en     km
en     km

ប្រទេស​ថៃ​​ ក្លាយជា​គោល​ដៅ​របស់​ក្រុម​អ្នក​ចង់​វះកាត់​ប្តូរ​ភេទ​

Share

អ៊ីមមីក្នុងទឹកមុខញញឹមរីករាយបន្ទាប់ពីការវះកាត់រួចប្រកបដោយជោគជ័យ
នាងអ៊ីមមីក្នុងទឹកមុខញញឹមរីករាយបន្ទាប់ពីការវះកាត់រួចប្រកបដោយជោគជ័យ

គ្រួសារ​ជនជាតិ​អ៊ី​ស្រា​អែ​ល​មួយ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​របស់​កូនប្រុស​ពួក​គេ​ឈ្មោះ​អ៊ី​មមី​ (Eimy)​ ក្លាយជា​មនុស្ស​ស្រី​ពិតប្រាកដ​។​ ការ​ចំណាយ​ទាំងនោះ​ជា​លុយ​សន្សំ​ដែល​មាន​រយៈពេល​ជាង​១៨​ឆ្នាំ​មក​ហើយ​ ជា​លុយ​បាន​ពី​ខ្ចី​ពី​ធនាគា​ខ្លះ​ និង​ការ​ជួយ​ឧ​បត្ត​ម្ភ​ពី​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​មួយ​ចំនួន​ផង​។​ លុយ​ទាំងនោះ​សម​ល្មម​នឹង​អាច​ទទួល​បានការ​វះកាត់​នៅ​ប្រទេស​ថៃ​ដោយ​ភាព​ជឿជាក់​ និង​ប្រកបដោយ​សុ​វត្តិភាព​បាន​។​

​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ជា​ប្រទេស​ដែល​មានការ​វះកាត់​ប្តូរ​ភេទ​កើន​ឡើ​ន​ជាងគេ​ ក្នុង​ដំណាក់កាល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ សេវាកម្ម​ដែល​មាន​តម្លៃ​ថោក​សមរម្យ​ តែ​មានការ​ទទួលស្គាល់​ពី​គុណភាព​ខាង​ផ្នែក​វះកាត់​របស់​ប្រទេស​ថៃ​ ត្រៀមខ្លួន​រួច​ជា​ស្រេច​រង់ចាំ​អតិថិជន​។​

អ៊ីមមី Eimyកំពុងស្ដាប់ការពន្យល់ណែនាំលើការវះកាត់ប្តូរភេទពីវេជ្ជបណ្ឌិតវះកាត់លោក Preecha Tiewtranon
អ៊ីមមី កំពុងស្ដាប់ការពន្យល់ណែនាំពីការវះកាត់ប្តូរភេទរបស់វេជ្ជបណ្ឌិតវះកាត់លោក Preecha Tiewtranon

​អ៊ី​មមី​ ជា​អតិថិជន​ជា​បុរស​ដែល​បាន​ធ្វើការ​វះកាត់​កែ​ភេទ​ កាលពី​ខែកញ្ញា​នៅ​ទីក្រុង​បាងកក​បាន​ប្រាប់​ថា​៖​ «​ពួក​គេ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ខ្ញុំ​គ្មាន​សង្ស័យ​អ្វី​ទេ​»​។​ នៅ​អ៊ី​ស្រា​អែ​ល​ពេល​អ៊ី​មមី​ចូល​វ័យ​១៨​ឆ្នាំ​នាង​អាច​ទទួល​ការ​វះកាត់​ដោយ​មិន​គិតថ្លៃ​ តែ​គ្រូពេទ្យ​វះកាត់​អាច​នឹង​មិន​មាន​បទ​ពិ​សោទ​ន៍​ច្រើន​ ហើយ​ក៏​បន្ត​រង់ចាំ​ជា​ច្រើន​ឆ្នាំ​។​ ម្តាយ​នាង​បាន​ប្រាប់​ថា​៖​ អ៊ី​មី​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​។​ នាង​ថា​៖​ ខ្ញុំ​ចង់​ទ​ទូល​ការ​វះកាត់​ឲ្យ​ក្លាយជា​ស្រី​១០០​ភាគរយ​នោះ​ជា​សុភមង្គល​សំរាប់​ជីវិត​របស់ខ្ញុំ​ជា​មិន​ខាន​។​

​លោក​ Josef​ Woodman​ ជានា​យក​ប្រតិបត្តិ​ការិយាល័យ​សម្រាប់​អ្នកជំងឺ​ឆ្លង​ដែន​ និង​ជាទី​ប្រឹក្សា​យោបល់​នៅ​Chapel​  Hill,​ North​ Carolina​ នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ថៃ​ជា​ទិស​ដៅ​ដ៏​ពេញ​និយម​សំរាប់​អ្នក​ចង់​ស្វែងរក​សេវា​វះកាត់​ប្តូរ​ភេទ​។​

​ការ​វះកាត់​អាច​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​៣​ដំណាក់កាល​។​ លោក​ Curtis​ Crane​ ជា​គ្រូពេទ្យ​វះកាត់​កែស​ម្ជ​ស្ស​ និង​ប្រព័ន្ធ​បញ្ចេញ​ទឹកនោម​ប្រចាំ​នៅ​រដ្ឋ​ San​ Francisco​ ក៏​បាន​ប្រាប់​ផង​ដែរ​ថា​៖​ «​ចំពោះ​អ្នក​ដែល​គ្មាន​ធានា​រ៉ាប់រង​ហើយ​ត្រូវការ​វះកាត់​ នេះ​ជា​ជំរើស​តែ​មួយ​គត់​»​។​

លោកវេជ្ជបណ្ឌិត Preecha Tiewtranon ជាស្ថាបនិកទីមួយដែលនាំយកបច្ចេកវិទ្យាវះកាត់មកឲ្យប្រទេសថៃ និងធ្វើការវះកាត់អ្នកជំងឺជាង៣៥០០នាក់
លោកវេជ្ជបណ្ឌិត Preecha Tiewtranon ជាស្ថាបនិកទីមួយដែលនាំយកបច្ចេកវិទ្យាវះកាត់មកឲ្យប្រទេសថៃ និងធ្វើការវះកាត់អ្នកជំងឺជាង៣៥០០នាក់

​​ក្រុម​អ្នកគាំទ្រ​ការ​វះកាត់​កែ​ភេទ​ត្រូវ​បាន​គេ​ដឹង​ថា​វា​បាន​ក្លាយជា​ សហគមន៍​មួយ​ដ៏​ពេញ​និយម​របស់​ក្រុម​បុរស​ចង់​ក្លាយទៅជា​ស្រី​។​ ថ្វីបើ​វា​នៅ​មាន​សណ្ឋាន​តូច​នៅឡើយ​តែ​វា​បាន​ចាត់​ចូល​ជា​ឧស្សាហ៍កម្ម​ វេជ្ជសាស្ត្រ​ទេសចរណ៍​មួយ​ផង​ដែរ​។​ វា​បាន​ទាក់ទាញ​មនុស្ស​ជាង​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។​ អ្នកជំងឺ​ទាំងនោះ​បាន​ចំណាយ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​កាលពី​ ឆ្នាំទៅ​។​ ចំនួន​នេះ​កើន​ជាង​១៨​ភាគរយ​បើ​គិត​ពី​ឆ្នាំ​២០១៣​មក​។​

លោក​ Preecha​ ជា​បុគ្គល​ទី​មួយ​ដែល​បាន​បង្កើត​ឡើង​នូវ​ការ​វះកាត់​កែ​ភេទ​តាំងពី​ឆ្នាំ​១៩៧៥​ហើយ​បាន​នាំ​ចេញ​នូវ​ភាព​ពេញ​និយម​នេះ​ទៅ​ដល់​ប្រទេស​ថៃ​ដោយ​កំណែទម្រង់​៣​យ៉ាង​គឺ​៖​ ទី​១​ ការ​វះកាត់​ដែល​មាន​តំលៃ​ថោក​ ទី​២​ ទទួល​បាន​លទ្ធផល​ខ្ពស់​ ទី​៣​ ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​ម៉ត់ចត់​។​ នោះ​ជា​ដំណើរការ​នៃ​ការ​ទាញ​យក​ទេសចរណ៍​មួយ​ដែរ​។​

​ក​ព្ចា​ប់​សេវា​រួម​មាន​ថ្លៃ​ផ្នែក​ខាង​វេជ្ជសាស្ត្រ​ គ្រូពេទ្យ​ ឱសថ​ ការ​ស្នាក់​នៅ​ និង​ការ​លំហែកាយ​ជុំវិញ​ទីក្រុង​មាន​តំលៃ​សរុប​ $9,770​ដុល្លារ​។​ យោង​តាម​លោក​វេជ្ជបណ្ឌិត​ James​ Bellringer​ ក៏​បាន​លើក​ឡើង​ដែរ​ថា​៖​ វា​បាន​នាំ​មក​នូវ​កេរ្តិ៍ឈ្មោះ​និង​ភាព​ជោគជ័យ​។​ លោក​បាន​ធ្វើការ​វះកាត់​រួម​មាន​ទាំង​ស្រី្ត​ និង​បុរស​លើស​ពី​១​ពាន់​នាក់​រួច​មក​ហើយ​នៅ​ឯ​ទីក្រុង​ឡុ​ង​ដុន​ London​។​ ជនជាតិ​ថៃ​កំពុង​តែ​ធ្វើ​កិច្ចការ​ទាំងនេះ​បាន​ជាទី​គាប់ចិត្ត​និង​ធានា​បាន​នូវ​សុ​វ​តិ្ត​ភាព​។​

អ៊ីមមីពេលស្ថិតនៅក្នុងស្ថានភាពស្មុគ្រស្មាញ និងព្រួយបារម្ភពីអត្តសញ្ញាណភេទរបស់នាង
អ៊ីមមីពេលស្ថិតនៅក្នុងស្ថានភាពស្មុគ្រស្មាញ និងព្រួយបារម្ភពីអត្តសញ្ញាណភេទរបស់នាង

គួរ​បញ្ជាក់​ដែរ​ថា​ ការ​វះ​មាន​៣​ដំណាក់កាល​អ្នកជំងឺ​ត្រូវ​រង់ចាំ​ជា​មធ្យម​៧២​ស​ប្តា​ហ៍​។​ សម្រាប់​យុវជន​អ៊ី​មមី​  ជា​ជនជាតិ​អ៊ី​ស្រា​អែ​ល​ដែល​បាន​មក​បន្ត​ការ​វះកាត់​ដំណាក់​ចុង​ក្រោយ​នៅ​ឯ ​មន្ទី​ពេទ្យ​ភី​យ៉ា​វ៉េ​ត​(Piyavate)​នៅ​ទីក្រុង​បាងកក​ និង​ជា​ពេល​ដែល​នាង​អាច​មាន​រូបរាង​កាយ​ដូច​ស្ត្រី​ពិតៗ​។​ នាង​ក៏​បន្ថែម​ទៀត​ថា​៖​ «​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​ទម្រាំ​តែ​បាន​មក​ដល់​ដំណាក់កាល​នេះ​។​ ខ្ញុំ​ចង់​ឆាប់​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ដើម្បី​បំពេញ​កិច្ច​ការងារ​ និង​បំពេញ​ក្តី​ស្រមៃ​ជា​ក្លាយជា​អ្នកចម្រៀង​»​។​

រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដែល​អ៊ី​មមី​  មិន​សប្បាយចិត្ត​ហើយ​មិន​ព្រម​ចេញពីផ្ទះ​ មិន​ព្រមទៅ​រៀន​។​ ម្តាយ​នាង​និយាយ​យ៉ាង​ត្រេកអ​រថា​៖«​ ឃើញ​កូន​រីករាយ​ គាត់​ក៏​រីករាយ​ដែរ​»​។​

​យុវជន​វ័យក្មេង​រូប​ស្រស់​រូប​នេះ​ប្រែ​ក្លាយទៅជា​មនុស្ស​ពោរពេញ​ដោយ​ទំនុកចិត្ត​និង​បាន​បំពេញការងារ​ក្រៅ​ម៉ោង​នៅ​ឯ​មន្ទី​ពេទ្យ​មួយ​។​ ទាំង​អស់នេះ​ជា​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ​ និង​មិត្ត​ភ​ក្កិ​។​ អ៊ី​មមី​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖​ វា​ស៊ឹង​ថា​គ្មាន​នរណា​ចាប់អារម្មណ៍​មក​គាំទ្រ​មនុស្ស​មាន​លក្ខ​ណះ​ដូច​រូប​នាង​ក៏​ដូច​មនុស្ស​ដទៃ​ទៀត​ដែល​ធ្វើការ​វះកាត់​ប្តូរ​ភេទ​ដូចនេះ​។​ ពិភពលោក​ទាំងមូល​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ​យល់​ពី​អារម្មណ៍​មនុស្ស​ដូច​ជា​យើង​»​។​

ឪពុកម្ដាយអ៊ីមមីដែលបានចំណាយលុយជាង៣ម៉ឺនដុល្លារសំរាប់ការធ្វើដំណើរមកទទួលការវះកាត់របស់កូន
ឪពុកម្ដាយអ៊ីមមីដែលបានចំណាយលុយជាង៣ម៉ឺនដុល្លារសម្រាប់ការធ្វើដំណើរមកវះកាត់របស់កូន

ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​ /​ ប្រភព​៖​ Bloomberg​ Press

Share

ព័ត៌មានទាក់ទង

Image