៌។ប៉ុន្ដែចាប់ពីទសវត្សទី៩០មក កិច្ចសហប្រតិបត្តិការអភិវឌ្ឍរយៈពេលវែងរបស់ស៊ុយអ៊ែត មកកាន់កម្ពុជាក៏ចាប់មានវត្តមានឡើយ។

Share

Image Not Found
Image

ព័ត៌មានទាក់ទង