loader

ជម្ងឺកូវីត១៩ បន្ថែមបន្ទុកការងារថែរទាំឥតប្រាក់កម្រៃដល់ស្រ្តីនៅក្នុងតំបន់អាស៊ី

(ភ្នំពេញ)៖ នៅពេលដែលប្រព័ន្ធថែទាំសុខភាពទទួលរងសម្ពាធលើសលប់ដោយការខិតខំដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីត១៩ ជាធម្មតាស្ត្រី និងក្មេងស្រីទទួលបន្ទុកឱ្យទទួលខុសត្រូវបន្ថែមទៀតចំពោះការថែទាំសមាជិកគ្រួសារដែលមានជំងឺ និងមនុស្សចាស់ជរា។ ពួកគេត្រូវបានដាក់នៅក្នុងស្ថានភាពមួយដែលមានហានិភ័យខ្ពស់ បូករួមជាមួយភាពតានតឹងកាន់តែច្រើន។ នេះគឺជាការលើកឡើងរបស់អង្គការសហប្រជាជាតិស្រ្តី (UN Woman)។

នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ស្ត្រីធ្វើការងារមើលថែ និងការងារផ្ទះដែលមិនបានប្រាក់កម្រៃមានចំនួន ១០ ដងច្រើនជាងបុរស។ បុរសៗភាគច្រើនតែងមានផ្នត់គំនិតមកថា កិច្ចការងារមើលថែររក្សានៅក្នុងផ្ទះគឺមិនមែនជារឿងរបស់ខ្លួន ឬក៏យល់ថានេះគឺជាការងាររបស់មនុស្សស្រី ឬក៏អាចមានជាពាក្យចំអកឡកឡឺយពីសំណាក់មិត្តភក្តិប្រុសៗមកថា បុរសដែរធ្វើការងារផ្ទះគឺមិនមែនជាបុរសពិតទៅវិញ។ តាមពិតទៅការរស់នៅជ្រកក្នុងដំបូលផ្ទះតែមួយ ការជួយរំលែកការងារគ្នាដោយមិនប្រកាន់ពីតួនាទី ភេទ គឺជារូបភាពមួយដែរល្អ និងជាគំរូសម្រាប់កូនចៅ និងសង្គមជាតិទៅវិញនោះទេ ហើយកិច្ចការងារក្នុងផ្ទះថ្វីត្បិតតែមិនមានប្រាក់កម្រៃក៏ពិតមែន ក៏ប៉ុន្តែវាបានបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ការសាមគ្គីគ្នាទៅវិញទៅមក។ ដូច្នេះសូមជួយស្ត្រីធ្វើការងារទាំងនោះផង ក្នុងគ្រាលំបាក ពិសេសគឺនៅក្នុងកំឡុងពេលរដូវកាលកូវីត ១៩នេះតែម្តង។ សូមជួយចែករំលែកការងារទាំងនេះ ព្រោះថាវាមិនមែនជាការងាររបស់ស្រ្តីតែម្នាក់ឯងនេះទេ។ការងារផ្ទះគួរតែបែងចែកស្មើគ្នាក្នុងចំណោមបុរសនិងស្ត្រី៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លំហាត់ប្រាណសុខភាពសម្រាប់អនាគតអ្នកម្តាយ

លំហាត់ប្រាណសុខភាពសម្រាប់អនាគតអ្នកម្តាយ

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣

សម្រាប់ស្រ្តីដែលត្រៀមខ្លួនជាអ្នកម្តាយ ការហាត់[...]

ស្វែងយល់ពីជំងឺបាក់ទឹកចិត្តក្រោយសម្រាលនិងវិធានការបង្ការសម្រាប់ស្រ្តីមានផ្ទៃពោះ

ក្រោយពីទារកចាប់កំណើត មានម្តាយមួយចំនួនមានអារម្[...]

ឥរិយាបថ ៩ ចំណុចដែលស្រ្តីមានផ្ទៃពោះគួរយកចិត្តទុកដាក់

ឥរិយាបថ ៩ ចំណុចដែលស្រ្តីមានផ្ទៃពោះគួរយកចិត្តទុកដាក់

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣

បើតាមសៀវភៅណែនាំពីចំណេះដឹងសុខភាពសម្រាប់ស្រ្តីម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x