en     km
en     km

ហេតុអ្វីបានជាមានមតិមួយលើកឡើងថា ការវិនិយោគទៅលើស្រ្តី គឺជាជម្រើសមួយដ៏ឆ្លាតវៃ?

Share

(ភ្នំពេញ​)៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបូករួមជាមួយមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ តែងតែមានការយកចិត្តទុកដាក់ចំពោះស្រ្តីជាខ្លាំង មិនថាខាងវិស័យការងារ ការបញ្ចេញមតិ វិស័យនយោបាយ ឬវិស័យផ្សេងៗទៀតនោះទេ។ កាលពីពេលថ្មីៗនេះ ក៏តែងមានមតិជាច្រើនបានលើកឡើងថា ការវិនិយោគទៅលើស្រ្តី គឺជាជម្រើសមួយដ៍ឆ្លាតវៃ ហេតុអ្វីបានជាមានការលើកឡើងដូចនេះ?

ដើម្បីជ្រាបកាន់តែច្បាស់ សូមនាងកញ្ញា លោកស្រីស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណាដូចតទៅ៖

បច្ចុប្បន្នយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការសកម្មភាព និងគោលនយោបាយជាតិជាច្រើនដែលជាជំហានដ៍ខ្លាំងពូកែនៅក្នុងការឈានទៅរកការទទួលស្គាល់ភាពស្មើគ្នារវាងស្រ្តី ​និងបុរសនៅលើគ្រប់វិស័យ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលអំពីចំនួនប្រជាជននៅកម្ពុជាវិញឃើញថា ស្រ្តីមានចំនួនច្រើនជាងបុរស ដែលនៅក្នុងនោះតួលេខបានបង្ហាញថា ស្រ្តីមានចំនួនរហូតដល់ទៅ ៥២% នៃចំនួនប្រជាជនសរុប។ តើចំនួនដ៏ខ្ពស់របស់ស្រ្តីនេះបានផ្តល់នូវសារៈសំខាន់យ៉ាងណាខ្លះសម្រាប់ប្រទេសកម្ពុជា?
យោងទៅតាមប្រសាសាន៍របស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី កាលពីប៉ុន្មានថ្ងៃមុននេះ លោកជំទាវបានលើកឡើងថា ការចូលរួមរបស់ស្រ្តីយ៉ាងសកម្មនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ គឺជាសក្តានុពលដ៍ធំមួយដែលនាំឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ និងជៀនលឿន ហើយបើនិយាយពីសេដ្ឋកិច្ចគ្រួសារវិញ គឺអាចជួយឲ្យមានការកាត់បន្ថយនូវអំពើហិង្សា និងភាពក្រីក្រ។ ក៏ប៉ុន្តែស្រ្តីនៅតែងាយមានភាពរងគ្រោះ ដោយសារតែចំណេះដឹងរបស់ស្រ្តីនៅមានកម្រិតទាប។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រី អ៊ឹង កន្ថាផាវី

—————របស់លោកជំទាវ អ៊ឹង កន្ថាផាវី———————

យើងឃើញហើយថា ស្រ្តីប្រៀបដូចជាសរសៃរឈាមសេដ្ឋកិច្ចមិនថា សម្រាប់វិស័យរដ្ឋ ឬឯកជននោះទេ បើយោងទៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាវិញបានប្រៀបធៀបថា ស្រ្តីប្រៀបដូចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ។

កាលពីពេលថ្មីនេះ មានមតិមួយចំនួន តែងតែលើកឡើងថា ការវិនិយោគជាមួយស្រ្តីគឺជាជម្រើសមួយដ៏ឆ្លាតវៃ។ បើយោងទៅតាមលោកស្រី អ៊ឹងកន្ថាផាវី បានលើកឡើងថា ការវិនិយោគរបស់ស្រ្តី អាចជួយជំរុញ និងពន្លឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិខ្លាំង ដែលប្រកបដោយបរិយាប័ណ្ឌ។

———————សំលេងលោកស្រី អ៊ឹង កន្ថាផាវី—————————-

ជាការកត់សម្គាល់បច្ចុប្បន្ននេះគឺយើងឃើញថា រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាបានខិតខំប្រឹងប្រែងជាខ្លាំងនៅក្នុងការលើកកម្ពស់ស្រ្តីក្នុងវិស័យការងារមិនថាឡើយការងាររដ្ឋ ឬការងារឯកជននោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេច សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ លោកក៏បានចាត់វិធានការថ្មីៗមួយចំនួនផងដែរនៅក្នុងការលុបបាត់ការរើសអើងស្រ្តីភេទនៅកន្លែងការងារ និងមិនឲ្យមានវិសមភាពរវាងបុរស និងស្រ្តីនៅក្នុងក្រសួង និងនៅក្នុងពេលបំពេញការងារនោះឡើយ។

ថ្វីត្បិតតែស្រ្តីមានចំនួនច្រើនជាងបុរស ហើយសេដ្ឋកិច្ចជាតិត្រូវការស្រ្តីចូលរួមឲ្យបានសកម្មក៏ពិតមែន ក៏ប៉ុន្តែស្រ្តីខ្លួនឯងផ្ទាល់ក៏គួរធ្វើយ៉ាងណាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនរបស់ខ្លួនឯងផងដែរ ដើម្បីឲ្យស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល និងឱកាសដែរផ្តល់ឲ្យសម្រាប់ស្រ្តី៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image