en     km
en     km

នាយករដ្ឋមន្ត្រីទម្លាក់សំណើសុំឱ្យប្រធានព្រឹទ្ធសភាកោះប្រជុំវិសាមញ្ញអំពីច្បាប់គ្រាមានអាសន្ន

Share

សម្ដេចហ៊ុន សែន បានស្នើទៅប្រធានព្រឹទ្ធសភាសុំអោយ បើកការប្រជុំព្រឹទ្ធសភាវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តី ពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលនាយករដ្ឋមន្ត្រី  បញ្ជាក់ថា ច្បាប់នេះជាតម្រូវការចាំបាច់ក្នុងពពេលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជ ងឺឆ្លងផ្ដូវដង្ហើមកូវិដ-១៩។

នៅក្នុងលិខិតមួយច្បាប់របស់សម្ដេចនាយករដ្ឋមន្ត្រី ផ្ញើទៅប្រធានព្រឹទ្ធសភា សម្ដេចសាយ ឈុំ កាលថ្ងៃទី៤មេសា សម្ដេចហ៊ុនសែន បានរៀបរាប់ថា នៅពេលនេះ ព្រឹទ្ធសភាស្ថិតនៅក្នុងពេលវិស្សមកាលនៅឡើយ ប៉ុន្តែដោយសារតម្រូវការចាំបាច់ដើម្បីពិនិត្យច្បាប់នេះ ទើបស្នើឱ្យមានការកោះប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភា។​

លិខិតនាយករដ្ឋមន្ត្រីបានមានខ្លឹមសារដូចនេះថា ៖សូមសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មេត្តាកោះប្រជុំព្រឹទ្ធសភាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័តរួច និងបញ្ជូនដល់ព្រឹទ្ធសភា។

ពុំមានប្រភពណាមួយបញ្ជាក់ថា ពីមូលហេតុអ្វីបានជានាយករដ្ឋមន្ត្រី មានការប្រញាប់ដូចនេះ ទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ បានអំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភចំពោះការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រោះរាជរដ្ឋាភិបាលបានគ្រប់គ្រងនិងទប់ស្កាត់បាន ច្រើនហើយ​នូវការឆ្លងមេរោគកូរ៉ូណា ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី តែងតែព្រមានថា ត្រូវដកហូតសិទ្ធិមួយចំនួនរបស់ពលរដ្ឋ  ប្រសិនបើកម្ពុជា ត្រូវបានដាក់អោយស្ថិតក្នុងស្ថានភាពគ្រាមានអាសន្ន។

នៅពេលដែលព្រឹទ្ធសភា អនុម័តហើយ គឺច្បាប់នេះ នឹងទៅដល់ស្ថាប័នសភាធម្មនុញ្ញ ហើយក្រោយមកសភាធម្មនុញ្ញ នឹងបញ្ជូនច្បាប់ចូលសុំការឡាយព្រហសត្ថលេខាពីព្រះមហាក្សត្រ ទើបច្បាប់នេះ ត្រូវប្រកាសអោយចូលជាធរមាន។ប៉ុន្តែគេរពឹងថា សម្ដេចសាយឈុំនឹងចុះហត្ថលេខាក្នុងនាម ប្រមុខរដ្ឋស្ដី ព្រោះព្រះមហាក្សត្រ បានកំពុងសម្រាកដើម្បីពិនិត្យសុខភា នៅប្រទេសចិន។

ក្រុមសង្គមសិទិ្ធមនុស្ស និងអតីតគណបក្សប្រឆាំង ដែលតំណាងដោយលោកសមរង្ស៊ី ជាប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ និងមជ្ឈដ្ឋានមួយចំនួន បានសម្ដែងការព្រួយបារម្ភខ្លាចច្បាប់ស្ដីពីគ្រាមានអាសន្ននេះ នឹងក្លាយជាឧបករណ៍ដើម្បីបង្ក្រាបក្រុមប្រឆាំង។ តាមរយៈសេចក្ដីថ្លែងការណ៍  គឺអតីតគណបក្សសង្រ្គោះជាតិ បានទាមទារកុំអោយមានច្បាប់នេះ។

តែយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ច្បាប់នេះ គឺជាឧបករណ៍ ច្បាប់ដើម្បីគ្រប់គ្រងស្ថានការណ៍នៅពេលប្រទេសជាតិ ធ្លាក់ក្នុងសភាពអាសន្ន ទោះបី ស្ថានភាពនៃការឆ្លងរាលដានៃជំងឺកូវិដ-១៩ក៍ដោយ។ អ្នកនាំពាក្យអះអាំងថាប្រទេសណាក៏ត្រូវមានច្បាប់ដូចនេះដែរហើយថា ច្បាប់នេះ មិនសំដៅគ្រប់គ្រងឬ បង្ក្រាបនិន្នាការនយោបាយណាមួយឡើយ៕

ពៅនិកា

Share

Image
Image
Image