កំពង់ធំ៖ កាលពីថ្ងៃទី១៥ មេសា ព្រះចៅអធិការវត្តបារាយណ៍ បានចែកម៉ាស់ វាស់កម្តៅ និងជូនទឹកអាកុលលាងដៃជូនលោកតា លោកយាយ ជាពុទ្ធបរិស័ទ ដែលបានមកសមាទានសីលនៅក្នុងវត្តបារាយណ៍។
ការអនុវត្តវិធានការនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនិងចម្លងជំងឺកូវីត១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមបញ្ជាក់ជូនថា វត្តបារាយណ៍ មានទីតាំងស្ថិតក្នុង ភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាងនេះទៀត ព្រះចៅអធិការក៏បានទេសន៍អប់រំពុទ្ធបរិស័ទពីការបង្ការខ្លួនពីជំងឺCovid-19ផងដែរ៕
ខាងក្រោមនេះជាកម្រងរូបភាពព្រះចៅអធិការអនុវត្តវិធីបង្ការខ្លួនដល់ពុទ្ធបរិស័ទ៖
អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្ត្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។