loader

សម្ដេចហ៊ុនសែនបន្តទទូចសុំឱ្យស្ថាប័នរដ្ឋ សង្គមស៊ីវិលនិងឯកជនបញ្ជូល ស្ត្រីក្នុងការងារកាន់តែច្រើន

 ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ សម្រាប់ឆ្នាំ២០១៩នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ»។ 
 ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺជាការចង់បង្ហាញឱ្យឃើញអពីតួនាទីរបស់ស្ត្រីកាន់តែសកម្ម ក្នុងប្រទេសមួយមានសន្តិភាពនិង សិទិ្ធមនុស្ស។
 ដោយមើលឃើញពីតួនាទីស្ត្រី មិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍន៍សង្គម សម្តេច នាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវ សុំអោយ ដៃគូពាក់ព័ន្ធទាំងសង្គម ស៊ីវិល ដៃគូឯកជន និងស្ថាប័នរដ្ឋ ផ្តោតលើការយកចិត្តទុកដាក់ជួយបង្កើនថែមទៀត ស្ត្រីក្នុង ស្ថាប័ន របស់ខ្លួន សំដៅ លើកកម្ពស់តួនាទីស្ត្រី កាន់តែធំឡើងថែមទៀត។
កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីរាយការណ៍៖

 ប្រមុខរាជរដ្ឋាភិបាល បានថ្លែងដូចនេះ នៅក្នុងពិធី អបអរសាទរ សិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១០៩ នៅព្រឹកថ្ងៃសុក្រទី៦មីនានេះ ។
 ក្នុងពិធីនេះ សម្ដេច នាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ ចំនួន៦ចំនុច ដែលមានដូចនេះថា៖
 កាលពីឆ្នាំទៅមិញ  ក្នុងពិធីទិវានារីអន្តរជាតិ  ប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញអោយមាន មានការលើកដំកើងស្ត្រី ក្នុងស្ថាប័ន រដ្ឋ សង្គមស៊ីវិល និង ឯកជន។ សម្ដេចនាយករដ្ឋមន្ត្រីក៏បាន ជំរុញអោយមានស្រ្តីកាន់តែច្រើន​ទាំងថ្នាក់ក្រោម ជាតិ ផងដែរ។តែទន្ទឹមគ្នានេះ សម្ដេច ហ៊ុនសែន ក៏បន្តអំពាវនាវ រួមគ្នា កាត់បន្ថយអោយបាននូវរាល់អំពើហិង្សាលើស្ត្រី។
 ទាក់ទិន នឹងការណែនាំ ឬអនុសាសន៍របស់ សម្ដេចហ៊ុន សែន លោកស្រីរស់សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បាននិយាយនៅក្នុង បទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ត្រី ដោយលោកស្រី គាំទ្រ អនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល។
 សម្រាប់ នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​នៅមិនទាន់មើលឃើញ ពីការយក អនុសាសន៍របស់ នាយករដ្ឋមន្ត្រី ទៅអនុវត្តបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។
 លោក ស្រីមើលឃើញ ការរើសអើង និងការមិនចង់អោយស្រ្តី មានវត្តមានច្រើនក្នុងការងារសង្គម  ដើម្បីអោយមានសមភាពយេនឌ័រជាមួយនឹងបុរស គឺនៅមាននៅឡើយ។ បន្ថែមលើសពីនេះ សូម្បី បុរសនៅតែ ប្រកាន់ថាខ្លួន ជាបុរសមិនត្រូវធ្វើកិច្ចការផ្ទះ ដូចមនុស្សស្រីទេ ហើយ បើមានហិង្សា លើស្ត្រីត្រូវតែហ៊ានទទួលកំហុស មុខច្បាប។
 តាមរយបាយការណ៍របស់ក្រសូងកិច្ចការនារី បានចុះផ្សាយថា ចាប់តាំងពីឆ្នាំ២០១៣ មក គឺមកដល់ ឆ្នាំ២០១៨  ចំនួនស្ត្រី ក្នុងការងារស្ថាប័នរដ្ឋ និងគ្រឹះស្ថាន ផ្សេងៗមានការកើន ឡើងពី៣២ ភាគរយក មក៤០ភាគរយ ។ ចំណែក ស្ត្រីនៅថ្នាក់ក្រោម ជាតិក៏មានចំនួនកើនឡើងដែរ។ យ៉ាងណា ក្រសួងការងារ វិញ បានបញ្ជាក់ថា ស្រី្ត ក្នុងវិស័យកាត់ដេរ ហក់ឡើងខ្ពស់ ជាងគេ បើ ធៀបនឹងស្ថាប័នផ្សេងៗទៀត ។ កម្មករ ធ្វើការងារនៅតាមរោងច​ក្រនៅ កម្ពុជា មានជាង៨០ម៉ឺននាក់ គឺ ស្ត្រី មានជាង៧០ម៉ឺននាក់ ។ សម្រាប់អង្គការសហប្រជាជាតិវិញ គឺការប្រារព្ធទីវា សិទ្ធិនារីអន្តរជាតិ សម្រាប់ឆ្នាំ២០២០នេះ ក្រោមប្រធានបទ ពិភពលោក មានសមភាព យេនឌ័រ គឺជាប្រភពនៃ សុខដុមរមនា ៕
  
0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សង្គមស៊ីវិល ៖ ស្ត្រីនៅតែរងគ្រោះបែបហិង្សាក្នុងទំនាក់ទំនងជាមួយដៃគូស្និតស្នាល

ភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួនដែលធ្វើការងារគាំព[...]

សម្តេច ហ៊ុន សែនអំពាវនាវឱ្យសប្បុរសជនចូលរួមកសាងកន្លែងស្នាក់នៅសម្រាប់សិស្សស្រីក្រីក្រ កម្រិតមធ្យមសិក្សា

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអ[...]

តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?

ដូចដែលប្រជាពលរដ្ឋបានជ្រាបហើយថា ជំងឺទឹកនោមផ្អែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x