en     km
en     km

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

Share

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលកង់បីសម្រាប់ដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលជាការរួមចំណែកមួយរក្សាអនាម័យ បរិស្ថានល្អ និងលើកស្ទួយសោភ័ណភាពខេត្តក្រុងផងដែរ។

អាជ្ញាធរឃុំបារាយណ៍ទទួលកង់បីដឹកសំរាមពីរដ្ឋមន្រ្តីមន្រ្តីក្រសួងទេសចរណ៍។

ផ្សារទាំងបីដែលទទួលបានកងបីដឹកសំរាមនោះរួមមាន ផ្សារបារាយណ៍ ផ្សារកំពង់ថ្ម និងផ្សាររំលង។ កង់បីដឹកសំរាមសរុបមានចំនួនបួនគ្រឿង ត្រូវប្រគល់ជូនទៅស្រុកតាំងគោកមានពីរគ្រឿង ហើយស្រុកបារាយណ៍មានពីរគ្រឿង គឺឃុំបល្ល័ង្គមួយគ្រឿង និងឃុំបារាយណ៍មួយគ្រឿង។

កង់បីដឹកសំរាមនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានប្រគល់ជូនអាជ្ញាធរឃុំនីមួយៗជាអ្នកគ្រប់គ្រងដើម្បីសម្រួលដល់ការប្រមូលសំរាមតាមផ្សារឱ្យមានរបៀបរៀបរយ និងជាចំណែកមួយចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរ៕

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image Not Found
Image

ព័ត៌មានទាក់ទង