មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមបានចេញសេចក្ដីប្រកាសព័ត៌មានដល់សមត្ថកិច្ចរបស់ខ្លួននៅថ្នាក់ក្រោមគឺនៅតាមស្រុកខណ្ឌទាំងអស់ឱ្យធ្វើការត្រួតពិនិត្យសុខភាពរបស់អ្នកធ្វើដំណើរដែលចូលមករដ្ឋធានីហាណូយដើម្បីពិនិត្យសុខភាពពួកគេហើយរកមើលវីរុសកូរ៉ូណាឬកូវីដ១៩ដែលកំពុងសម្លាប់មនុស្សយ៉ាងរង្គាលនៅប្រទេសចិន។យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមVNAវិធានការណ៍នេះត្រូវបានគណៈកម្មាធិការនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនាទីក្រុងហាណូយបានចាប់អនុវត្តកាលពីថ្ងៃ១៨កុម្ភៈនៅពេលដែលទីក្រុងនេះសង្ស័យថាយ៉ាងតិចមនុស្ស៧៤នាក់មានអាការៈរោគបែបអ្នកកើតជំងឺដោយសារមេរោគកូរ៉ូណា។តែយ៉ាងណាអ្នកទាំងនោះមិនត្រូវបានរកឃើញថាមានផ្ទុកមេរោគប្រភេទនេះទេ។បើតាមប្រភពដដែលនេះគឺបន្ថែមលើនេះទៀតអាជ្ញាធរក្រុងហាណូយបានដាក់មនុស្សឱ្យស្ថិតនៅក្រោមការតាមដាន៤០៩នាក់រយៈពេល១៤ថ្ងៃហើយក្នុងនោះ៥៥នាក់ដាក់ឱ្យស្ថិតនៅក្រោមការតាមដាននៅឯមន្ទីរពេទ្យមួយរបស់ទីក្រុងនេះ។អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រុងហាណូយ Hoang Duc Hanh បាននិយាយថាសមត្ថកិច្ចរបស់ស្រុកនីមួយៗជាពិសេសគឺមន្ទីរពេទ្យស្រុកខណ្ឌមានសកម្មភាពយ៉ាងខ្លាំងក្នុងការតាមដានអ្នកដំណើរទាំងឡាយណាដែលសង្ស័យសុខភាពរបស់ពួកគេខ្លាចក្រែងមានការផ្ទុកមេរោគកូរ៉ូណានេះ។លោកបញ្ជាក់ថា សាលាក្រុងហាណូយបានរៀបចំឧបករណ៍គ្រប់គ្រាន់អស់ហើយដើម្បីបំពាក់ទៅឱ្យមន្ទីរពេទ្យស្រុកនិងខណ្ឌទាំងអស់ឱ្យធ្វើពិសោធន៍លើសុខភាពមនុស្សទាំងឡាយណាដែលសង្ស័យករណីពីការឆ្លងមេរោគប្រភេទនេះ។ប្រទេសវៀតណាមមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះអ្នកដំណើរដែលចូលមកប្រទេសនេះទាំងផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសជាពិសេសអ្នកដំណើរទាំងឡាយណាដែលមកពីប្រទេសចិន។ការរឹតបន្ដឹងនេះធ្វើឡើងខណៈដែលប្រទេសនេះរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាឬកូវីដ១៩នេះចំនួន១៦នាក់តាំងពីថ្ងៃ១៣កុម្ភៈ។តែក្នុងចំណោមនេះគឺ១១នាក់បានព្យាបាលជានិងបានចាកចេញពីមន្ទីរពេទ្យ។កាលពសប្ដាហ៍មុនឃុំមួយដែលមានប្រជាជនជាង១ម៉ឺននាក់នៅប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងហាណូយត្រូវបានបិទមិនឱ្យចាកចេញពីឃុំដោយសារតែគេរកឃើញប្រជាជននៅឃុំនោះចំនួន៦នាក់មានផ្ទុកមេរោគប្រភេទនេះហើយពួកគេជាកម្មករធ្វើការនៅរោងចក្រដែលមានជននៅជាតិចិននៅតំបន់នោះរស់នៅ។ជាមួយគ្នានេះក្រសួងសុខាភិបាលវៀតណាមបានដាក់ឱ្យជនជាតិចិនចំនួន៥១១២នាក់ដែលទើបត្រឡប់ពីប្រទេសចិនវិញហើយពួកគេជាកម្មករសំណង់ត្រង់ដាក់ឱ្យស្ថិតនៅក្នុងការតាមដានរយៈពេល១៤ថ្ងៃ។ប៉ុន្ដែនៅពេលជាមួយគ្នានេះគឺកម្មកររាប់ពាន់នាក់នៅខេត្តហាណាំភាគខាងជើងប្រទេសដែលភាគច្រើនពួកគេជាកម្មករឱ្យក្រុមហ៊ុនមួយរបស់កូរ៉េនៅខេត្តនេះបាននាំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលនិងអាជ្ញាធរខេត្តរបស់ខ្លួនផ្អាកឱ្យពលរដ្ឋចិនចូលទឹកដីវៀតណាមដោយសារតែពួកគេភ័យខ្លាចថាពលរដ្ឋចិនទាំងនោះអាចមានផ្ទុកមេរោគកូរ៉ូណា។ការតវ៉ារបស់ពលរដ្ឋវៀតណាមដែលតាមព័ត៌មានមកថាចេញពីក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅខេត្តហាណាមនោះគឺមានជាង២៥០០នាក់។ពួកគេតវ៉ាគឺចំពេលដែលអាជ្ញារវៀតណាមបានដាក់ឱ្យស្ថិតក្នុងស្ថានភាពតាមដានសុខភាពពលរដ្ឋចិនដែលចូលទឹកដីវៀតណាមគឺមានចំនួនកាន់តែកើនឡើង។សូមជម្រាបថារដ្ឋាភិបាលទីក្រុងហាណូយបានរឹតបន្ដឹងការធ្វើដំណើរទៅលើពលរដ្ឋទាំងឡាយណាដែលមកពីប្រទេសចិនហើយការរឹតបន្ដឹងនេះគឹជាវិធានការដាក់ចុះដោយស្របពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានក៏បានរឹតបន្ដឹងដូចនេះដែរ៕
ប្រែសម្រួល៖ ឆោម ពៅនិកា