en     km
en     km

មេបក្សប្រឆាំងវេណេហ្សូអេឡារងការចាប់ខ្លួនពីរដ្ឋអាជ្ញារត់ចូលស្ថានទូតសហភាពអឺរ៉ុប

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡាលោកនីកូឡាសម៉ាឌូរ៉ូបានប្រកាសដោយខ្លួនឯងថាលោករងការធ្វើរដ្ឋប្រហារជាច្រើនដងមកហើយប៉ុន្ដែក្រុមរដ្ឋប្រហារមិនដែលផ្ដួលរំលំលោកបានម្ដងណាឡើយ។ប្រធានាធិបតីនៃប្រទេសដែលហែកហួរដោយហិង្សានយោបាយនិងសេដ្ឋកិច្ចនេះបានអះអាងទៀតថារដ្ឋប្រហារចុងក្រោយកាលពីថ្ងៃអាទិត្យទី០៣ឧសភាគឺប្រទេសពីឬជាប់ពាក់ព័ន្ធ សហរដ្ឋអាមេរិកនិងប្រទេសកូឡំប៊ី។លោកថាសូម្បីតែប្រធានាធិបតីកូឡំប៊ីក៏ជាអ្នកសម្របសម្រួលផែនការឱ្យមានការបញ្ចូនក្រុមកម្មង់ដូអត្តឃាតមកធ្វើឃាតលោកហើយចំពោះលោកដូណាល់ត្រាំក៏ជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ។លោកថានេះជាជោគជ័យរបស់កងទ័ពលោកដែលទប់ស្កាត់ទាន់ពេលវេលា។

 ជោគជ័យដែល របបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូណា បានអះអាងនេះ គឺដោយសារតែកងទ័ពប្រទេសនេះ បានចាប់ខ្លួន ក្រុមប្រដាប់អាវុធ ចំនួន១៥នាក់ក្នុងនោះមានពលរដ្ឋអាមេរិក២នាក់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា មេបក្សប្រឆាំងវ័យក្មេង លោកកៃដូ ត្រូវបាន ក្រុមប្រដាប់អាវុធទាំងនោះ ជាពិសេស ពលរដ្ឋអាមេរិក ២នាក់ដែល កងទ័ពលោកម៉ាចាប់ខ្លួន បាននោះ បានឆ្លើយដាក់ លោកថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារ នេះ។

ក្រុមប្រដាប់អាវុធនេះ ក៏បានឆ្លើយថា មានក្រុមហ៊ុនសន្តិសុខមួយរបស់សហរដ្ឋអាមេរិក បានជួលពួកគេ អោយចូលប្រទេសវេណេហ្សូអេឡា ដើម្បី សម្លាប់លោកម៉ាឌូរ៉ូហើយ ថាលោកកៃដូ បានចុះហត្ថលេខា ជាមួយក្រុមហ៊ុននោះដែរ។ក្រុមហ៊ុននោះត្រូវបានសមាជិករដ្ឋសភាអាមេរិកបញ្ចូនទៅសាកសួរក្រសួងការបរទេសដើម្បីចង់ដឹងការពិតថាក្រុមហ៊ុននេះមានបានប្រាប់ក្រសួងពីផែនការរបស់ខ្លួនថានឹងធ្វើអ្វីលើទឹកដីវេណេហ្សូអេឡាឬទេ។ក្រសួងការបរទេសបានបញ្ជាក់ថាកំពុងបើកការស៊ើបអង្កេតពីក្រុមហ៊ុននេះ។ ប៉ុន្ដែ រដ្ឋអាជ្ញារបស់លោកម៉ាឌូរ៉ូបានចេញដីកាចាប់ខ្លួន លោកកៃដូដោយបញ្ជាក់ថា មេបក្សប្រឆាំង រូបនេះ មានជាប់ពាក់នឹងការធ្វើរដ្ឋប្រហារដែលមិនបានសម្រេចជាមួយក្រុមហ៊ុននោះនិងអតីតមេទ័ពវេណេហ្សូអេឡាដែលជ្រកកោននៅកូឡំប៊ី។

មន្ត្រីលំដាប់ទី២នៃរបប លោកម៉ាឌូរ៉ូ គឺលោក Diosdado Cabello បាននិយាយថា លោកកៃដូ បានរត់ទៅសុំសិទ្ធិជ្រកកោន នៅក្នុងស្ថានទូតសហភាពអឺរ៉ុប ប្រចាំនៅវេណេហ្សូអេឡា ដែលជាការបញ្ចៀសការចាប់ខ្លួនដោយ ក្រុមរដ្ឋអាជ្ញា។ ក្នុងការផ្សាយដោយ ទូរទស្សន៍រដ្ឋ នៃប្រទេសវេណេ​ហ្សូអេឡា លោក Cabello បាននិយាយថា មុននឹងលោកកៃដូ រត់ទៅជ្រកកោន នៅក្នុងស្ថានទូតលោកខាងលិចមួយនេះ លោកកៃដូ បានបញ្ចូន របស់របរ ជាច្រើនវ៉ាលី ទៅស្ថានទូតនោះ។

លោកម៉ាឌូរ៉ូបានចោទលោកកៃដូថា ជាមេក្លោងនៅពីក្រោយរដ្ឋប្រហារ ជាថ្មីម្ដងទៀតនេះ ដែលអះអាងថា ជារដ្ឋប្រហារ ច្រើនលើកមកហើយ ​ដើម្បីសម្លាប់រូបលោក និងទាញ ទម្លាក់លោកពីអំណាច។ បន្ទាប់ពីលោកម៉ាឌូរ៉ូបានចោទដូចនេះ  គឺការិយាល័យរដ្ឋអាជ្ញាក៏បានចេញដីកាស្វែករកការចាប់ខ្លួន លោកកៃដូភ្លាមៗដែរ។លោក ម៉ាឌូរ៉ូប្រកាសថារដ្ឋប្រហារចុងក្រោយនេះ គឺជាក្រុម ទាហាន ស៊ីឈ្លួល ដែល លោកកៃដូ នៅពីក្រោយ ហើយ ជាផែនការប៉ុនប៉ងសម្លាប់រូបលោក។

លោកម៉ាឌូរ៉ូថា អំពើរដ្ឋប្រហារនេះ មានគ្នា ១៥នាក់ ដោយ ចាប់ខ្លួនបានទាំងអស់ ហើយ ក្នុងចំណោម មនុស្ស ទាំងនោះ គឺ៨នាក់ចេញមកពីក្រុមសន្តិសុខរដ្ឋដែល រដ្ឋាភិបាល លោកដូណាល់ត្រាំ និង កូឡំប៊ីជាអ្នកសម្របសម្រួល ដោយអោយពួកគេ ធ្វើដំណើរ តាមម៉ារីនតូចៗ កាត់តាមច្រកសមុទ្រការ៉ាបៀន មកសម្លាប់រូបលោក។ លោកម៉ាឌូរ៉ូបានហៅ ក្រុមរដ្ឋប្រហារទាំងនេះថា ជាក្រុមភេរវកម្ម។

យ៉ាងណា  ទាំងរដ្ឋាភិបាល លោកត្រាំ និង កូឡំប៊ី បានបដិសេធ ថាខ្លួនមិនជាប់ពាក់ព័ន្ធ ហើយ ក៏មិន មានការជួយអោយមានផែនការរដ្ឋប្រហារដែលបរាជ័យនេះដែរ។

ក្រសួងការបរទេស សហរដ្ឋអាមេរិក​បានច្រានចោល ការចោទពីលោកម៉ាឌូរ៉ូ ហើយ​វាយបកវិញថា សហរដ្ឋអាមេរិក​មិនចាំបាច់អ្វី ដើម្បីធ្វើរដ្ឋប្រហារ តូចតាចហើយ បរាជ័យនោះទេ។ លោកប្រធានាធិបតីត្រាំ អះអាងថា នឹងពិនិត្យមើល ការវាយប្រហារ បង្ខូចសហរដ្ឋអាមេរិក​ពីសំណាក់ លោកម៉ាឌូរ៉ូ ដោយ ព្រមានថា បើអាមេរិក មានផែនការដូចនេះគឺនឹងអោយលោកម៉ាឌូរ៉ូដឹងមុនដែរ ។

សហរដ្ឋអាមេរិក​គឺតាមរយៈរដ្ឋការរបស់លោកប្រធានាធិបតី ត្រាំ​បានព្រមានប្រឆាំងដាច់ខាតការ​ចាប់ខ្លួន លោកកៃដូ ដោយក្រុងវ៉ាស៊ីនតោន ចាត់ទុក លោកកៃដូ ជាប្រមុខរដ្ឋស្ដីទី នៃប្រទេស​​វេណេហ្សូអេឡា ។ លោកកៃដូបានទៅជួបលោក ត្រាំនៅសេតវិមាន កាលពីជាងមួយខែមក​នេះ​។ សហរដ្ឋអាមេរិក​ជាប្រទេសឈានមុខគេ ក្នុងចំណោម ៦០ប្រទេស ដែលជាប្រទេស ​ប្រកាន់ប្រជាធិបតេយ្យជឿនលឿន គាំទ្រ លោកកៃដូ ក្នុងនោះ មានប្រទេសមួយចំនួន នៃសហភាព អឺរ៉ុប ផងដែរ ។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាន​ប្រកាសអោយតម្លៃខ្លួនលោកម៉ាឌូរ៉ូណា ១៥លានដុល្លារ អោយតែជនណា ចាប់ខ្លួនមេដឹកនាំ ប្រទេសវេណេហ្សូអេឡាម្នាក់នេះ មកអោយសហរដ្ឋអាមេរិកព្រោះលោកម៉ាឌូរ៉ូនេះមានឈ្មោះក្នុងបញ្ជីខ្មៅអាមេរិកថាជាមេក្លោង រត់ពន្ធគ្រឿងញៀន និងជាមេឧក្រិដ្ឋកម្មគ្រឿងញៀន នៅតំបន់អាមេរិកខាងត្បូងដែល ប្រឈមនឹងការចាប់ខ្លួន។សូមជម្រាបថាលោកម៉ាឌូរ៉ូកំពងុតស្ថិតនៅក្នុងបញ្ជីឈ្មោះនៃការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិICCករណីសម្លាប់អ្នកទោស៤៧នាក់ដោយចោទអ្នកទោសទាំងនោះហែកគុកដើម្បីរត់។ហើយករណីនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចនេះដើមឡើយលោកម៉ាឌូរ៉ូបានចាប់ខ្លួនក្រុមប្រឆាំងរាប់រយនាក់ដាក់គុកមកទល់ពេលនេះដោយចាត់ទុកថាក្រុមប្រឆាំងទាំងនោះមានផែនការឃុបឃិតនឹងបរទេសផ្ដួលរំលំរដ្ឋាភិបាលរបស់លោកមានការព្រមានថាប្រទេសដែលសេដ្ឋកិច្ចកំពុងតែក្រឡាប់ចុះនឹងធ្លាក់ក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរថែមទៀតប្រសិនបើមិនមានដំណោះស្រាយនយោបាយដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាបន្ទានហើយដំណោះស្រាយនយោបាយនេះក្រោមការសម្រួបសម្រួលដោយគណបក្សប្រឆាំងជួនហ្គៃដូ។

https://www.aa.com.tr/en/americas/venezuela-guaido-taking-refuge-in-european-embassy-/1831626

ដោយ៖ពៅនិកា

Share

ព័ត៌មានទាក់ទង

Image