រុស្ស៊ីដែលជាប្រទេសមិនរងគ្រោះធ្ងន់ធ្ងរដោយសារមេរោគកូរ៉ូណាបានបញ្ចូនយន្ដហោះយោធា៩គ្រឿងដែលដឹកសម្ភារៈពេទ្យសន្ធឹកសន្ធាប់និងអ្នកជំនាញសុខាភិបាល១០០នាក់ចេញពីម៉ូស្គូទៅកាន់អ៊ីតាលីកាលពីថ្ងៃទី២៣មីនានេះ។ សម្រាប់ថ្ងៃទី២៤មីនានេះ អ្នកជំនាញសុខាភិបាលទាំងនោះបានចែកគ្នាធ្វើការ ជាពិសេសទៅកាន់តំបន់Lombardyដែលផ្ទុះជំងឺនេះខ្លាំង។
ភ្លាមៗក្រោយទម្លាក់ទូរស័ព្ទចុះបានប៉ុន្មានម៉ោងលោកពូទីនបានបញ្ជាឱ្យយន្ដហោះ៩គ្រឿងដែលបានចាកចេញពីរដ្ឋធានីម៉ូស្គូដោយមានការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងសង្គ្រាមប្រយុទ្ធមេរោគកំណាចដែលកំពុងរាតត្បាតប្រទេសអ៊ីតាលី។បើតាមក្រសួងការពារជាតិគឺម៉ូស្គូបានយកយន្ដហោះប្រាំបួនពីកងកម្លាំងអាកាសរុស្ស៊ីដាក់នៅព្រលានយន្ដហោះដោយផ្ទុកនូវសម្ភារៈពេទ្យ ឱសថព្យាបាល ជាដើមទៅកាន់មូលដ្ឋានទ័ពអាកាសអ៊ីតាលីដែលមានឈ្មោះថាPratica di Mare Air Base ។
បើយោងតាមសារព័ត៌មានរុស្ស៊ីស្ពុតនីកការបញ្ចូននេះគឺក្រោយពីអ្នកជំនាញរុស្ស៊ីដែលការដឹកនាំលោកពូទីនបានបញ្ចូនទៅនោះសុទ្ធតែជាអ្នកស្ម័គ្រចិត្តហើយជាបុគ្គលឆ្នើមប្រយុទ្ធនឹងជំងឺអេបូឡារួមទាំងបានបង្កើតវ៉ាក់សាំងជំងឺនោះផងដែរ។ពេលទៅដល់ភ្លាមលោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលង៊ីតាលីបានទទួលរាក់ទាក់អ្នកវីរុសវីទូនិងអ្នកជំនាញសុខាភិបាលទាំងនោះ។លោកវ្លាឌីមៀពូទីនិងលោកនាយករដ្ឋមន្រ្ដីអ៊ីតាលីកុងតេ បានពិភាក្សាគ្នាយ៉ាងយូរតាមរលកទូរស័ព្ទពីការប្រយុទ្ធនឹងមេរោគនេះ។លោកពូទីនបានបញ្ជាក់ពីការរួចរាល់របស់រស្ស៊ីក្នុងការផ្ដល់ជូនជំនួយតាមដែលងាចធ្វើទៅបានដល់អ៊ីតាលីក្នុងការប្រយុទ្ធនឹងជំងឺនេះ។រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ីថាការបណ្ដុះបណ្ដាលដ៏ខ្ពស់ គឺក្រោយពេលតែ២៤ម៉ោងលោកប្រធានាធិបតីបាននិយាយទូរស័ព្ទនឹងលោកនាយករដ្ឋមន្រ្ដីអ៊ីតាលីគឺយន្ដហោះដឹកសម្ភារៈមួយគ្រឿងមួយហោះភ្លាមទៅកាន់ក្រុងរ៉ូម។លោកនាយករដ្ឋមន្រ្ដីអ៊ីតាលីបានអង្គុយសន្ដានចិត្តមួយនេះរបស់រុស្ស៊ីចំពេលដែលអ៊ីតាលីមានទុក្ខមហាលំបាកដេលពលរដ្ឋខ្លួនជាង៦ពាន់នាក់ស្លាប់ហើយឆ្លងប្រមាណ៦ម៉ឺនករណីហើយនៃជំងឺនេះ។អ៊ីតាលីបានក្លាយជាប្រទេសទីមួយក្នុងលោកដែលមានចំនួនអ្នកស្លាប់លើសប្រទេសចិន។ ។
វិមានក្រឹមឡាំងថាជំនួយពេទ្យនេះគឺផ្ដល់អោយអ៊ីតាលីដោយសុទ្ធចិត្តដោយគ្មានជាប់ចំណងឱ្យអ៊ីតាលីជួយនិយាយអឺរ៉ុបឱ្យលើកទណ្ឌកម្មខ្លួននោះទេ។ការប៉ុនប៉ងបន្ដិចក៏រុស្ស៊ីថាគ្មាននោះដែរ។
នៅលើប្រអប់សម្ភារៈពេទ្យទាំងអស់នោះរុស្ស៊ីបានបិទស្លាកថា ពីរុស្ស៊ីដោយក្ដីស្រលាញ់។អ្នកនាំពាក្យDmitry Peskov នៃវិមានក្រឹមឡាំងបាននិយាយថាអ៊ិតាលីគឺត្រូវការការជួយយ៉ាងចាំបាច់ពេលនេះហើយយើងរុស្ស៊ីគ្រប់គ្រងបានមេរោគនេះហើយរឿងទណ្ឌកម្មអីគឺគ្មានពាក់ព័ន្ធនោះដាច់ខាត។
តែបើតាមចាកាតាផុស ម៉ុស្គូបានព្យាយាមរឹតចំណងនឹងណាតូនិងសមាជិកអង្គការនេះគឺអ៊ីតាលីដោយប៉ុន្មានឆ្មាំមកនេះហាក់បានលួចលោមអ៊ីតាលីឱ្យអឺរ៉ុបជួយលើកទណ្ឌកម្មតាំងពីរុស្ស៊ីបានបញ្ជាឱ្យប្រជាជននៅរុស្ស៊ីនៅគ្រីមមៀបោះឆ្នោតផ្ដាច់ខ្លួនពីអ៊ុយក្រែន។
របាយការណ៍រុស្ស៊ិបញ្ជូនទៅកាន់អង្គការសុខភាពពិភពលោកគឺនៅប្រទេសនេះចំនួនអ្នកផ្ទុកមេរោគនេះមាន៣០៦ករណីគិតត្រឹមថ្ងៃទី២៣មីនាដែលភាគច្រើនអ្នកជំងឺគឺអ្នករស់នៅរដ្ឋធានីម៉ូស្គូរួមនឹងមួយករណីស្លាប់ដែលទាក់ទងនឹងកូវីដ១៩នេះ។
ចំណែកនៅអេស្ប៉ាញវិញ ក៏ធ្ងន់មិនចាញ់អ៊ីតាលីដែរ។
ក្នុងថ្ងៃដដែលនេះ អេស្ប៉ាញមានអ្នកឆ្លងថ្មីរហូតដល់ ជាង៦៣៦៨ករណី
និងអ្នកស្លាប់រហូតដល់ ៥៣៩នាក់ឯណោះ។ ការណ៍នេះ បានធ្វើឲ្យការឆ្លង COVID-19 នៅអេស្ប៉ាញមានរហូតដល់
៣៥១៣៦ករណី និងអ្នកស្លាប់ ២៣១១នាក់។ ចំណែកអ្នកជាសះស្បើយវិញមានចំនួន
៣៣៥៥ករណី។
ឯបារាំងឯណោះវិញ ក៏មានតួលេខអ្នកឆ្លង
និងអ្នកស្លាប់ ក៏ច្រើនដែរ ប៉ុន្តែតិចជាងអេស្ប៉ាញជាងពីរដង។ កាលថ្ងៃទី២៣
ខែមីនា បារាំងមានអ្នកឆ្លង ៣៨៣៨ករណី និងអ្នកស្លាប់ ១៨៦ករណី។ សរុបCOVID-19 នៅបារាំងមានចំនួន ជាង ១៩៨៥៦ករណី
និងអ្នកស្លាប់ ៨៦០នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២២០០នាក់។
ដោយឡែកប្រទេស អាល្លឺម៉ង់ មានអ្នកឆ្លង COVID-19 ក៏ច្រើនដែរ តែអ្នកស្លាប់តិច។ អាល្លឺម៉ង់មានអ្នកឆ្លងរហូតដល់ ៤១៨៣ករណី ខណៈអ្នកស្លាប់មានត្រឹមតែ ២៨ករណីប៉ុណ្ណោះ។ សរុបនៅអាល្លឺម៉ង់មាន ២៩០៤៩ករណី ខណៈអ្នកស្លាប់ ១២៣នាក់ហើយអ្នកជាសះស្បើយវិញ អាល្លឺម៉ង់មាន ៤៥៣ករណី។
សូមជម្រាបថាទន្ទឹមនងឹរុស្ស៊ិចេញមុខជួយអ៊ិតាលីនេះ ចិនដែលទើបស្រាកស្រាន្ដពីជំងឺបាននាំយកសម្ភារៈពេទ្យជាច្រើនគ្រឿងមានម៉ាសបំពង់ហឹតទៅដល់ប្រទេសនេះផងដែឬ។តែនៅថ្ងៃនេះសេចក្ដីរាយការណ៍ថាអ៊ីតាលីមានសញ្ញាណនៃក្ដីសង្ឃឹមនៃក្រោយការធ្លាក់ចុះចំនួនអ្នកស្លាប់ពី៧០០មក៦០០ជាងហើយ។ពលរដ្ឋអ៊ីតាលីនៅក្នុងបណ្ដាញសង្គមបានចូលមកបញ្ចេញមតិថាមិត្តដែលជួយយើងក្នុងគ្រាចាំបាច់ជាមិត្តពិតប្រាកដស្របពេលដែលសហភាពអឺរ៉ុបនិងប្រទេសនៃសហភាពក៏ដូចជាសមាជិកនៃអង្គការមហាអំណាចយោធាណាតូកំពុងតែប្រយុទ្ធនឹងបញ្ហានេះរៀងៗ។
ដោយ៖ពៅនិកា