លោកនាយករដ្ឋមន្រ្ដីកម្ពុជាដែលជាប្រមុខរដ្ឋាភិបាលដំបូងគេបង្អស់ធ្វើដំណើរទៅកាន់ប្រទេសចិនអំឡុងវីរុសកូរ៉ូណាផ្ទុះ នៅថ្ងៃទី០២មីនាលោកថាសកម្មភាពរបស់ប្រធានាធិបតី ម៉ុងហ្កោលីដែលធ្វើដំណើរទៅចិនដែលតែមកវិញហាក់ធ្វើឱ្យលោកងឿងឆ្ងល់ពីឥរិយាបថការទូតដែលដាក់ខ្លួនឯងនិងក្រុមគណៈប្រតិភូឱ្យនៅឯកា។
ឥរិយាបថនេះលោកនាយករដ្ឋមន្រ្ដីកម្ពុជាចោទសួរនិងឆ្លើយខ្លួនឯងនៅចំពោះមុខនិស្សិតអាស៊ីអឺរ៉ុបទទួលសញ្ញាបត្រថាមិនដឹងថាខុសឬត្រូវនោះទេ។ក៏ប៉ុន្ដែលោកបែរជាមានប្រសាសន៍បែបថាលោកមិនដឹងឥរិយាបទរបស់ប្រធានាធិបតី ម៉ុងហ្គោលី បន្ទាប់ពីទស្សនកិច្ចនៅប្រទេសចិនហើយ ដាក់ខ្លួនឯងនិងអ្នកអមដំណើរឲ្យនៅឯកោ១៤ថ្ងៃ ជាឥរិយាបទការទូតត្រឹមត្រូវ ឬអត់? តែលោកថាពេលលោកឃើញព័ត៌មានហ្នឹង លោកថា “ស្រេច! បើអញ្ចឹងកុំទៅតែម្តងទៅ ល្អជាងទៅ។
លោកនាយករដ្ឋមន្រ្ដីជម្រាបថាលោកមិនទិតៀននឹងវិធីសាស្ត្ររបស់ប្រធានាធិបតី ម៉ុងហ្គោលីទេ តែលោកធ្លាប់ទៅហើយត្រឡប់មកវិញ គឺដាក់ខ្លួននៅជាមួយប្រពន្ធ។
តែយ៉ាងណាលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើសុំកុំឲ្យមានការរើសអើងចំពោះអ្នកដែលមានជំងឺនេះ ឬជំងឺនោះ ព្រោះតែការសង្ស័យមានមេរោគ COVID-19ដោយលោកនៅថ្ងៃនេះបាននិយាយពីការការពារដោយខ្លួនឯងលើផ្នែកអនាម័យផងដែរ។
គួរឱ្យដឹងថា ប្រធានាធិបតីម៉ុងហ្គោលី គឺជាមេដឹកនាំប្រទេសទីពីរហើយដែលហ៊ានទៅប្រទេសចិនអំឡុងផ្ទុះវីរុសកូរ៉ូណា។ម៉ុងហ្កោលីគឺជាប្រទេសជិតខាងចិនហើយក៏ជាប្រទេសដែលបិទព្រំដែននិងចិន បិតសាលារៀន និងទីសាធារណៈផ្សេងៗ។លោកប្រធានាធិបតីម៉ុងហ្កោលី Battulga Khaltmaaនិងមន្ត្រីរដ្ឋាភិបាលដទៃទៀត ត្រូវបានសម្រេចឲ្យស្នាក់នៅដាច់ដោយឡែក «ក្នុងរយៈពេល ១៤ថ្ងៃ» បន្ទាប់ពីលោក និងមន្ត្រីអមដំណើរទាំងអស់បានវិលត្រឡប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនដោយមកដល់ប្រទេសវិញនៅយប់ថ្ងៃទី២៧កុម្ភៈបើទោះបីជាប្រទេសម៉ុងហ្កោលីគ្មាននរណាម្នាក់កើតជំងឺនេះក៏ដោយក្ដី៕
ដោយៈ ឆោម ពៅនិកា