en     km
en     km

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

Share

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកលលោកមិនថាសេដ្ឋកិច្ច ការផ្អាកដំណើរការអប់រំ អ្នកជម្ងឺ និងអត្រាមរណៈភាពប៉ុណ្ណោះទេ តែវិបត្តិនៃជម្ងឺនេះបានបន្ថែមនូវបន្ទុកមួយដ៍សំខាន់ទៅលើមនុស្សជាង ២៦០លាននាក់ផ្សេងទៀតនៅលើពិភពលោកនៅក្នុងដំណាច់ឆ្នាំ២០២០នេះ ចំពោះបញ្ហាអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដោយ​សារ​តែ​ការរាតត្បាតនៃវីរុសកូវីត១៩។

យោងទៅតាមអង្គការសហប្រជាជាតិ ចុះនៅលើគេហទំព័រ Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា ​បន្ទាប់ពី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​នៃចំនួន​អ្នក​អត់ឃ្លាត​ជាច្រើន​ទសវត្សកន្លង​មកនេះ ស្រាប់តែ​នៅឆ្នាំ២០១៥ បែរជាចាប់ផ្ដើម​មាន​សន្ទុះកំណើន​ប្រជាជន​ជួបគ្រោះអត់ឃ្លាននេះ​ទៅវិញ​។ ​បច្ចុប្បន្នមនុស្ស​ជាង​៨២០​លាន​នាក់​គ្មានអ្វីបរិភោគគ្រប់គ្រាន់ និងមនុស្ស​ប្រហែល​១៣០៥លាន​ក្នុង​ចំណោម​នោះ​​កំពុង​រងគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដោយសារតែគ្រោះអត់ឃ្លាន។ អង្គការសហប្រជាជាតិបានធ្វើការព្យាករណ៍ថា នៅក្នុងដំណាច់ឆ្នាំ២០២០នេះ អត្រាអ្នកដែលអត់ឃ្លានអាចកើនឡើងបន្ថែមរហូតដល់ទៅ ១៣០លាននាក់ទៀត ដោយសារតែការរីករាតត្បាតនៃជំងឺកូវីត ១៩។​

ជាការកត់សម្គាល់ គ្រោះ​អត់ឃ្លាន​នេះ​កើត​ចេញ​ពី​បញ្ហា​សង្គ្រាម ការ​បម្រែបម្រួលអាការសធាតុ និង​បញ្ហា​សេដ្ឋកិច្ច​។ ដើម្បី​ដោះស្រាយ​បញ្ហា​អត់ឃ្លាននេះ អង្គការ​សហប្រជា​ជាតិ​បាន​ស្នើ​ឲ្យ​មាន​ការផ្តល់ជំនួយ​ម្ហូបអាហារទៅ​កាន់តំបន់​ងាយ​រងគ្រោះទាំងនោះ។

បើ​យោង​តាម​របាយការណ៍របស់​អង្គការអាហារូបត្ថម្ភ​សកល​ចេញផ្សាយ​សម្រាប់​ឆ្នាំ ២០២០ នេះ​​ បានឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីត១៩ បាន​បង្ហាញ​ឲ្យ​ឃើញជាក់ស្ដែង​​ពី​ភាពទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ និង​សុខាភិបាល ដោយ​​ហេតុថា​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោមមនុស្ស​ប្រាំបួន​នាក់​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​កំពុងជួបនូវវិបត្តិអត់ឃ្លាន។

យោងទៅតាម​ការ​វិភាគ​ថ្មី​របស់អង្គការសហប្រជាជាតិបាន​ឲ្យ​ដឹង​ថា​ប្រព័ន្ធ​ស្បៀង​អាហារ និង​សុខាភិបាល​ពិភពលោក​ត្រូវការឲ្យមាន​ការ​កែ​តម្រូវ​ដើម្បីឲ្យមានភាពប្រសើរ​ឡើងជាងមុន ​ដើម្បីជាដំណោះស្រាយ​ ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែល​ជា​ការ​គំរាមកំហែង​ និង​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​សុខភាព​មិន​ល្អ និង​ការស្លាប់​ទូទាំង​ពិភពលោក។

ទន្ទឹមគ្នានេះរបាយការណ៍​អង្គការអាហារូបត្ថម្ភ​សកល​ឆ្នាំ២០២០ បាន​រក​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​មិន​អាច​ទទួល​បាន​អាហារ​សម្បូរជីវជាតិនោះទេ​​ ព្រោះ​​អាហារដែលផលិត​មកភាគច្រើនតែងផ្ដោតទៅលើ​បរិមាណកាឡូរី​ជាជាងអាហាររូបត្ថម្ភមានជីវជាតិ​ ​ហើយភាគច្រើននោះគឺនៅក្នុងអាហារកែច្នៃដែលមានតម្លៃទាប។

តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់ ឬ​មនុស្ស​៨២០លាន​នាក់​ទូទាំង​ពិភពលោក​កំពុង​ជួប​បញ្ហាអត់ឃ្លាន ខណៈ​ដែល​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​មាន​ជំងឺ​ធាត់។ សព្វ​ថ្ងៃ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេសដែល​​មាន​បន្ទុក​ទេ្វ​ដង​​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​ធាត់ និង​ជំងឺ​បង្កពី​របប​អាហារ​​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​មហារីកជាដើម។

លោក David Nabarro អ្នក​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សនិ្តសុខ​ស្បៀង​​បាន​លើក​ឡើង​ថា​របាយការណ៍​ដែល​បាន​សរសេរ​មុន​ពេលមាន​ការ​រាតត្បាតនៃ​ជំងឺ​ COVID-19 កាន់តែ​មាន​សារៈសំខាន់​ និង​បាន​ព្រមាន​ថា​នៅ​ពេល​ដែល​គ្រប់​ប្រទេស​ព្យាយាម​គ្រប់គ្រង​ ជំងឺរាតត្បាតកូវីដ១៩នេះ បែរជាព្រលែងដៃចោលពីការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភទៅវិញ។  អង្គការសហប្រជាជាតិ​ក៏​បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា​ជំងឺ​រាតត្បាត​នេះ​អាច​នឹង​បង្កើន​ចំនួន​អ្នក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រេក​ឃ្លាន​​ទូទាំង​ពិភពលោក​​គុណ​នឹង​ពីរ។

លោក Nabarro បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ COVID-19 ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ខណៈដែល​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​អាក្រក់។

ជាការកត់សម្គាល់ប្រ​ទេស​អ្នកមានពលរដ្ឋចំនួនដល់ទៅ១០ដងលើសប្រទេសអ្នកមានដែលស្គមស្គាំងខ្លាំងគឺមិនគ្រប់គ្រាន់ស្តង់ដាទម្ងន់ឡើយ។

ចំណែក​អ្នកមាន​ជំងឺធាត់​កើត​មាន​នៅ​ប្រ​ទេស​អ្នក​មាន​វិញ​ក៏​មាន​ច្រើន​រហូត​ដល់ទៅ​ប្រាំ​ដង​បើធៀប​ទៅ​នឹង​ប្រជា​ជន​រស់​នៅ​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍។​ ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ធាត់​គឺ​មាន​ចំនួន​ច្រើន​ដែលគិត​ថា​ស្មើ​នឹង​ ១,២ ទ្រីលាន​ដុល្លារក្នុង​មួយ​ឆ្នាំ​។

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​នៅ​វិទ្យាស្ថាន Nasa Goddard លោកស្រី Cynthia Rosenzweig បាន​ទាមទារ​ឲ្យ​គ្រប់​បណ្ដា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​ផ្សេងៗចូលរួមធ្វើ​ការ​​កែប្រែ​ប្រព័ន្ធ​ស្បៀង​អាហាររបស់​ខ្លួនឡើង​វិញ​។ កង្វះ​អាហារូបត្ថម្ភ​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ខ្លាំង​មួយ​ ហើយ​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ច្រើនតែមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ និង​​ត្រូវ​បាន​គេ​មើល​រំលង។ អ្នកស្រី​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ចាប់​យក​ឱកាស​នេះ​ដើម្បីកែតម្រូវ​ប្រព័ន្ធ​ស្បៀង​អាហារ និង​សុខាភិបាល​ឲ្យ​មាន​សមភាព និង​​និរន្តរភាព​អំឡុងពេល​ជំងឺ  COVID-19 ​រាតត្បាត​នេះ។

លោក Venkatesh Mannar ទីប្រឹក្សា​ពិសេស​ផ្នែក​អាហារូបត្ថម្ភ​ឲ្យ Tata Trusts និង​វិទ្យាស្ថាន​កសិកម្ម និង​អាហារូបត្ថម្ភ Tata-Cornell បានលើកឡើងថាមនុស្ស​ភាគច្រើន​គឺ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជ្រើសរើស​របប​អាហារ​ដែល​ល្អ​ព្រោះ​តែ​វិសមភាព​នៃ​ប្រព័ន្ធ​ស្បៀង​អាហារ។ អ្នកទាំងនោះ​​មិន​មាន​លទ្ធភាព​ទទួល​បាន​អាហារមានផាសុខភាពនោះទ្បើយ ហើយចំពោះបញ្ហាទាំងនេះគឺមក​ពី​វិសមភាព​រវាង​ខ្សែ​ច្រវ៉ាក់​​នៃ​ការ​ផ្គត់ផ្គង់​អាហារ និង​អ្នក​ប្រើប្រាស់៕

ប្រែសម្រួលដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image Not Found
Image

ព័ត៌មានទាក់ទង