សម្ដេចនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវសុំអោយរដ្ឋាភិបាលចិន ជួយកម្ពុជា ជាបន្ទាន់ នូវការផ្គត់ផ្គង់ក្រណាត់ និងវត្ថុធាតុដើម ផ្សេងៗទៀត មកកម្ពុជា ដើម្បីជួយ ដល់បណ្ដារោងចក្រ ដែលកំពុងប្រឈមនឹងខ្វះក្រណាត់ ដើម្បីដេរសម្លៀកបំពាក់។
ការអំពាវនាវរបស់ សម្ដេចហ៊ុនសែន ធ្វើឡើង កាលពីថ្ងៃពុធទី២៦កុម្ភៈ ក្នុងពិធីមួយនៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ សម្ដេចបានលើកឡើងជា អំពីជំនួយរបស់ចិន ក្នុងកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច ជាពិសេស វិស័យកាត់ដេរនៅកម្ពុជា។ សម្ដេចបានបញ្ជាក់ថា រោងចក្រមួយចំនួនអាចនឹងបិទ ដោយសារប្រទេសចិនកំពុងជួបវិបត្តិនៃការផ្ទុះមេរោគកូរ៉ូណា ដែលករណីនេះ សម្ដេចសុំអោយចិន ពន្លឿនការដឹកជញ្ជូនក្រំណាត់និងវត្ថុធាតុដើមផ្សេងៗ មកកម្ពុជា បើពុំនោះទេ រោងចក្រមួយចំនួននឹងបិទបណ្ដោះអាសន្ន ហើយកម្ពុជានិងអត់ការងារធ្វើ។
ស្របពេលជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានបន្តរំលឹកពីការធានាពីរដ្ឋាភិបាល និងក្រុមហ៊ុន សម្រាប់កម្មករ នៃរោងចក្រណាដែលផ្អាកសង្វាក់ផលិតកម្ម។ សម្ដេចប្រកាសថា
រដ្ឋាភិបាលកម្ពុជា និងភាគីរោងចក្រ បានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករកម្មការិនី ៦០ភាគរយអំឡុងពេលនៃការផ្អាកដំណើរការរយៈពេលខ្លីរបស់រោងចក្រដែលរងផលប៉ះពាល់ដោយសារបញ្ហាវីរុសកូរ៉ូណាថ្មី។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រាក់ឈ្នួល ៦០ភាគរយដែលកម្មករទទួលបានអំឡុងពេលព្យួរការងារនោះ គឺភាគីរោងចក្រចេញ ៤០ភាគរយ និងរដ្ឋាភិបាលចេញ ២០ភាគរយ នៃប្រាក់ឈ្នួលអប្បបរមាររបស់កម្មករនៅឆ្នាំ២០២០នេះ ពោលគឺកម្មករត្រូវទទួលប្រាក់ឈ្នួល ១១៤។
ប្រមុខរាជរដ្ឋាភិបាល ប្រកាថា ខណៈនេះ មិនកម្ពុជា ប្រឈមនឹងការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនោះទេ គឺកម្ពុជាប្រឈមនឹងការខ្វះសាច់ក្រណាត់មកពីប្រទេសចិន ដោយសារតែចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុកមេរោគកូរ៉ូណា។
នៅកម្ពុជា មានរោងចក្រ ទាំងមិនគ្រប់ស្ដងដា និងពេលក្រមខណ្ឌ គឺមានជាងមួយពាន់រោងចក្រ និងមានកម្មករជាង៨០ម៉ឺននាក់ ហើយភាគច្រើនជាស្ត្រី។ ប្រាក់ឈ្នួលសមរម្យមានជាង ១៨០ដុល្លារ។
កម្ពុជា ជាប្រភពនាំចេញនូវផលិតផលរោចក្រ ជាពិសេស វិស័យវាយនភណ្ឌ ទៅកាន់ទីផ្សារអឺរ៉ុប ដែលមានទំហំសរុប ជាង៥ពាន៤រយលានដុល្លារគិតត្រឹមឆ្នាំ២០១៩ ។ ប៉ុន្តែកម្ពុជាប្រឈមនឹងបង់ពន្ធចូលទីផ្សារអឺរ៉ុប នូវទំហំពន្ធ២០ ភាគរយ លើទំហំពាណិជកម្ម ជាង១ពាន់១រយលានដុល្លារអាមេរិក គឺចាប់ខែសីហា បើកម្ពុជា មិនមានការ គោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឡើងវិញទេនោះ។
អ្នកសិក្សាសង្គម និងអ្នកជំនាញសេដ្ឋកិច្ច ព្រមានថា ករណីកម្ពុជាបាត់ EBA ទោះបីជា២០ភាគរយក៏ដោយ តែ ការបញ្ជាទិញ និងស្ថិរភាពក្រុមហ៊ុននឹងអាចប៉ះពាល់ដំណើរការផលិតកម្ម ដែលនាំអោយ កម្មករមួយភាគអាចនឹងប៉ះពាល់ការងាររបស់ពួកគេ៕