en     km
en     km

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

Share

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួយដែលមិនប្រាកដប្រជាក្នុងការ​រឹប​អូស​នាវា ដឹងប្រេងរបស់អីរ៉ងដែលបានកុំពុងបើកឆ្លងកាត់សមុទ្រមកកាន់ ឆកសមុទ្រការ៉ាបីន​ដែល​នាវា ចម្បាំងរបស់អាមរិកចំនួនបួន គ្រឿងបានដាក់ពង្រាយរួចហើយ ដើម្បីបើកអន្តរាគមន៍។​តាមសេចក្ដីរាយការណ៍មកថា កងទ័ពជើងទឹករបស់អាមេរិក បានបណ្ដោយអោយនាវាដឹង​ប្រេង​មួយគ្រឿងរបស់អីរ៉ង់បានបើកឆ្លងសមុទ្រការ៉ាបីន ដោយបានទៅដល់ សមុទ្រវេណេហ្សូ​អេឡា ដោយសុវត្ថិភាព ខណៈនាវា ចម្បាំងនៃរបបលោកម៉ាឌូរ៉ូបានមកអមការពារ​នៅពេល​នាវា នេះ ចូលដល់ដែនសមុទ្រវេណេហ្សូអេឡា។

សារព័ត៌មាន អាមេរិក Washington Examiner បានចុះផ្សាយថា រដ្ឋការរបស់​លោក​ប្រធា​នាធិបតី ដូណាល់ត្រាំ​កំពុងស្ថិតក្នុងជំហរមួយ មិនច្បាស់លាស ដោយរង់ចាំ ការស្នើសុំ ពី​អន្តរាគមន៍ជាផ្លួវការលោក ជួនកៃដូ មេដឹកនាំបក្សប្រឆាំង នឮដែលរដ្ឋការរបស់​លោកតាំ្រ​ចាត់​ទុកជាប្រមុខរដ្ឋស្ដីទី នៃប្រទេស​វេណេហ្សូអេឡា ។ តាមប្រភពដដែលនេះ លោកជួនកៃដូ នៅ​តែ មិនបានសុំអន្តរាគមន៍ ថាកងទ័ពជើងទឹកអាមេរិក គួរទប់ស្កាត់ នាវារបស់អ៊ីរ៉ង់ឬដូច​ម្ដេច​នោះទេ ។ តែយ៉ាងណា នាវាមួយគ្រឿងរបស់អ៊ីរ៉ង់ដែលដឹកប្រេងមកអោយ រដ្ឋាភិបាល លោក​ម៉ាឌូ​រ៉ូបាន ចួលមកដល់​សមុទ្រវេណេហ្សូអេឡា ហើយ កាលពីយប់ថ្ងៃទី២៣ឧសភា ដោយ​ពុំមាន​សញ្ញា ព្រមានណាមួយពីកងនាវាអាមេរិកនោះឡើយ។ ប្រទេសវេណេហ្សូអេឡា ពុំមាន​ថាមពលអគ្គសនី និងថាមពលសម្រាប់ផ្គត់ផ្គង់ផ្សេងៗទៀត ប្រើប្រាស់គ្រាប់​គ្រាន់​ឡើយ​ខណៈ​ប្រទេស​ ផលិតប្រេងធំទី៤ នេះ កំពុងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជិត​ខាងជា​ពិសេស ពីសហរដ្ឋអាមេរិកហើយប្រទេសនេះ ក៏កំពុងរងគ្រោះដោយសារជំងឺកូវិដដែរ។ តាម​សេក្ដីរាយការណ៍ មន្ទីរពេទ្យ ជាច្រើន កំពុងជួបវិបត្តិអគ្គីសនីដើម្បី ថែទាំអ្នកជំងឺ។ Washington Examiner បានចុះផ្សាយដោយស្រង់ប្រភពស្និទ្ធនឹងលោកជួនកៃដូមកថា ប្រមុខរដ្ឋស្ដីទី រូបនេះ ចង់ឃើញ ប្រជាជនរបស់លោក បានធូរស្រាលខ្លះអំពីការទទួលជំនួយស្បៀងក្ដី ពី​ប្រទេស​ដទៃ។ ប៉ុន្តែជំនួយរបស់អ៊ីរ៉ង់ ឬ ទាក់ទងនិងពាណិជ្ជកម្មក្ដី គឺលោកជួយកៃដូនិយាយថា គឺ​ជាអំពើខុសច្បាប់​ព្រោះលោកម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ទៅហើយនោះ។

តាមប្រព័ត៌មានដដែលនេះ លោករដ្ឋមន្ត្រីការបរទេស អាមេរិក Mike Pompeo បានកំពុង​សន្ទនាគា្នជាមួយលោកជួនកៃដូ ដើម្បី អោយអាមេរិក ពិនិត្យឡើងវិញ ថាត្រូវមានវិធាន​ការ​បែបណាទៅលើនាវា របស់អ៊ីរ៉ង់ចំនួន៤គ្រឿងទៀត ដែលនឹងកំពុងបើកសំដៅទៅកាន់ច្រក​សមុទ្រការ៉ាបីនដែលកងនាវារបស់អាមេរិក ដាក់ពង្រាយរួចហើយនោះ។ តាមសេចក្ដីរាយការណ៍ លោកជួនកៃដូ កំពុងសុំសិទ្ធច្រកកោននៅក្នុងស្ថានទូតសហភាពអ៊ឺរ៉ុប ព្រោះ លោករងការចាប់ខ្លួន ពីរដ្ឋអាជ្ញារបស់លោកម៉ាឌូរ៉ូ ដែលចោទ មេបក្សប្រឆាំងរូបនេះ ពីបទ រៀបចំផែនការធ្វើរដ្ឋប្រហារ។ អ្នកសង្កេតការណ៍ មើលឃើញថា លោកជួនកៃដូ អាច​ស្នើសុំអោយកងនាវាអាមេរិកបើកអោយនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ចូលដល់ដែនសមុទ្ររបស់​វេណេ​ហ្សូអេឡា ដើម្បី ជាប្រយោជន៍ ជួយប្រជាជន នៃប្រទេសរបស់លោកដែលកំពុង ត្រូវការ ថាមពល។ តែលោកៃដូ ក៏អា​ចស្នើសុំអោយអោយកង​នាវាអាមេរិក ឃាតនាវារបស់អ៊ីរ៉ង់ ហើយ​​នាំនាវានោះ ទៅចតនៅកំពង់ផែរបស់ប្រទេសកូឡំប៊ីក័បានដែរ។បើទោះជាបែបនេះក្ដី ប្រធានាធិបតីអ៊ីរ៉ង់​ហាសានរូហានី បានព្រមាន​អាមេរិក កុំអោយ ឃាតឬប៉ះអោយសង់​នាវារបស់អ៊ីរ៉ង់។ លោកព្រមានថា អ៊ីរ៉ង់នឹងសកសឹកភ្លាមទៅលើផលប្រយោជន៍​សហរដ្ឋអា​មេរិក ទោះនៅ ទីណាក័ដោយ​អោយតែនៅលើ ភពផែនដី។ ជាមួយគ្នា នេះ អ្នកការ​ទូត​វេណេហ្សូអេឡា ប្រចាំនៅអង្គការសហប្រជាជាតិ បាន ដាក់លិខិតកាលពីថ្ងៃទី២១ឧសភា ទៅ អគ្គលេខាធិការ អង់តូនីញូ ហ្គោតតារេស អោយជួយជាបន្ទាន់ទប់ស្កាត់កុំអោយអាមេរិក រាំង​ខ្ទប់ នាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលអ្នកការទូតនេះនេះ បើអាមេរិកធ្វើដូចនេះ គឺជាទង្វើ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​នឹងមនុស្សជាតិ។ ដោយការឆ្លើយតប គឺលោកអង់តូនីញូ ហ្គោតតារេស បានអំពាវនាវអោយ ភាគីពាក់ព័ន្ធព្យាមយាមអត់ធ្មត់ដើម្បីសង្រ្គោះពលរដ្ឋវេណេហ្សូអេឡា ដែល កំពុងពុះពារនឹងឆ្លងមេរោគកូវិដ។ តែយ៉ាងណា លោកប្រធានាធិបតី ដូណាល់ត្រាំ បាន សរសេរលើ ទ្វីតធើរបស់លោកថា កងទ័ពអាមេរិក បានឡោមព័ន្ធ ប្រទេសវេណេហ្សូអេឡា​រួចរាល់​ហើយនៅពេលនេះ ។ លោកថាសហរដ្ឋអាមេរិក កំពុងសម្លឹងមើលការផ្ទេរអំណាច​នៅវេណេហ្សូអេឡា តាមរយៈការបោះឆ្នោត ប្រធានាធិបតីឡើងវិញ។ប៉ុន្តែមានការរំពឹងថា លោក​ជួន​កៃដូ នឹងឈ្នះក្នុងការបោះឆ្នោត បើទោះ លោកម៉ាឌូរ៉ូ ជាបេក្ខ​ជន​ប្រធានាធិបតីក័​ដោយ ព្រោះការបោះឆ្នោតលើក ជាថ្មីម្ដងទៀត​នេះស្ថាប័នរៀបចំការ​បោះរបស់​ លោកម៉ាឌួរ៉ួផ្ដាច់មុខទៀតនោះទេ គឺជាស្ថាប័នឯករាជ្យនិងអព្យាក្រឹត្យដែលមានអ្នកស ង្កេតការណ៍ជាតិ និង អន្តរជាតិ ចូលរួម ហើយមានទាំងអស់អ្នកសង្កេតការណ៍របស់អង្គការសហប្រជាតិផងដែរ៕

ដោយ៖ពៅនិកា
 

Share

Image Not Found
Image

ព័ត៌មានទាក់ទង