en     km
en     km

ក្រសួងឧតុនិយមថាស្អែកអាចនឹងមានភ្លៀងធ្លាក់ខណៈក្រសួងសុខាភិបាលឱ្យប្រុងប្រយ័ត្នហានិភ័យកូវីដ

Share

នៅថ្ងៃស្អែកភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់លើផ្ទៃប្រទេសកម្ពុជា។ដែរនេះជាភ្លៀងកក់ខែមេសាចូលខែឧសភារដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជាសម្ដែងការព្រួយបារម្ភពីហានិភ័យកូវីដអំឡុងពេលនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ បានឱ្យដឹងថាចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។ក្រសួងបានធ្វើចំណាត់ថ្នាក់បីតំបន់ដែលរួមមាន៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន ។

ជាមួយនឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា។ក្រៅពីករណីមានការជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយមនេះ ពាក់ព័ន្ធនឹងស្ថានភាពភ្លៀងធ្លាក់ចំពេលការរីកដាលកូវីដ១៩មិនទាន់ផុតរលត់  លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុកថាវាអាចជាហានិភ័យបង្កឲ្យមានការចម្លងនូវជម្ងឺនានា ជាពិសេសពាក់ព័ន្ធនឹងជម្ងឺកូវីដ ១៩ នេះតែម្តង។ដោយលោកគូសបញ្ជាក់ថាជាទូទៅការប្រែប្រួលធាតុអាកាសនេះ បានជះឥទ្ធិពលខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋយើង ហើយនេះជាអ្វីដែលត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា! ហើយការប្រែប្រួលធាតុអាកាសនេះ វាអាចបង្កហានិភ័យឲ្យមានដូចជាជម្ងឺផ្តាសាយ និង ពិសេសគឺបារម្ភនិងរោគចម្លងនេះ។

រដ្ឋមន្រ្ដីសុខាភិបាលនៅតែអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន កុំធ្វេសប្រហែស ដោយអនុវត្ត នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា រក្សាគម្លាតសង្គម គ្មានការជួបជុំ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល និង ថែរក្សាសុខភាពផ្ទាល់ខ្លួន។ ជាមួយគ្នានេះប្រធានអង្គការសុខភាព ពិភពលោកថាស្ថានភាពអាក្រក់បំផុតនៃកូវីដ១៩មិនទាន់មកដល់នោះទេការប្រុងប្រយ័ត្នត្រូវតែរក្សានិងបង្កើន។

សូមបញ្ជាក់ថាបច្ចុប្បន្នភាពកូវីដនៅកម្ពុជាមានដល់១១០នាក់ ដែលអ្នកកំពុងសម្រាកព្យាបាលជំងឺ កូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ ៕

ពៅនិកា

Share

Image
Image
Image