នាយករដ្ឋមន្ត្រីប្រកាសបិទជាបណ្ដោះអាសន្ន នូវកាស៊ីណូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាតែសម្ដេចបដិសេធថា បទបញ្ជារបស់លោកមិនធ្វើការណែនាំរបស់អ្នកនយោបាយណា មួយនោះទេ គឺដោយចិត្តខ្លួនឯង។
កញ្ញាឆោមពៅនិការាយការណ៍៖
ការដាក់ចេញនូវបទបញ្ជានេះ គឺសម្ដេច ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន នៅវិមានសរដ្ឋសភា។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ ដូចនេះថា —ចាក់សំឡេង ហ៊ុនសែន–01——-
សម្ដេច ហ៊ុន សែន បានអះអាងថា មូលហេតុដែល ទុករយៈពេលប៉ុន្មានថ្ងៃ ទើបសម្រេចឲ្យបិទជាបណ្ដោះអាសន្នកាស៊ីណូនៅទាំងប្រទេស គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់កាសស៊ីណូ រៀបចំបើកប្រាក់ខែតាមការកំណត់ជូនបុគ្គលិកទាំងអស់របស់ខ្លួន។
តែនៅពេលជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងអំឡុងពេល នេះ គឺរដ្ឋាភិបាលនឹងមិនយកពន្ធលើអាជីវកម្មនោះទេ។
ក្រោយថ្លែងដូចនេះ បន្តិចសម្ដេចហ៊ុនសែន ក៏នឹកឃើញថា មានអ្នកនយោបាយ ម្នាក់ បាន ណែនាំថា អោយកម្ពុជា បិទកាស៊ីនេះ ភ្លាម ព្រោះជាប្រភពនៃការឆ្លង តែ សម្ដេចអះអាងថា
គ្មាន ការធ្វើតាមអ្នកនោះទេ គឺសម្ដេចមានផែនការនេះយូរហើយ។
សម្ដេចនាយករដ្ឋមន្ត្រីមិនស្វាគមន៍ មតិណែនាំរបស់អ្នកនយោបាយនោះទេ គឺមានតែខឹងអ្នកនោះថែមទៀត។
———–សំឡេងហ៊ុនសែន—-02—–
តែសម្រាប់អ្នកនយោបាយខ្មែរ ដែលមានមតិណែនាំនេះ ទោះបីលោកកឹមសុខា ក៏មិនមានបង្ហោះ លើ ហ្វេសបុក ដែរ គឺមានតែសរសេរ អំពាវនាវអោយមានការឯកភាពជាតិ ខណៈសរសេរថា លោកចូលវិភាគទាន៥ពាន់ដុល្លារជាប្រាក់រ៉ៃអង្គាសបានមកពីសហគមន៍ខ្មែរនៅក្រៅប្រទេស។ តែសម្រាប់ហ្វេសបុសរបស់លោកសមរង្ស៊ី ដែលជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរណែនាំ ដោយន័យដើមដូចនេះថា៖«លោក ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់»។
តែសម្រាប់លោកសមរង្ស៊ី បានទាមទារអោយរាជរដ្ឋាភិបាល ដាក់វិធានការ ការពារសុខភាពកម្មករ តាមរោងចក្រ ។លោកថា ត្រូវតែធ្វើតេស្តរកវីរុសកូរ៉ូណា តាមរោងចក្រនីមួយៗ ដើម្បីការពារទាំងជីវិត ទាំងការងារ របស់កម្មករ-កម្មការិនី
លោកសមរង្ស៊ីបញ្ជាក់ថានេះជាសំណើមួយជាបន្ទាន់ ដើម្បីការពារកម្មករ កម្មការិនី ប្រមាណ ១ លាននាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ នៅប្រទេសកម្ពុជា ៖
នៅតាមរោងចក្រនីមួយៗ ដែលមានកម្មកររាប់រយ រាប់ពាននាក់ធ្វើការ ហើយរស់នៅជាសហគមន៍ នៅតាមផ្ទះជួលក្បែររោងចក្រ រដ្ឋអំណាច ត្រូវតែធ្វើតេស្តជំងឺ COVID-19 ចំពោះកម្មករ កម្មការិនីគ្រប់រូប។
មានតែអ្នកដែលផ្ទុកមេរោគ ទេ ដែលត្រូវដាក់ឲ្យនៅដោយឡែក គឺអ្នកទាំងនោះមានចំនួនតិចតួចទេ ឬអត់មានតែម្តង តាមធម្មតា។ វិធានការបែបនេះ នឹងជួយឲ្យកម្មករ ភាគច្រើនលើសលប់ ដែលមិនមានផ្ទុកមេរោគ ហើយរួចផុតពីការឆ្លងជំងឺ ដែលជាលទ្ធផលដ៏ល្អប្រសើរបំផុត ដូចអ្វីដែលបានសម្រេច ។ លោកថានៅតៃវ៉ាន់ និងនៅហុងកុង ក៏រដ្ឋអំណាចធ្វើតេស្តបែបហ្នឹងដែរ សំដៅទៅប្រជាពលរដ្ឋរបស់គេទាំងមូល ហើយគេទទួលបានជោគជ័យ ដូចគ្នាអញ្ចឹងដែរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
សារលិខិតរបស់ មេបក្សប្រឆាំង ធ្វើយុទ្ធនាការរិះគន់ប្រមុខរាជរដ្ឋាភិបាលពីក្រៅ ប្រទេស បានបន្តថា នៅប្រទេសកម្ពុជា មិនទាន់មានវិធានការដាក់បង្ខាំងពលរដ្ឋឲ្យនៅក្នុងផ្ទះ មិនឲ្យចេញទៅណា ក្រៅពីករណីចាំបាច់ដាច់ខាត នៅឡើយទេ ហើយរោងចក្រនានា នៅតែដំណើរការជាធម្មតា គឺការធ្វើតេស្តសំខាន់ណាស់ ពីព្រោះមានមនុស្សជាច្រើន ដែលផ្ទុកមេរោគវីរុសកូរ៉ូណា តែមិនមានរោគសញ្ញាអ្វីឡើយ ហើយធ្វើឲ្យឆ្លងដល់អ្នកដទៃដោយមិនដឹងខ្លួន ហើយដោយគ្មាននរណាដឹង។ ការធ្វើតេស្តនេះ នាំឲ្យយើងសម្គាល់បាននូវអ្នកដែលត្រូវដាក់ដោយឡែក ដើម្បីការពារសុខភាពអ្នកដទៃទៀត។ បើមិនយ៉ាងដូច្នេះទេ ជំងឺ COVID-19 នេះ វានឹងឆ្លងជាទូទៅ ដែលជាហេតុធ្វើឲ្យបិទរោងចក្រទាំងអស់តែម្តង។
តែត្រង់ចំណុចនេះ មិនឃើញ សម្ដេចហ៊ុនសែន ឆ្លើយតប នឹងអនុសាសន៍របស់លោកសមរង្ស៊ីនោះទេ ។ យ៉ាងណា រាជរដ្ឋាភិបាល បានប្រកាសវិធានការ លើគ្រប់វិស័យនិងស្ថាប័ន រដ្ឋ ឯកជន សហគ្រាស ក្រុមហ៊ុន និងតាមរោងចក្រទាំងអស់អោយជួយ បង្ការ ការឆ្លងមេរោគកូរ៉ូណាដែលកំពុងកើតមាននៅកម្ពុជា។
សូមជម្រាបថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩សរុបកើនដល់ចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទទី៣០មិនានេះ សម្ដេចហ៊ុនសែន បញ្ជាក់ថា កម្ពុជា ក៏ត្រៀមដាក់ប្រទេសក្នុងគ្រាអាសន្នដែរ បើស្ថានភាព នៃការឆ្លងមេរោគកូរ៉ូណានៅបន្តកើនឡើងធ្ងន់ធ្ងរ៕
ពៅនិកា