យោធាអាមេរិកបើកការវាយប្រហារផ្លូវអាសកាសនឹងក្រុមតាលីបាននៅអាហ្កានីស្ថានក្រោយតែពីប៉ុន្មានម៉ោងដែលលោកត្រាំថ្លែងថាលោកបាននិយាយគ្នាបានល្អនឹងមេដឹកនាំក្រុមឧទ្ទាមនេះ។
តាមការចុះផ្សាយរបស់BBC កាលពីថ្ងៃទី០៥ មីនា អ្នកនាំពាក្យកងទ័ពអាមេរិកថាខ្លួនបាន បើកការវាយប្រហារលើក្រុមតាលីបាននៅខេត្តHelmandកាលពីថ្ងៃពុធម្សិលមិញ។
កាលពីថ្ងៃសៅរ៍ក្រុមនេះនឹងអាមេរិកត្រូវបានពិភពលោកភ្ញាក់ផ្អើលនិងអបអរសាទរចំពោះការសម្រេចបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរយៈពេល១៩ឆ្នាំក្នុងកិច្ចព្រមព្រៀងចែកបួនចំនុចសំខាន់ៗ។តាលីបានបានអំពាវនាវឱ្យស្ថានការណ៍ថមថយវិញ។
អ្នកនាំពាក្យនេះក្រុមនេះគឺលោកSuhail Shaheen បាននិយាយក្នុងកិច្ចប្រជុំក្រុមថាលោកមានផែនការក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងទាំអអស់ដើម្បីកាត់បន្ថយជំលោះហើយដូច្នេះភាគីម្ខាងទៀតក៏គួរតែស្រាយនូវឧបសគ្គទាំងអស់ដើម្បីសន្ដិភាពស៊ិជម្រៅនិងសិទ្ធិជាមូលដ្ានរបស់ប្រជាជនអាហ្កាន។យ៉ាងណាBBCថាខ្លួនមិនទាន់អាចកំណតបានទេថាមានអ្នករងគ្រោះប៉ុន្មាននាក់នោះទេ។
តើអាមេរិកនិយាយអ្វីខ្លះចំពោះការបើកការវាយប្រហាររបស់ខ្លួន?
ការបើកការវាយប្រហាររបស់អាមេរិកលើក្រុមតាលីបានកាលពីថ្ងៃពុធគឺក្រោយរយៈពេលស្ងប់ស្ងាត់១១ថ្ងៃនៃការឈប់វាយប្រហារគ្នារវាងភាគីទាំងពីរនិង៦ថ្ងៃនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។
តែម្ដងនេះអាមេរិកថាខ្លួនបើកការវាយប្រហារនេះជាការវាយការពារខ្លួនដើម្បីមិនឱ្យកើតមានការាយប្រហាររបស់តាលីបានលើកងកម្លាំងជាតិអាហ្កានីស្ថានដែលជាផ្នែកមួយតាលីបានមិនអនុវត្តកិច្ចព្រមព្រៀង។
ទោះបានវាយសង្គ្រប់ពីលើអាកាសក្ដីលើក្រុមតាលីបាន អ្នកនាំពាក្យអាមេរិកថាអាមេរិកនៅ តែប្ដេជ្ញាដើម្បីសន្ដិភាពតែត្រូវតែទទួលខុសត្រូវក្នុងការការពារអាហ្កានីស្ថានដែលជាភាគីពាក់ព័ន្ធយ៉ាងសំខាន់ក្នុងកិច្ចព្រមព្រៀងនោះ។
អាមេរិកនិយាយដោយឯកត្តោភាគីថាតាលីបានបើកការវាយប្រហារ៤៣នៅខេត្តហ៊ែលម៉ាន់ដូច្នេះអាមេរិកអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ការវាយប្រហារហើយអនុវត្តកិច្ចប្ដេជ្ញាចិត្តតែសម្រាប់តាលីបានបានបដិសេធឆ្លើយតបនិងទទួលខសុត្រូវលើការវាយប្រហារណាមួយទាំងអស់។
ចំនុចសំខាន់ពីរដែលអាមេរិកវាយប្រហារទៅលើតាលីបានគឺទីមួយតាលីបានពិតជាវាយប្រហារទៅលើរដ្ឋាភិបាលអាហ្កានីស្ថានដើម្បីបង្ខំដោះលែងអ្នកទោស៥ពាន់នាក់ពីពន្ធនាគារ។ការនេះជាការទាមទារតាលីបាននៃអន្ដររដ្ឋាភិបាលអាហ្កានតែប្រធានាធិបតីប្រទេសនេះថាលោកបដិសេធមិនដោះលែងអ្នកទោសតាលីបាននោះទេ។គឺលោកនិយាយនេះប្រឆាំងនឹងអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងតែតាលីបានថាបើមិនដោះលែងអ្នកទោសរបស់ពួកគេនោះទេពួកគេមិនជជែកនឹងរដ្ឋាភិបាលអាហ្កានីស្ថានឡើយ។
ចំណែកកត្តាសំខាន់ទីពីរអាចមកពីអាមេរិកចង់តេស្ដរកភាពស្មោះត្រង់និងការប្ដេជ្ញាចិត្តរបស់ក្រុមតាលីបានដើម្បីធានាថាការដកទ័ពអាមេរិកនិងណាតូចេញពីប្រទេសនេះអំឡុងពេល១៤ខែតទៅនឹងធ្វើឱ្យប្រទេសនេះមានស្ថេរភាពដែរឬទេ។
យ៉ាងណាក្ដីគេរង់ចាំមើលថាតើលោកត្រាំនឹងអាចនាំឱ្យក្រុមតាលីបាននឹងរដ្ឋាភិបាលដែលលោកគាំទ្រចរចាគ្នាសម្រេចបានជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរយៈពេល១៩ឆ្នាំមកនេះ៕
ដោយ៖ពៅនិកា