en     km
en     km

ករណីវីរុសកូវីដ១៩បង្ខំឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ដោះលែងអ្នកទោស៥៤០០០នាក់យ៉ាងបន្ទាន់

Share

អាជ្ញាធរអ៊ីរ៉ង់បានដោះលែងអ្នកទោសចំនួន ៥៤.០០០ នាក់នៅក្រៅឃុំក្នុងកិច្ចប្រឹងប្រែង មួយដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩។រដ្ឋាភិបាលអះអាងថាពួកគេទាំងនោះសុទ្ធតែបានតេស្ដមិនមានឃើញវីរុសកូរ៉ូណានោះទេ។

បើតាមSBS News អ៊ីរ៉ង់បានសម្រេចដោះលែងអ្នកទោសរាប់ម៉ឺននាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសឆ្លងកូវីដព្រោះស្ថានភាពពន្ធនាគារគឺសែនចង្អៀត។

អ្នកទោសប្រមាណ ៥៤,០០០ នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីបានធ្វើតេស្តិ៍អវិជ្ជមាន។អ្នកទោសទាំងនោះសុទ្ធតែស្ថិតក្នុងលក្ខខណ្ឌជាប់ពន្ធនាគារក្រោម៥ឆ្នាំ។
  បើតាមស្ថិតិWorldometerអ៊ីរ៉ង់ឈរជាប្រទេសទីបីដែលមានអ្នកស្លាប់ចំនួន៧៧នាក់ខណៈ អ្នកឆ្លងជាង២៣០០នាក់នេះក្នុងនោះគឺសមាជិកសភាមានចំនួន៨ភាគរយ។នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមបញ្ចូនទៅកាន់WHO។តែតួលេខនេះមានភាពផ្ទុយគ្នាស្រលះនឹងក្រុមប្រឹក្សាជាតិការតស៊ូអ៊ីរ៉ង់ដែលជាស្ថាប័នឯករាជ្យចេញសេចក្ដីថ្លែងការណ៍លម្អិតដែលសរសេរដោយរដ្ឋលេខាធិការនៃស្ថាប័ននេះថាចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់កើនដល់១២០០នាក់ឯណោះ។ 
របាយការណ៍នោះគូសបញ្ជាក់ថាការផ្ទុះវីរុសនេះយ៉ាងរហ័សមែនទែន នៅក្នុងប្រទេសអ៊ីរ៉ង់ទាំងការឆ្លងរបស់វាទៅកាន់ប្រទេសដទៃទៀតនៅជុំវិញពិភពលោកគឺជាលទ្ធផលនៃការបិទបាំងការកុហកនិងព័ត៌មានមិនពិតជាច្រើនសប្តាហ៍ដល់សាធារណជនរបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែលោក Khamenei បាននិយាយដោយក្លាហានថា 
"នេះមិនមែនជាមហន្តរាយធំទេហើយយើងមានបញ្ហាធំ ៗ ជាងនេះ។នេះជាបញ្ហាដែលឆ្លងកាត់ហើយគ្មានអ្វីគួរឱ្យកត់សម្គាល់ទេ" ។  
 អង់គ្លេស និង សហរដ្ឋអាមេរិកហាក់ស្នើជួយសង្គ្រោះអ៊ីរ៉ង់ពេលនេះឱ្យទាន់ពេលវេលាក៏ប៉ុន្ដែ រដ្ឋាភិបាលប្រទេសនេះបារម្ភពីចេតនាជួយរបស់អាមេរិកនិងបន្ទោសថាព្រោះទណ្ឌកម្មអាមេរិកនេះហើយបានបណ្ដាលឱ្យប្រព័ន្ធសុខាភិបាលអ៊ីរ៉ង់ខ្សោយ។ស្របពេលដែលWHOសុំឱ្យអាមេរិកពិចារណាលើទណ្ឌកម្មសេដ្ឋកិច្ចដាក់លើអ៊ីរ៉ង់ចំពេលឥទ្ធិពលវីរុសកូរ៉ូណាផ្ដាច់ជីវិតមនុស្សអ៊ីរ៉ង់ជាច្រើននាក់ និង កើតមានដំណឹងគួរឱ្យរន្ធត់ជាច្រើនទាក់ទិននឹងលទ្ធភាព រាតត្បាតនៃវីរុសកូរ៉ូណាពីស្ថាប័នពន្ធនាគារជាតិរហូតដល់អង្គការកំពូលជាអាយុជីវិតជាតិ គឺសភា៕ 
ដោយ៖ពៅនិកា

Share

ព័ត៌មានទាក់ទង

Image