en     km
en     km

សម្ដេចហ៊ុនសែនថាមិនព្រួយបារម្ភចំពោះCOVID19តែសម្ដេចសខេងគិតផ្ទុយពីនេះ

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដល់ប្រជាពលរដ្ឋកម្ពុជាម្ដងទៀតថា កុំឱ្យព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជម្ងឺផ្លូវដង្ហើមកម្រិត ១៩ ដែលសម្ដេចថាកម្ពុជាទាល់តែថ្ងៃទី ៣១កុម្ភៈទើបឆ្លង ។ បែបនេះក្ដីសម្ដេចសខេងវិញ បានបញ្ជាឱ្យមន្ត្រីក្រោមឱ្យមានការត្រួតពិនិត្យសុខភាព ពិសេសពិនិត្យកម្ដៅ ដើម្បីការពារពីការឆ្លងជម្ងឺផ្លូវដង្ហើម COVID19 ។ ដោយឡែក អ្នកវិភាគក៏មានការព្រួយបារម្ភចំពោះការរីករាលដាលនៃជម្ងឺនេះដែល ដោយមិនទាន់ជឿជាក់លើសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជា ។

រាយការណ៍ដោយ ពៅនិកា អត្ថបទ៖ សោមលាភ

នាពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលនៅវិទ្យាស្ថានជាតិអប់រំថា នៅកម្ពុជាគ្មានទេជម្ងឺផ្លូវដង្ហើមកម្រិត ១៩ នោះទេ ប្រហែលជាដល់ថ្ងៃទី ៣១ កុម្ភៈទើបមាន ។

សម្លេង——————-

សម្តេចថា ការរីករាលដាលជំងឺបង្កដោយមេរោគCOVID19  អាចនឹងរំលត់បានក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើថ្នាំគ្រុនចាញ់អាចប្រយុទ្ធប្រឆាំងជាមួយជំងឺនេះមែននោះ ដោយឡែកចំពោះនិស្សិតខ្មែរនៅក្រុងវូហាន មានសុខភាពល្អជាធម្មតា មិនមានស្លាប់ដូចការផ្សាយមួយចំនួនលើបណ្តាញសង្គមនោះឡើយ ។

នាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តអះអាងដោយមិនជឿថា ស្ត្រីដែលជាជនជាតិអាមេរិកចុះពីកប៉ាល់ Westerdam ចេញពីកម្ពុជាទៅនោះថាមានជម្ងឺផ្លូវដង្ហើមនេះ ។

យ៉ាងណាសម្តេច ហ៊ុន សែន ចង់ឃើញមានការធ្វើការរវាងអង្គការសុខភាពពិភពលោក ម្ចាស់នាវា និងក្រសួងសុខាភិបាល សហការជាមួយម៉ាឡេស៊ី ធ្វើការលើរឿងករណីស្រ្តីជនជាតិម៉ាឡេស៊ី វ័យ៨៣ឆ្នាំនេះដើម្បីឱ្យច្បាស់ ។

យ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាបន្តបញ្ជាក់ម្ដងទៀតថា ជម្ងឺដែលកម្ពុជាមានពិតប្រាកដនៅពេលនេះ គឺជាជម្ងឺភ័យខ្លាច និងជម្ងឺរើសអើងក្នុងតំបន់ មិនមែនជម្ងឺ COVID19នោះទេ ។

បើទោះបីជាបែបណាក្ដី សម្ដេចហ៊ុន សែនទទួលស្គាល់ថា ការផ្ទុះមេរោគនេះ បណ្ដាលឱ្យមានការខ្លាចជ្រុល និងការរើសអើង ធ្វើឱ្យមានវិបត្តិក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ គឺវិបត្តិសេដ្ឋកិច្ច ដែលមិនមែនបណ្ដាលមកពីការដក EBA ពីសហភាពអឺរ៉ុបនោះទេ ។

សម្លេង———————-

ផ្ទុយទៅវិញ បើតាមសម្លេងបែកធ្លាយរបស់ឧបនាយករដ្ឋមន្ត្រីទី១ គឺសម្ដេច ស ខេង បានអំពាវនាវឱ្យមានការត្រួតពិនិត្យសុខភាពដល់អ្នកពាក់ព័ន្ធមុនពេលចូលប្រជុំជាដើម បើមានភាពមិនប្រក្រតី ត្រូវមិនឱ្យបុគ្គលនោះប្រជុំហើយយកទៅព្យាបាលដោយឡែក ។

សម្លេង—————————

អ្នកវិភាគតែងតែលើកឡើងពីការព្រួយបារម្ភចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្នដែលបើកឱ្យបរទេស ពិសេសជនជាតិចូលមកកម្ពុជាដោយសេរីរួមទាំងការបើកឱ្យកាប៉ាល់ Westerdam ចូលផង ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ទាំងនោះអាចធ្វើដំណើរកម្សាន្តនៅកម្ពុជា ។

អ្នកវិភាគមានការព្រួយបារម្ភដែលថាសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជានៅមានលក្ខណៈទន់ខ្សោយនៅឡើយ ៕

អត្ថបទ៖ សោមលាភ

Share

ព័ត៌មានទាក់ទង

Image