en     km
en     km

អាមេរិក​បញ្ចូននាវាចម្បាំង ច្រើនគ្រឿងឡោមព័ទ្ធវេណេហ្សូអេឡា តើអាចចាប់ខ្លួនម៉ាឌូរ៉ូឬទេ?

Share

រដ្ឋការរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ចូននាវាចម្បាំងជាច្រើនគ្រឿងទៅដាក់ពង្រាយនៅ ច្រកសមុទ្រការ៉ាបៀននៃប្រទេសវេណេហ្សូអេឡា ដែលតាមការអោយដឹងរបស់មន្ត្រីអាមេរិកគឺដើម្បីបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន​ប​ន្ទាប់ពីក្រសូងយុត្តិធម៌អាមេរិកបានចេញដីកាចោទ និងចាប់ខ្លួនលោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូពីបទឧក្រិដ្ឋកម្មគ្រឿងញៀន។

យោងតាមទីភ្នាក់ងារសារព័ត៌មានReuters ដែលស្រង់ប្រភពមន្ត្រីសេតវិមានគឺនាវាចម្បាំងទាំងនោះត្រូវដាក់ពង្រាយនៅច្រកសមុទ្រការ៉ាបៀនក្នុងប្រតិបត្តិការឃ្លាំមើល​សកម្មភាពរត់ពន្ធគ្រឿងញៀនដែលអាមេរិកប្រកាសថាត្រូវតែវាយបង្រ្កាប។ប៉ុន្តែReuters​បង្ហើបថាការដាក់ពង្រាយនាវាចម្បាំងទាំងនេះគឺជាការបង្ហាញការគាបសង្កត់របបលោកម៉ាឌូរ៉ូនិងសម្ព័ន្ធមិត្តអោយដឹងថាអាមេរិកអាចនឹងមានសកម្មភាពយោធាលុកលុយចូលប្រទេសវេណេហ្សូអេឡាឆាប់ៗនេះ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបញ្ជាក់ថាគ្រប់ជម្រើសទាំងអស់មាននៅលើតុដោយរាប់ទាំងប្រតិបត្តិការណ៍យោធាទៀតផង។រដ្ឋការរបស់លោកត្រាំបានដាក់ការគាបសង្កត់អោយលោកម៉ាឌូរ៉ូបោះបង់អំណាចគឺមានរយៈពេលជាង២ឆ្នាំមកហើយដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ប៉ុន្តែ សកម្មភាពការដាក់ពង្រាយនាវាចម្បាំងនេះគឺចាប់ផ្ដើមហើយក្នុងការប្រើប្រាស់កងទ័ពក្នុងជំហានដំបូងមុននឹងចូលទៅអន្តរាគមន៍បញ្ចប់​របបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូ។ Craig Faller មេបញ្ជាការ កងនាវា នៃបញ្ជាការភូមិភាគខាងត្បូង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីរប៉ុងតាហ្គូនថាអាមេរិកត្រូវបង្កើនវត្តមានកងទ័ពនាវាច​រណ៍អាមេរិកនៅដែនសមុទ្រនៃច្រកសមុទ្រការ៉ាបៀន​ដើម្បីបង្រ្កាបនឹងចាប់ខ្លួនឈ្មួញរត់ពន្ធគ្រឿងញៀន។ ប៉ុន្តែប្រភពមន្ត្រីអាមេរិកខ្លះទៀតអោយដឹងថារដ្ឋការរបស់លោកត្រាំនឹងមិនទុកអោយមានរបបខុសច្បាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀននៅវេណេហ្សូអេឡាបន្តបង្កអសន្តិសុខតំបន់នោះទេ។

តែយ៉ាងណាសកម្មភានាវាចម្បាំងសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅសមុទ្រការ៉ាបៀនគឺមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចេញដីកាចោទប្រកាន់លោកម៉ាឌូរ៉ូនិងមន្ត្រីជាន់ខ្ពស់របស់លោកជាងដប់នាក់ទៀតពាក់ព័ន្ធឧក្រិដ្ឋកម្មគឿងញៀនដែលជាផ្នែកមួយ​នៃប្រតិបត្តិការណ៍គាបសង្កត់លោកម៉ាឌូរ៉ូចាកចេញពីតំណែង។កាលពីថ្ងៃទី១មេសា រដ្ឋការរបស់លោកត្រាំបានប្រកាសថា នឹងអាចលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបលោកម៉ាឌូរ៉ូ ប្រសិនបើក្រុមប្រឆាំងរបស់លោកជួនកៃដូនិងបក្សសង្គមនិយម​របស់លោកម៉ាឌូរ៉ូឈានដល់ការបង្កើតរដ្ឋាភិបាលអន្តរកាល​ដើម្បីត្រួសត្រាយផ្លូវទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ ប៉ុន្តែរដ្ឋាភិបាលអន្តរកាលនេះ ពុំមាន​វត្តមានលោកម៉ាឌូរ៉ូនោះទេ។សហរដ្ឋអាមេរិកនឹងប្រទេសជិត៦០ដែលជាប្រទេសជឿនលឿនខាងប្រជាធិបតេយ្យ បានគាំទ្រ មេបក្សប្រឆាំងជួនកៃដូជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា ចាប់តាំងពីលោកម៉ាឌូបន្តកាន់អំណាចជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០១៨ដោយមិនមានភាពស្របច្បាប់ព្រោះតែការបោះឆ្នោតពេលនោះលោកម៉ាឌូរ៉ូបានកំចាត់គូប្រគួតរបស់លោកដោយការចាប់ខ្លួន និងខ្លះទៀតបង្ខំអោយរត់ចេញពីប្រទេស។ប៉ុន្តែលោកម៉ាឌូរ៉ូ នៅតែបន្តកាន់អំណាចបានមកដល់ពេលនេះ គឺដោយសារមានការគាំទ្រពីប្រទេសរុស្ស៊ី ចិន គុយបា និងអ៊ីរ៉ង់។តែភ្លាមៗបន្ទាប់ពីដឹងថា អាមេរិកចោទនិងចេញដីការចាប់ខ្លួន លោកម៉ាឌួរ៉ូគឺក្រុមប្រឆាំងដឹកនាំដោយលោកជួនកៃដូក៏ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ។ក្រុមនេះ បានកំពុងដឹងនាំការធ្វើបាតុកម្មនិងការប្រមូលកម្លាំងគាបសង្កត់អោយលោកម៉ាឌូរ៉ូលាលែងពីតំណែងនឹងយល់ព្រមអោយមានការបោះឆ្នោតប្រធានាធិបតីឡើងវិញក្រោមរដ្ឋបាលអន្តរកាល។ក្រុមប្រឆាំងបានអំពាវនាវអោយកងទ័ពបោះបង់ចោលរបបលោកម៉ាឌូរ៉ូហើយមកចូលរួមជាមួយក្រុមប្រឆាំងអោយបានមុនរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង។នៅក្នុងពេលស្ថានភាពតឹងតឹងជាថ្មីម្ដងទៀតនេះ លោកជួនកៃដូត្រូវបានរដ្ឋអាជ្ញាក្រោមបញ្ជាលោកម៉ាឌូរ៉ូចេញដីការកោះហៅមកចោទសួរអំពីបទចោទដែលថាលោកឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលនៃប្រទេសខ្លួនឯង។តែលោកជួនកៃដូមិនបានទៅបំភ្លឺតាមដីការបស់រដ្ឋអាជ្ញានោះទេ។លោកកៃដូនៅតែប្រកាសរបបលោកម៉ាឌូរ៉ូនឹងចប់ឆាប់ៗនេះហើយ។លោកសង្ឃឹមថានឹងមាន​ដំណោះស្រាយនយោបាយមួយដែលគ្មានលោកម៉ាឌូរ៉ូជាប្រធានាធិបតីទៀតនោះទេ។មានការព្រមានថា វត្តមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដោយមានទាំងឧទ្ធម្ភាកចក្រ និងយន្ត​ហោះចម្បាំងនៅលើដែនសមុទ្រការ៉ាបៀនជិតប្រទេសវេណេហ្សូអេឡា ដែលមានសកម្មភាពដូចឡោមព័ន្ធប្រទេសវេណេហ្សូអេឡាក្រោមមេដឹកនាំផ្ដាច់ការម្នាក់នេះនឹងអោយអាមេរិកចូលលុកលុយវេណេហ្សូអេឡាហើយអាចចាប់បង្ខំអោយលោកម៉ាឌូរ៉ូបោះបង់អំណាច ហើយបើ មិនដូចឆ្នេះទេ នឹងមានវសាសនាដូចប្រធានាធិបតីប៉ាណាម៉ាលោកម៉ាណូអ៊ែលណូរីហ្គាដែលកងទ័ពម៉ារីនអាមេរិកឡោមព័ន្ធនិងចូលចាប់ខ្លួនទាំងលោកកំពុងមានអំណាចក្នុងដៃហើយនាំយកទៅដាក់គុកនៅរដ្ឋម៉ៃអាមី។ការចាប់ខ្លួនមេដឹកនាំប៉ាណាម៉ាកាលពីឆ្នាំ១៩៨៩ គឺក្រោមបទចោទលោកណូរីហ្គា ជាឧក្រិដ្ឋកម្មគ្រឿងញៀន៕

ពៅនិកា

Share

Image
Image
Image