បន្ទាប់ពីបាត់ខ្លួន រយៈពេល ២០ថ្ងៃ មេដឹកនាំកូរ៉េខាងជើង ដែល ប្រទេស ប្រជាធិបតេយ្យ ដាក់ឈ្មោះអោយថា ជាមេដឹកនាំផ្ដាច់ការ នៃរបបកម្មុយនីស្ត កូរ៉េខាងជើង បានបង្ហាញខ្លួនជាសាធារណៈ កាលពីថ្ងៃទី១ឧសភា នៅឯពិធីកាត់ខ្សែបូសម្ពោធរោងចក្រមួយនៅក្នុងប្រទេស អាថ៌កំបាំងមួយនេះ។ សារព័ត៌មាន អន្តរជាតិ មួយបានដាក់ចំណងជើងរបស់ខ្លួនថា គីមជុងអ៊ុន ត្រឡប់ពី ស្លាប់វិញហើយ បន្ទាប់ពីបាត់ខ្លួន ២០ថ្ងៃ។
សារព័ត៌មាន Zerohedge.com ដោយស្រង់បន្តពីប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុងហាប់ មកចុះផ្សាយនៅថ្ងៃទី២ឧសភានេះថាក្នុងពិធីនោះពលរដ្ឋកូរ៉េខាង ជើងមានភាពស្រឡាំងកាំង និងសម្រុកមើលលោកគីមជុងអ៊ុនដោយក្ដីរំភើប។
ចំណែក បណ្ដាញផ្សាយព័ត៌មាន នៃប្រទេស អង់គ្លេស BBC ដែលបានចុះផ្សាយថា លោកគីមជុងអ៊ុនបានបង្ហាញខ្លួន ជាសាធារណៈ នោះ គឺ BBC បានស្រង់ប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹមបក្ស កូរ៉េខាងជើង KCNA ។ ប្រភពរបស់ BBC ចុះផ្សាយថា លោកគីមជុងអុ៊ន បានចេញមុខជាសាធារណៈ នេះ គឺ នៅក្នុងពិធីកាត់ខ្សែបូក្នុងការដាក់អោយដំណើរការ រោងចក្រផលិត ជីកសិកម្ម មួយកន្លែងនៅភាគខាងជើង ក្រុងព្យុងយ៉ាង។ តែយ៉ាងណា BBC ថា ពុំមានប្រភពព័ត៌មាន ឯករាជ្យ ឬ ក៏ប្រភពទុកចិត្តឯករាជ្យណាមួយចុះផ្សាយ អះអាងថា រូបភាពនោះ ពិតជាសកម្មភាពថ្មីបំផុត របស់លោកគីមនោះទេ ក្រៅតែពីប្រភព KCNA របស់កូរ៉េខាងជើងតែមួយប៉ុណ្ណោះ។ តាមប្រភពរបស់ BBC រូបភាពនោះ បានបង្ហាញះឃើញលោកជុងអុ៊នឈរកាត់ខ្សែបូនៅខាងក្រៅរោងចក្រនោះ ដោយពុំមានប្រជាជន មកចោមរោម ច្រើននោះទេ។ លោក ពាក់អាវនិងខោ សម្បុរខ្មៅដូចគ្នា តែ លោកជុងអុ៊នកាន់តែធាត់ខ្លាំងជាងមុន។
ទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹមបក្ស កូរ៉េខាងជើង KCNA ដែលមិនទទួលបានការទុកចិត្ត ច្រើន ពី អ្នកតាមដាន អំពីលោកជុងអុន បានចុះផ្សាយថា ក្នុងពិធីនោះ មានកម្មាភិបាល ជាន់ខ្ពស់ នៃបក្សពលករ កូរ៉េខាងជើង ជាច្រើន បានមកអមមេដឹកនាំវ័យ ក្មេងរូបនេះ ហើយ ក្នុងនោះ ក៏មាន ប្អូនស្រីរបស់ លោកជុងអុនគឺនាង គីមយូជុង ដែល គេថា ស្ត្រីម្នាក់នេះ បានកំពុងរៀបចំអោយ ទទួលតំណែងធំៗមួយចំនួន ពីលោកជុងអុ៊ន។ តាម KCNA លោកជុងអុ៊ន បាននិយាយថា លោកពេញចិត្ត ជាខ្លាំង មកធ្វើជាអធិបតី នៃការសម្ពោធ រោងចក្រនេះ ដោយលោកបានកោតសរសើរសមិទ្ធផល និងសំណង់របស់រោងចក្រ។
លោកជុងអុ៊ន បានបាត់ខ្លួនពីព្រឹត្តិការជាតិធំៗ ដែលលោកកម្រ នឹង អវត្តមាន ការរំលឹកខួបកមណើត ជីតា របស់លោក ដែលជាបិតានៃរបបកុម្មុយនីស្តនៃ កូរ៉េខាងជើង កាលពីថ្ងៃទី១៥មេសា និងព្រឹត្តិការណ៍មួយទៀត គឺទិវា កំណើតកងទ័ព ប្រជាជន បដិវត្តកូរ៉េខាងជើងកាលពីថ្ងៃទី២៥មេសា ។ អវត្តមាន របស់លោកជុងអុ៊ន ចំនួន ២ព្រឹត្តិការណ៍ធំៗនេះ បាននាំអោយ មានការភ្ញាក់ផ្ដើលអំពី សុខភាពរបស់លោក ដែលមានការចុះផ្សាយថា លោកត្រូវបានដឹកនាំទៅកាន់មន្ទីរពេទ្យមួយនៅក្រុងព្យុងយ៉ាងដើម្បីធ្វើការវះកាត់ ប្រព័ន្ធ បេះដូងកាលពីថ្ងៃទី១២មេសា ហើយ ក្រោយមកលោកក៏បានខ្លួន ចាប់ពីពេលនោះ តែម្ដង។ការបាត់ខ្លួននេះ បាននាំអោយ មានការលេចលឺព័ត៌មានថា លោក ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយ ងើបដើរពុំរួច ។ តែប្រភពខ្លះទៀត ថាប្រព័ន្ធខួរក្បាលរបស់លោក បានខូចទៅហើយខណៈខ្លះទៀតថា លោកបានស្លាប់ដោយសារការវះកាត់បេះ ដូង ដែលពុំមានប្រសិទិ្ធភាព។ យ៉ាងណា ប្រភពព័ត៌មាន ច្រើនទៀតបានច្រានចោល ការសង្ស័យថា លោកជុងអុនឈឺធ្ងន់និងទទួលមរណៈភាព។
បណ្ដាញផ្សាយព័ត៌មានBBC និងសារព័ត៌មានរបស់អាមេរិកUSA TODAYបាននិយាយថាលោកប្រធានាធិបតីដូណាល់ត្រាំមិនបានឆ្លើយប្រាប់អ្នកសារព័ត៌មានអំពីសំណួរអ្នកសារព័ត៌មានដែលសួរថាលោកយល់យ៉ាងម៉េចដែរចំពោះការលេចចេញរូបភាពរបស់លោកគីមជុងអុនជាលើកដំបូងនេះគឺលោកត្រាំមិនបានបញ្ចេញមតិអ្វីច្រើនទេលោកគ្រាន់ត៉ែនិយាយថាខ្ញុំមិនចង់និយាយអ្វីទៀតទេប៉ុន្ដែសមរម្យហើយពេលនេះដែលយើងរង់ចាំនិងចង់ឃើញលោកគីម។យ៉ាងណាសារព័ត៌មានរបស់អាមេរិកកាំងUSA TODAYបានដាក់សញ្ញាសួរថាតើពិតជារូបភាពពិតរបស់លោកគីមជុងអ៊ុនមែនឬទេគឺព្រោះតែគ្មានអ្នកឯករាជ្យណាមួយនិងប្រភពព័ត៌មានឯករាជ្យបានស្រង់ព្រឹត្តិការណ៍ជាក់ស្ដែងនោះទេ។លោកគីមដែលបាត់ខ្លួន២០ថ្ងៃមកនេះមានការចុះផ្សាយថាមានបញ្ហាតស៊ូមតិបានកើតឡើងនៅក្នុងចំណោមបក្សពលករកូរ៉េខាងជើងដើម្បីផ្ទៀងផ្ទាត់អំណាចក្នុងគោលដៅមួយដែលបានឱ្យដឹងថាគេការប្រជែងអំណាចក្នុងបក្សនេះប្រសិនបើមេដឹកនាំកំពូលរបស់ប្រទេសនេះបាត់បង់ស្មារតីការដឹកនាំឬក៏បាត់ខ្លួនជារៀងរហូតនោះ។សារព័ត៌មានDaily NKដែលជាបណ្ដាញផ្សាយ ព័ត៌មានស៊ើបអង្កេតមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយថាមុនការបង្ហាញខ្លួនរបស់លោកគីមជុងអ៊ុនគឺអាជ្ញាធរកូរ៉េខាងជើងត្រូវបានដាក់ពង្រាយដើម្បីបង្រ្កាបពាក្យចចាមអារាមដែលថាលោកគីមជុងអ៊ុនឈឺធ្ងន់ឬក៏ទទួលមរណភាហើយនោះក្រោយពីការវះកាត់។សារព័ត៌មាននេះថាបានឱ្យដឹងទៀតថាពលរដ្ឋកូរ៉េខាងជើងជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារត្រូវបានប៉ូលីសសម្ងាត់ចូលទៅព្រមានហើយគម្រាមថានឹងចាប់ខ្លួនប្រសិនបើនៅបន្ដនិយាយថាលោកគីមជុងអុនបានស្លាប់ហើយនោះ។មុនការបង្ហាញខ្លួនរបស់លោកគីមជុងអ៊ុនគឺមេដឹកនាំកូរ៉េខាងជើងរូបនេះក៏ត្រូវបានរាយការណ៍មកថាបានបញ្ចូនសារលិខិតអបអរសាទរទិវាពលកម្មអន្ដរជាតិទៅកាន់ជនរួមជាតិកូរ៉េខាងជើងផងដែរ៕
https://en.yna.co.kr/view/AEN20200502000553325?section=nk/nk
https://www.bbc.com/news/world-asia-52508437
ប្រែសម្រួល៖ពៅនិកា