en     km
en     km

អនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ឆ្លងមេរោគ COVID-19 ខណៈអ៊ីរ៉ង់កំពុងប្រឈមខ្លាំងនឹងមេរោគកំណាចនេះ

Share

ក្រុងតេហេរ៉ង់៖ អនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harrichi បានធ្វើតេស្តឃើញភាពវិជ្ជមាននៃការឆ្លងរោគកូរ៉ូណា ឬ រោគ COVID-19 ខណៈដែលប្រទេសនេះមានអ្នកឆ្លងជម្ងឺដល់ទៅ ១៦​ នាក់ ដែលជាចំនួនមួយដ៏សម្បើមបន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ី។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានរុស្សី RT។

អ្នកនាំពាក្យនៃក្រសួងសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានជាតិ និង អន្តរជាតិថា លោកអនុរដ្ឋមន្រ្តីគឺពិតជាបានឆ្លងនូវវីរុសកំណាចនេះ ដោយរកឃើញតាមរយៈការធ្វើតេស្តតាមសំណាក។

ក្រុងតេអេរ៉ង់បានទាត់ចោលនូវការផ្សាយព័ត៌មានថា ករណីនៃអ្នកឆ្លងជម្ងឺរោគ COVID-19 នេះ គឺកើនឡើងដល់ ៥០ ករណី ខណៈដែលតួរលេខពីរដ្ឋាភិបាលគឺមានត្រឹមតែ ១៦ អ្នកតែប៉ុណ្ណោះ។

លោក Iraj Harrichi បានបន្ថែមថា លោកសន្យាថានឹងលាលែងពីតំណែងភ្លាមប្រសិនបើតួរលេខនេះ គឺជាការពិត។

លោកថា៖ «បើទោះជាខ្ញុំផ្ទុកមេរោគនេះក្តី តែខ្ញុំនឹងព្យាយាមប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ!»

អ៊ីស្រាអ៊ែលបានបិទសាលារៀនទូទាំងប្រទេស ២ ថ្ងៃមកហើយ ក្នុងនោះប្រទេសទាំង ៥ ដែលមានព្រំដែនជាប់អ៊ីរ៉ង់ក៏សម្រេចបិទទ្វារព្រំដែន ព្រោះខ្លាចការរាតត្បាតនៃជម្ងឺកាចសាហាវនេះ។

ប្រភពពីក្រសួងសុខាភិបាលអ៉ីរ៉ង់បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះលោកអនុរដ្ឋមន្ត្រីកំពុងតែស្ថិតនៅក្នុងការព្យាបាល នៅឯងមន្ទីរពេទ្យ ដែលរៀបចំសម្រាប់អ្នកជំងឺ COVID-19។ សម្រាប់តួលេខចុងក្រោយនៅអ៉ីរ៉ង់ គឺមនុស្ស ១៦នាក់បាត់បង់ជីវិតក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 សរុបជាង ៦០ករណី ហើយពេលនេះអ៉ីរ៉ង់ក្លាយជាប្រទេស ជាប់លេខ ២ ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19 បន្ទាប់ពីប្រទេសចិន។

យ៉ាងណាក្តី អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ស្ថានភាពវីរ៉ុសកំណាចនេះ នៅអ៊ីរ៉ង់គឺពិតជាគួរឲ្យបារម្ភ

គួរឲ្យដឹងថា វីរ៉ុសកូរ៉ូណានេះ ត្រូវបានបែកធ្លាយចេញពីទីក្រុងអ៊ូហានកាលពីដើមខែធ្នូ ឆ្នាំ ២០១៩ ហើយបានសម្លាប់មនុស្សប្រមាណ ២៦០០ នាក់ហើយដែលក្នុងនោះប្រទេសចិន មានអត្រាអ្នកស្លាប់ច្រើនជាងគេ។

មកទល់នឹងពេលនេះ មិនតិចជាង ៣៤​ ប្រទេសទេដែលត្រូវបានគេរាយការណ៍មកថា ឆ្លងនូវវីរុស COVID-19 នេះ ហើយក្នុងចំណោមនោះមានប្រទេសខ្លះស្លាប់ទៀតផង៕

Share

ព័ត៌មានទាក់ទង

Image