en     km
en     km

ម៉ាឡេស៊ី៖ល្បិចមួយក្នុងល្បែងចាស់៖​មហាធាធ្វើរដ្ឋប្រហារ​រំលាយរដ្ឋាភិបាលចម្រុះ​គេចពីការផ្ទេរ​អំណាច​អោយអាន់វ៉ា

Share

កាលពីថ្ងៃទីកុម្ភៈរដ្ឋាភិបាលចម្រុះ Pakatan Harapan ប្រទេសម៉ាឡេស៊ី ត្រូវបានទាញទម្លាក់ ទៅដល់ មាត់ច្រាំងនៃមរណៈ ប៉ុន្តែត្រូវបានស្រោចស្រង់វិញ នៅពេលលោកមហាធា ទទួលបានការតែងតាំង​ជា​នាយ​ករដ្ឋមន្ត្រីស្ដីទី សម្រាប់ក្រុមចម្រុះនេះដដែល។ ព្រះមហាក្សត្រ បានតែងលោកមហាធាជា​នារដ្ឋ​មន្ត្រី ស្ដីទីនេះ គឺក្រោយពី ព្រះអង្គទទួលសវនការជាមួយ មេដឹកនាំគណបក្សធំៗជាច្រើនដែលមក​ចូល​គាល់ព្រះអង្គ ជាបន្តបន្ទាប់។ លោកអាន់វ៉ាអ៊ីប្រាហ៊ិម ដែលដឹងថាលោកមិនអាចក្លាយជានាយករដ្ឋ​មន្ត្រី​បានទេ ក្នុងពេលនេះ លោកបានទៅជួបលោកមហាធាដោយផ្ទាល់ ហើយ ក្រោយមកលោក​បានទៅ​​ចូលគាល់ព្រះមហាក្សត្រ ​ គឺលោកចូលគាល់ព្រះអង្គអាហ្គុងមុន លោកមហាធានិង អ្នក​នយោ​បា​​យមក​ពី​​បក្សផ្សេងៗទៀតគឺពេលនោះ​ហើយដែលលិខិតសុំលាលែងពីតំណែងរបស់​លោក​មហាធា បាន​ធ្លាក់​ចូលការិយាល័យព្រះបរមរាជវាំង។ដល់ទីបំផុត ព្រះមហាក្សត្រ បានត្រឹមបើកទតសំបុត្ររបស់​លោក​មហាធា ដោយឆ្វេងយល់ចាត់តាំងអោយមេដឹកនាំ អាយុ៩៤ឆ្នាំរូបនៅបន្តជានាយករដ្ឋមន្ត្រី ចាំផ្ទះ​រហូត​ដល់ ​រដ្ឋាភិបាលត្រូវបានបង្កើតឡើង។ តែអ្នកសង្កេតការណ៍មើលឃើញថា ព្រឹត្តិការណ៍នេះ មើលដូចជា លោក មហាធាខ្លួនលោកទេ លេងល្បែងនេះ ដើម្បី គេចពីការសន្យារបស់លោកផ្ទេរ តំណែងទៅអោយ លោកអាន់វ៉ា នៅឆ្នាំ២០២០នេះហើយក៏ធ្វើអោយ លោកអាន់វ៉ា បាត់បង់ឱកាសស្នងតំណែងលោក។

ដើម្បីជ្រាប ! សូមស្ដាប់ ការបកស្រាយរបស់លោកនួន បូរិន ៖

Share

ព័ត៌មានទាក់ទង

Image