សម្ដេចនាយករដ្ឋមន្ត្រី ទំនងច្រឡោតខឹងនឹងលោកសមរង្សីដែលបានវាយប្រហារ រាជរដ្ឋាភិបាលអំពីអន្តរាគមន៍ ជួយពលរដ្ឋជាប់បំណុលធនាគារ ។
កញ្ញា ឆោមពៅនិការាយការណ៍៖
នៅក្នុងពិធីមួយ កាលពីរសៀលថ្ងៃចន្ទទី០១មិថុនា សម្ដេចហ៊ុនសែន បានបង្ហាញកំហឹងជាថ្មីទៀត បន្ទាប់ពី បានស្ងប់ស្ងាត់មួយរយៈអំឡុង ប្រទេសកម្ពុជា ឆ្លងមេរោគកូវិដ ។ ក្នុងពិធីនោះ សម្ដេចហ៊ុនសែន មិនបានលើកឈ្មោះ ក្រុមណាមួយឬ ឈ្មោះ បុគ្គលណាមួយ ជាក់លាក់នោះទេ ។
ប៉ុន្តែ កំហឹងរបស់សម្ដេច ទំនងសំដៅ ទៅលើលោកសមរង្ស៊ី និងក្រុមអ្នកនយោបាយនិរទេសខ្លួនមួយចំនួន ដែលជាស្លាបរបស់លោកសមរង្ស៊ី ។ សម្ដេចនាយករដ្ឋមន្ត្រី បានប្រើពាក្យថា ហ្អែង ឬអញ ព្រោះថានេះ គឺជាអំពើភេរវកម្មសេដ្ឋកិច្ច គឺមិនអាចរួចពីកណ្ដាប់ដៃអាជ្ញាធរឡើយ។
———-សំឡេងហ៊ុនសែន-01———
អ្វីដែលនាំអោយសម្ដេចនាយករដ្ឋខឹងខ្លាំង គឺកាលពីថ្មីៗនេះ លោក សមរង្ស៊ី បានឡើងវេទិកា លើទំព័រហេសបុករបស់លោកដែលលោក វាយបង្អាប់ជាខ្លាំងទៅលើ រាជរដ្ឋាភិបាល កម្ពុជា ដែល ដែលលោកថា មិនបានជួយអ្វីចំពោះពលរដ្ឋជំពាក់បំណុលធនាគារនោះទេអំឡុងពលរដ្ឋនិងប្រទេសជាតិ ធ្លាក់ក្នុងជំងឺកូវិដ។ លោកសមរង្ស៊ីរិះគន់ថា ជាការអួតអាងដែលគ្មានការពិត។
លោកសមរង្ស៊ីបាន វាយប្រហារដូចនេះថា ៖——01———–
ជាការកត់សំគាល់ លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិនិងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក បាន ចាប់ផ្ដើមកំរើកសកម្មភាពនយោបាយឡើងវិញ នៅពេលនេះ បន្ទាប់ពួកគាត់នៅក្រៅប្រទេស បានកំពុងរួចផុតពីការឆ្លងជំងឺកូវិដ ។ លោកសមរង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា បានចាប់យកវេទិកានៃទំព័រហ្វេសបុករបស់លោកក្នុងនាមជាវាគ្មិន ធ្វើការបកស្រាយអំពីបញ្ហា នយោបាយ និងសេដ្ឋកិច្ច ឬសុខភាព របស់ពលរដ្ឋកម្ពុជា ទាក់ទិននឹងស្ថានភាព សង្គម។ លោកបន្តទទូចសុំអោយពលរដ្ឋកុំចាំបាច់បង់សំណងទៅធនាគារបើស្ថានភាពទាល់ច្រក ។
————–សំឡេង លោកសមរង្ស៊ី——-02-
តែសម្ដេចហ៊ុនសែនថាទង្វើនេះ មិនត្រឹមតែជាការប៉ុនប៉ងផ្ដួលរំលំវិស័យធនាគារនោះទេ គឺជាផែនការផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចព្រមានថា នឹងចាប់យកក្រុមបណ្ដាញនេះ ទៅដេកក្នុងពន្ធនាគារ។
———————-សំឡេងហ៊ុន សែន02—————-
យ៉ាងណា សម្ដេចហ៊ុនសែន ក៏បាន ប្រាប់ថា រាជរដ្ឋាលមិនដែលមើលរំលងទុក្ខវេទនា របស់ ពលរដ្ឋកម្ពុជានោះទេ។ សម្ដេចនាយករដ្ឋមន្ត្រីបានអោយដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញសាច់ប្រាក់៣០០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់វិស័យធនាគារនិងភាគីពាក់ព័ន្ធ។
———————សំឡេងសម្ដេចហ៊ុនសែនលើកទី03————–
នៅក្នុងរយៈពេលដែលកម្ពុជា កំពុងពុះពារនឹងជំងឺឆ្លងកូវិដនេះ ដំណើរការរកប្រាក់ទទួលទានប្រចាំថៃ្ងរបស់ប្រជាជន ត្រូវបានសង្កេតឃើញថា មានការធ្លាក់ចុះ ជាខ្លាំង ។ ហាងបាយហាង គុយទាវ ហាងលក់ភេសជ្ជៈ ក្លឹបកំសាន្ត ភោជ្ជនីយ៍ដ្ឋាន ជាច្រើនបានបិទ ដោយសារពុំមានអថិតិជនច្រើនដូចមុន។ ចំណែកអ្នករត់ឡានតាក់ស៊ី មូតូកង់បី អ្នករត់ Pass App ក៏ពុំសូវមាន អ្នកជីះដែរ ។ សំណងមួយចំនួនបានផ្អាក និងជំរុះកម្មករ ។ រោងចក្រ ជាង៣០០បានផ្អាក ដោយសារទីផ្សារនាំចេញពុំមានការបញ្ជាទិញ បានបណ្ដាលអោយកម្មករ ច្រើនម៉ឺននាក់បាត់បង់ការងារធ្វើ។ សណ្នាគារ ផ្ទះ ក៏បានបិទ ដោយសារ ពុំមានអ្នកទេសចរណ៍ ។ ការហោះហើរក៏បានផ្អាក ។ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃមកមួយចំនួនខក ខានត្រឡប់ទៅកន្លែងធ្វើការរបស់ពួកគេវិញ ដោយរដ្ឋាភិបាលថៃបិទប្រទេស។ ទាំងនេះ គឺជាកត្តារុញអោយមានវិបត្តិ ជីវភាព របស់ប្រជាជន។ លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ដែលកំពុងរិះរក មធ្យោបាយ វិលចូលកម្ពុជា ជាលើកទី២ បានទទូចអោយពលរដ្ឋចេះតស៊ូមតិនឹងរុញអោយរាជរដ្ឋាភិបាល ជួយដោះបំណុល ។ តែសម្រាប់សម្ដេចហ៊ុនសែន ដែលនៅបន្តអះអាងថា រាជរដ្ឋាភិបាលនឹងបន្តបញ្ចេញសាច់ប្រាក់រាប់សិបលានដុល្លារទៀត ជួយពលរដ្ឋ ដោយសារប្រទេសជួបវិបត្តិនៃការផ្ទុះជំងឺកូវិដ បានប្រកាសប្រឆាំងរាល់ ចលនាណាដែលសម្ដេចថាជាការ បំផ្លាញ ប្រព័ន្ធធនាគារនៅកម្ពុជា៕