en     km
en     km

នាយករដ្ឋមន្រ្ដីចង់អនុវត្តច្បាប់គ្រាមានអាសន្នភ្លាមៗខណៈដាក់កំហិតការធ្វើដំណើរក្នុងប្រទេស

Share

ក្នុងគោលបំណងទប់ស្កាតការរាតត្បាតនៃជំងឺកូវីដ១៩រាជរដ្ឋាភិបាលបានចេញបញ្ជាឱ្យស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធចាប់អនុវត្តការរឹតត្បិតការធ្វើដំណើរក្នុងប្រទេស។ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដីថាបើមានច្បាប់គ្រប់គ្រងគ្រាអាសន្នគឺលោកនឹងយកមកអនុវត្តពេលនេះដែរ។

បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្ដីហ៊ុនសែននៅថ្ងៃទី០៩មេសានេះបានរៀបរាប់ថាធ្វើឡើងក្នុងកាលៈទេសៈពិសេសបញ្ជៀសការនាំចេញបន្ដរាតត្បាតការនាំចូលទៅដល់សហគមន៍។រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវបទបញ្ជាស្ដីពីការកំហិតការធ្វើដំណើរក្នុង ប្រទេសដែលរួមមានបីចំណុច៖

ការហាមឃាត់ការធ្វើដំណើរផ្ទៃក្នុងប្រទេសចេញចូលរាជធានីភ្នំពេញលើកលែងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។

ទី២គឺការហាមឃាត់នេះមានការលើកលែងចំពោះ៖

ការដឹកជញ្ចូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក​ទឹក​ ផ្លូវដែក

រថយន្ដនិងមធ្យោបាយធ្វើដំណើររបស់មន្រ្ដីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃដែលម្ចាស់យានយន្ដត្រូវបង្ហាញដល់កងកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន

រថយន្ដនិងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទេក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន

រថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋនិងឯកជន

រថយន្ដពន្លត់អគ្គិភ័យ

រថយន្ដបម្រើសេវាដឹកជញ្ចូនសំរាមនិងកាកសំណល់

ការដាក់ជញ្ចូនកម្មករទៅកន្លែងការងារត្រូវមានប័ណ្ណអនុញ្ញាតពីក្រសួងការងារ

ការធ្វើដំណើររបស់ពលរដ្ឋទៅមន្ទីរពេទ្យមិនឱ្យលើសពីបួននាក់។

ជាចុងក្រោយនៃបទបញ្ជានេះគឺក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធនឹងចាប់ផ្ដើមយកទៅ អនុវត្តចាប់ពីម៉ោងសូន្យចូលថ្ងៃទី១០មេសាយប់នេះតទៅ។យ៉ាងណាមិញបទបញ្ជានេះនឹងលើកវិញពេលផុតចូលឆ្នាំខ្មែរថ្ងៃទី១៧មេសា។

បន្ថែមពីលើការចេញបញ្ជាជាផ្លូវការលាយលក្ខណ៍អក្សរនេះ តាមទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្ដីកម្ពុជាលោកបាន បង្ហោះសារបញ្ជាក់ក្រោយប៉ុន្មាននាទីថាថាគោលបំណងនេះបទបញ្ជានេះគឺដើម្បីសុវត្ថិភាពរបស់ជាតិនិងជីវិតរបស់ប្រជាជន ។សម្ដេចបញ្ជាក់ថាពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប៉ុន្ដែសម្ដេចថាប្រសិនមានច្បាប់គ្រប់គ្រងប្រទេស
ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។សម្ដេចក៏បានសូមការយោគយល់ពីសំណាក់បងប្អូន
ជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ។

សូមបញ្ជាក់ថាច្បាប់គ្រាអាសន្នកំពុងស្ថិតក្នុងនីតិវិធីរដ្ឋសភា។ខ្លឹមសារច្បាប់នេះក៏មានការបញ្ចូលផងដែរនូវការកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ការជួបជុំដូចបទបញ្ជានេះផងដែរ។ក៏ប៉ុន្ដែច្បាប់នេះមានទោសទណ្ឌកម្មជាព្រហ្មទណ្ឌ ដែលពិន័យជាប្រាក់និងទោសពន្ធនាគារធ្ងន់ធ្ងរ បំផុតដល់ទៅ១០ឆ្នាំគឺចំពោះការរារាំងការប ្រតិបត្តិ​ការពេលប្រទេសជាតិស្ថិតក្នុងអាសន្ន។

ថ្មីៗនេះ ក្រសួងការងារក៏បានចេញសេចក្ដីជូនដំណឹងស្ដីពីការលើកពេលឈប់សម្រាកបួនថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំគឺដើម្បីទប់ស្កាត់ការរីករាលដលជំងឺកូវីដ១៩ផងដែរ៕

ដោយ៖ ឆោម ពៅនិកា



Share

Image
Image
Image