en     km
en     km

សម្ដេចហ៊ុនសែនប្រាប់លោកBrad Adamsឱ្យចេញសេចក្ដីថ្លែង ការណ៍អំពីស្ថានភាពកុបកម្មនៅអាមេរិក

Share

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានថ្លែងដោយចំអកចំពោះស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកដោយសារតែប៉ូលីសម្នាក់បានសង្កត់កបុរសស្បែកខ្មៅម្នាក់រហូតដល់ស្លាប់។

កញ្ញាពៅនិការាយការណ៍៖

ក្នុងពិធីមួយកាលពីថ្ងៃទី០១មិថុនាសម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថាស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកពេលនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ដោយសារតែប៉ូលីសម្នាក់ហើយបង្កឱ្យមានកុបកម្មយ៉ាងធ្ងន់ធ្ងរ។សម្ដេចបន្ដថាសមត្ថកិច្ចបានប្រើប្រាស់កម្លាំងដើម្បីទបទល់នឹងបាតុករហើយបង្កឱ្យមានរបួសស្នាមទៀតផងដែលសម្ដេចថាឯណាទៅសិទ្ធិមនុស្សនៅអាមេរិក។

សំឡេងទី០១———-

ក្នុងសន្ទរកថាដែលចំអកទៅអោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋកាលរបស់លោកត្រាំរួមទាំងលោកត្រាំផ្ទាល់ដែលគម្រាមបាតុករទាំងឡាយណាដែលផ្លោះរបងឬវាយប្រហារទៅលើសេតវិមាននឹងស្វាគមន៍ដោយឆ្កែកាចនិងអាវុធទំនើប។ត្រង់នេះនាយករដ្ឋមន្រ្ដីកម្ពុជាបានទាមទារអោយលោកប្រេដអាដាមនាយកអង្គការHuman rights watchរបស់អាមេរិក ប្រចាំអាស៊ីបកស្រាយនិងចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងការបង្រ្កាបរបស់ប៉ូលីសទៅលើកុបករ។

សំឡេងទី២———-

នៅក្នុងពេលជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្ដីបានឆ្លៀតអះអាងអំពីការបង្រ្កាបទៅលើបាតុករគណបក្សសង្គ្រោះជាតិអំឡុងពេលអ្នកគាំទ្រគណបក្សនេះរាប់ម៉ឺននាក់ចេញដើរក្បួនតាមដងផ្លូវនិងប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ។ប៉ុន្ដែការប្រមូលផ្ដុំគ្នាមួយនៅផ្លូវវេងស្រេងខាងមុខសួនកាណាឌីយ៉ាបានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចប៉ូលីសនៅពេលដែលសមត្ថកិច្ចរារាំងក្រុមបាតុករដែលភាគច្រើនជាកម្មករមិនអោយដើរក្បួន។តែទីបំផុតត្រូវបានបង្រ្កាបដោយបណ្ដាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់។សម្ដេចនាយករដ្ឋមន្រ្ដីបានអះអាងថានេះជាសិទ្ធិរបស់សមត្ថកិច្ចប្រឆាំងបាតុករដើម្បិការពាររាជរដ្ឋាភិបាលនិងសណ្ដាប់ធ្នាប់សាធារណៈ។សម្ដេចនាយករដ្ឋមន្រ្ដីសម្ដែងការហួសចិត្តដែលលោកBrad Adamរិះគន់សមត្ថកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរនៅពេលនោះ។សម្ដេចថានៅពេលនេះគឺក្រុមសិទ្ធិមនុស្សជាពិសេសគឺលោកប្រេដអាដាម។ត្រូវផ្ដល់យុត្តិធម៌ដល់សមត្ថកិច្ចដល់រដ្ឋាភីបាលកម្ពុជា។

យ៉ាងណាក៏ដោយអ្នកសង្កេតការណ៍ផ្នែកសិទ្ធិមនុស្សនៅជាអ្នកនាំពាក្យសិទ្ធិមនុស្សអាដហុកលោកសឹងសែនករុណាមិនបានឆ្លើយលំអិតទេតែលោកបានប្រាប់ថាលោកប្រេដអាដាមមានបេសកកម្មការងារនៅអាស៊ីហើយចំពោះរូបលោកមើលតែបញ្ហាសិទ្ធិមនុស្សតែនៅកម្ពុជាទេ។

សំឡេងទី០១——–

ស្ថានភាពកុប្បកម្មនៅសហរដ្ឋអាមេរិកមកដល់ពេលនេះបានតាមសេចក្ដីឬាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានជាច្រើនចុះផ្សាយថាកុបករជាពិសេសកុបករស្បែកខ្មៅនៅតែប្រើហិង្សាចូលកម្ទេចហាងទំនិញនិងលួចរបស់របរម្ចាស់ហាងនិងដុតកម្ទេចរថយន្ដរបស់ប៉ូលីសទៀតផង។ប៉ុន្ដែយ៉ាងហោចណាស់កុបករជាំង៥ពាន់នាក់ត្រូវបានចាប់ខ្លួនគឹនៅទូទាំងសហរដ្ឋអាមេរិក៕

Share

ព័ត៌មានទាក់ទង

Image