អ្នកកាសែតបីរូបរបស់កាសែតThe wall street Journal អាមេរិកត្រូវចិនបណ្ដេញចេញ ពីប្រទេសក្រោយដកអាជ្ញាបណ្ណការងារបស់ពួកគេ។នេះជាលើកដំបូងគេបង្អស់ហើយ ដែលរដ្ឋាភិបាលចិនបណ្ដេញអ្នកកាសែតបរទេសធ្វើការក្នុងស្ថាប័នអន្ដរជាតិក្នុងប្រទេសខ្លួនក្រោយរបបដឹកនាំរបស់តេងស៊ាវពីង។ការបណ្ដេញចេញនេះគឺដោយសារអ្នក ទាំងនោះសរសេរអត្ថបទមិនល្អពីចិនអំឡុងផ្ទុះវីរុសកូរ៉ូណា។
The Wall street Jorunal ចុះផ្សាយនៅថ្ងៃទី19កុម្ភៈថាបុគ្គលិករបស់The wall street Journal នោះរួមមានជនជាតិអាមេរិកពីរនាក់គឺប្រធានស្ដីទីការិយាល័យលោកJosh Chin អ្នករាយការណ៍ព័ត៌មាន លោកChao eng និងជនជាតិអូស្រា្ដលីលោក Philip Wep។ ចិនបានកំហិតត្រឹមរយៈពេលប្រាំថ្ងៃឱ្យបរទេសទាំងបីចេញពីប្រទេស។នេះគឺជាការនិយាយសង្កត់នេះរបក្រសួងការបរទេសចិនតបតាមកំហឹងសាធារៈជនលើអត្ថបទទស្សនៈមួយដែលកាសែតនេះសរសេរនៅថ្ងៃទី៣កុម្ភៈសំដៅថាចិនកឺជាអ្នកជំងឺអាស៊ី។ក្រសួងការបរទេសនិងបណ្ដាញផ្សព្វផ្សាយរដ្ឋបានអំពាវនាវរកចំណាប់អាំមេរិកបញ្ចេញមតិវាយប្រហារទៅវិញរបស់កាសែតនោះដោយធ្វើការបង្ហោះក្នុងបណ្ដាញសង្គម និង រៀបរាប់ពីបញ្ហាជាលទ្ធផលមិនជាក់លាក់តាមរយៈការគំរាមកំហែងកាសែតនេះ។
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសគឺលោកGeng Shuang បានសម្ដេអការសោកស្ដាយជាខ្លាំងដោយថា កាសែតអាមេរិកកាំងគឺធ្វើចាកពីការពិតណាស់ហើយគ្មានអ្វីក្រៅពីសរសេរហើយគ្មានទំនួលខុសត្រូវនោះទេ។ប្រជាជនមិនស្វាកគមន៍ប្រព័ន្ធផ្សព្វផ្សាយែលមានចរិតអុជអាល រើសអើងដោយភាសា មកលើចិននោះទេ។ លោក William Lewis អ្នកបោះពុម្ពផ្សាយកាសែតនេះ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនមេស្នាក់ការសហរដ្ឋអាមេរិកលោក Dow Jones បាននិយាយថាពួកគាត់មានការខកចិត្តចំពោះការសម្រេចចិត្តបណ្តេញអ្នកកាសែតនិងស្នើឱ្យក្រសួងការបរទេសចិនពិចារណាឡើងវិញ។
លោកឡឺវីសបានមានប្រសាសន៍ថា“ មាតិកាទស្សនៈរបស់យើងបោះផ្សាយអត្ថបទជាច្រើនដែលមានទស្សនៈពីការមិនយល់ស្របឬយល់ស្របរបស់មនុស្សហើយវាមិនមែនជាចេតនារបស់យើងក្នុងការធ្វើឱ្យមានការរំលោភបំពានចិននោះទេ។ ទោះជាយ៉ាងណាបញ្ហានេះបានបង្ក ឲ្យ មានការតូចចិត្តនិងការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនចិនដែលយើងពិតជាសោកស្ដាយ។ នៅក្នុងកំណត់ចំណាំមួយទៅកាន់បុគ្គលិកសារព័ត៌មាននិពន្ធនាយកលោក Matt Murray កុំអោយអ្នកណាឆ្ងល់ថាកាសែត The Wall Street Journal នៅតែប្តេជ្ញាចិត្តពេញលេញក្នុងការគ្របដណ្តប់ប្រទេសចិនជាមួយនឹងស្តង់ដារនៃការរាយការណ៍ព័ត៌មានខ្ពស់បំផុត” ។ យើងនឹងបន្តសរសេរអំពីប្រទេសចិនដោយគ្មានការភ័យខ្លាចឬការពេញចិត្តហើយមិនមានរបៀបវារៈអ្វីក្រៅពីការពិតនោះទេ” ។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានរិះគន់សកម្មភាពរបស់ប្រទេសចិនដោយនិយាយថា“ សហរដ្ឋអាមេរិកថ្កោលទោសចំពោះការបណ្តេញអ្នកសារព័ត៌មានបរទេសរបស់ Wall Street Journal ចំនួន ៣ នាក់របស់ប្រទេសចិន។ ប្រទេសដែលមានភាពចាស់ទុំមានការទទួលខុសត្រូវយល់ថាសារព័ត៌មានសេរីរាយការណ៍ព័ត៌មានពិតនិងបញ្ចេញមតិ។ ការឆ្លើយតបត្រឹមត្រូវគឺការបង្ហាញអំណះអំណាងផ្ទុយមិនមែនដាក់កម្រិតលើការនិយាយទេ។ សហរដ្ឋអាមេរិកសង្ឃឹមថាប្រជាជនចិននឹងទទួលបានសិទ្ធិទទួលបានព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិដូចគ្នាដែលជនជាតិអាមេរិករីករាយ។
The Wall STREET Journal នៅតែរាយការណ៍ថានៅប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សក៏ដូចជាសំណួររបស់ពលរដ្ឋចិននិងអ្នកជំនាញសុខភាពពិភពលោកមួយចំនួនអំពីការគ្រប់គ្រងទីក្រុងប៉េកាំងនៃការរាតត្បាតដែលរួមមានការបិទទ្វារភាគច្រើននៃខេត្តហ៊ូប៉ីដែលមានប្រជាជនជិត ៦០ លាននាក់។ កំហឹងសាធារណៈចំពោះកង្វះតម្លាភាពដែលត្រូវបានគេយល់ឃើញជុំវិញវីរុសនេះបានផ្ទុះឡើងតាមអ៊ិនធរណេតដែលធ្វើឱ្យមានបរិយាកាសត្រួតពិនិត្រយ័ទូទាំងប្រទេស។មិនតែប៉ុណ្ណោះគឺថាទីក្រុងប៉េកាំងបានប្រកាន់ជំហរកាន់តែស៊ីជម្រៅជាមួយបណ្តាញសារព័ត៌មានបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែរដ្ឋាភិបាលរបស់លោកស៊ីបានគ្រប់គ្រងកាន់តែខ្លាំងលើព័ត៌មាននិងបានបញ្ជាក់ពីឥទ្ធិពលរបស់បក្សកុម្មុយនីស្តទៅលើជីវិតរបស់ពលរដ្ឋ។ថែមទៀតសោត ចិនបានបដិសេធក្នុងការបន្តជាថ្មីនូវអត្តសញ្ញាណប័ណ្ណរបស់អ្នកយកព័ត៌មានជាច្រើនប៉ុន្តែប្រទេសចិនមិនបានបណ្តេញអ្នកឆ្លើយឆ្លងព័ត៌មានបរទេសចាប់តាំងពីឆ្នាំ ១៩៩៨ មក។ក្រោយពីមុនមកអាជ្ញាធរចិនបានបណ្តេញអ្នកកាសែតអាមេរិកពីរនាក់ក្នុងពេលដំណាលគ្នាបន្ទាប់ពីការសម្លាប់រង្គាលនៅទីលានធានអានមេនឆ្នាំ ១៩៨៩ ទោះបីពួកគេធ្វើការឱ្យស្ថាប័នព័ត៌មានផ្សេងៗគ្នាក៏ដោយ។ ចន Pomfret គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Associated Press និងលោក Alan Pessin ជាប្រធានការិយាល័យរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA។
អត្ថបទ ចិន អ្នកជំងឺអាស៊ី
ឃ្លាថា អ្នកជំងឺអាស៊ីនេះ ត្រូវបានប្រើដោយអ្នកខាងក្រៅនិងបញ្ញវន្តចិនដើម្បី យោងទៅលើប្រទេសចិនដែលទន់ខ្សោយក្រោមមហាអំណាចអឺរ៉ុបនិងជប៉ុននៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ ។ សម័យកាលនេះត្រូវបានពិពណ៌នា នៅក្នុងសៀវភៅប្រវត្តិសាស្រ្តចិនថាជា“ សតវត្សរ៍នៃការអាម៉ាស់” ។តែសម្រាប់ការប្រើឃ្លានៅក្នុងកាសែតលើចំណងជើងអត្ថបទលើជួរមុខគឺនិយាយពីការរីករាលដាលនៃវីរុសនៅប្រទេសចិនបានបង្កជារលកនៃការអត្ថាធិប្បាយខឹងសម្បាលើបណ្តាញសង្គមនៅក្នុងប្រទេសចិននិងកន្លែងផ្សេងទៀត។
អត្ថបទ បានលើកឡើងថា អាជ្ញាធរចិន គ្មានវិធានការឆ្លើយតប ឲ្យមានប្រសិទ្ធិភាព ឬមានភាពយឺតយ៉ាវ ដោយសារតែប្រព័ន្ធសុខាភិបាលចិន នៅមានកម្រិត ហើយបូកផ្សំជាមួយនឹងប្រព័ន្ធរដ្ឋបាលប្រមូលផ្តុំ មានអំពើពុករលួយថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចចិនទាំងមូលកំពុងតែប្រឈមនឹងមាត់ជ្រោះគ្រោះថ្នាក់ ដោយសារមេរោគនេះ។ ចំណែកសេដ្ឋកិច្ចពិភពលោកទាំងមូល ក៏នឹងជួបវិបតិ្តផងដែរ ព្រោះ កម្លាំងចលករសេដ្ឋកិច្ចចិន ត្រូវឈប់គាំងមិនដំណើរការ។ ក៏ប៉ុន្តែខ្លឹមសារសរសេរទាំងអស់នេះ ត្រូវបានក្រសួងការបរទេសចិន ចាត់ទុកថាជាការមើលងាយដល់ការប្រឹងប្រែង របស់អាជ្ញាធរចិនគ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាប្រភេទថ្មី។
តែកាសែតនេះប្រកាន់ជំហរថានេះជាចេតនាសងសឹករឹតបន្ដឹងរបស់បក្សកុម្មុយនីស្ដចិនលើអ្នកកាសែតពួកគេព្រោះថា លោក ឈីនអ្នកកាសែតវ័យ៤៣ឆ្នាំបានធ្វើការ តាំងពិឆ្នាំ២០០៨ លោកទទួលបានរង្វាន់ក្រោយអត្ថបទនិយាយពីបក្សកុម្មុយ នីស្ដចិននិងការតាមដានតាមប្រព័ន្ធអីនធឺណេត។លោកDengវយ៣2ឆ្នាំបម្រើការងារនៅកាសែតនេះឆ្នាំ2012 នៅសៀងហៃ ហុងកុង ប៉េកាំង លោកនិយាយពីសេដ្ឋកិច្ចចិន និង សង្គ្រាមពាណិជ្ជកម្មហើយលោកជាអ្នកនៅទីតាំង ផ្ទាល់មុនការផ្ទុះវីរុសកូរ៉ូណានៃខេត្តហ៊ូប៉ី។ដោយឡែក វ៉េន អាយុ៣៥ឆ្នាំគឺនិយាយ ពីនយោបាយចិនដូចជាទំនាក់ទំនងប្អូនជាដូនមួយស៊ីដែលត្រូវបានតាមដានដោយភ្នាក់ងារសម្ងាត់បរទេសនៅអូស្រ្ដាលី។អ្នកទាំងបីថែមទាំងបានរាយការណ៍ពីមន្ទីរឃុំឃាំង អប់រំនយោបាយជនជាតិម៉ូស្លីមអ៊ុយហ្ក័រដ៏ធំមួយនៅខេត្តជីងចាំងដែលត្រូវបានធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្ដចិនទៀតផង៕
ប្រែសម្រួល៖ ឆោមពៅនិកា