តាមសេចក្ដីរាយការណ៍របស់គេហទំព័រWWW.ASEAN NEWS.IT ប្រទេសឡាវនឹងរៀបចំកិច្ចប្រជុំកំពូលឥតព្រាងទុកមួយនៅថ្ងៃសុក្រទី២១កុម្ភៈនេះ។កិច្ចប្រជុំកំពូលនេះគឺក្រោមប្រធានបទក្ដៅគគុកមួយនៃវីរុសកូរ៉ូណាថ្មី ខណៈមើលឃើញថាប្រទេសជាសមាជិកអាស៊ានជាច្រើនបានធ្លាក់ខ្លួនជាជនរងគ្រោះជំងឺនេះរួមនឹងពិនិត្យឡើងវិញពីទំនាក់ទំនងនឹងចិន។តួលេខចុងក្រោយពីព័ត៌មានអន្ដរជាតិបានសរុបថា ថៃមានអ្នកផ្ទុកវីរុសកូរ៉ូណា នេះ៣៥ករណី សិង្ហបុរីដែលជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍ មានលើសលុបដល់ទៅ៧៥នាក់ រួមនឹងប្រទេសផ្សេងៗទៀត នឹងសមភាគីអាស៊ានគឺជប៉ុនគឺឈានដល់ទៅ៥១៨នាក់ទៅហើយ។ការផ្ទុករាលដាលវីរុសនេះបានតម្រូវឱ្យទីសាធារណៈជាច្រើនត្រូវបានបិទរួមនឹងសេវាសាធារណៈ សាលារៀន វិហារផងដែរ។អ្នកវិភាគកំពុងសម្លឹងមើលពីឥរិយាបថអាស៊ានចំពោះចិនក្នុងករណីនេះថានឹងមានឥទ្ធិពលយ៉ាងណាតាមរយៈការបិទជើងហោះហើរនិងវិធានការផ្សេងៗ។
តែនៅក្នុងកិច្ចប្រជុំខាងមុខនេះបើតាមការប្រកាសឱ្យដឹងរបស់សមាគមអាស៊ានក៏ចិននឹងមានវត្តមានក្នុងកិច្ចប្រជុំនេះដែរតបតាមការអញ្ជើញមិនមែនជាកិច្ចប្រជុំបិទសម្រាប់តែអាស៊ាននោះទេព្រោះម្យ៉ាងចិនជាភាគីពាក់ព័ន្ធដ៏សំខាន់បំផុត។សម្រាប់ថេរវេលានៃកិច្ចប្រជុំនេះវិញនៅធ្វើឡើងដល់ទៅបីថ្ងៃនាទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ការកត់សម្គាល់គឹថានេះជាកិច្ចប្រជុំពហុភាគីលើកទី១ស្ដីពីវិបត្តិសុខភាពតំបន់។
នៅតាមប្រទេសនីមួយៗមានការរឹតបន្ដឹងវិធានការច្រើនប្រភេទស្រដៀងគ្នាគឺ៖
ថៃរាយការណ៍ថាមាន៣៥ករណី ហើយមិនត្រឹមត្រួតពិនិត្យសុសុខភាពអ្នកមកពីអ៊ូហាននិងចិនទេ គឺអ្នកមកពីជប៉ុននិងសិង្ហបុរីផងដែរតាមគ្រប់ផ្លូវទាំងអស់។
ចំណែកជប៉ុនគ្រោងនឹងរឹតត្បិតសិទ្ធិជួបជុំហើយគឺដើម្បីមិនឱ្យជំងឺនេះវាយលុកបានទៀតនោះទេ។ហេតុដូចនេះក្នុងពិធីចម្រើនព្រះជន្មអធិរាជគឺត្រូវរំសាយនិងម៉ារ៉ាតុងនាទីក្រុងតូក្យូក៏ត្រូវបានឱ្យចូលរួមតែអ្នកអាជីពប៉ុណ្ណោះព្រោះដោយហេតុថានាវាdiamond princessមួយនាវា៣៧០០អ្នកផ្ទុកវីរុសកូរ៉ូណា៤៤៥នាក់ហើយ។
ម្សិលមិញនេះដែរ អាជ្ញាធរសិង្ហបុរីបានប្រកាសពីការកើនឡើងមេរោគ នេះបីករណីទៀតដេលធ្វើឱ្យចំនួនអ្នកកើតកើនដល់៧៥នាក់ផុតគេក្នុងអាស៊ាន។មេដឹកនាំអាស៊ានសេដ្ឋកិច្ចក្រុងសិង្ហបុរីនឹងប៉ះពាល់ជាខ្លាំង។ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីជម្រាបថា កំណើនសេដ្ឋកិច្ចឆ្នាំងនេះអាចត្រឹមរំពឹងឡើង0,5ភាគរយគឺចន្លោះពី-0,5ទៅ1,5ភាគរយដែលការប៉ាន់ប្រមាណកាលពីខែវិច្ឆិកាគឺអាចដល់ទៅ2,5ភាគរយ ។មិនត្រឹមតែរឿងសេដ្ឋកិច្ចនេះទេ សហគមន៍សាសនារបស់សិង្ហបុរីគឺបិទស់ទៅហើយ សេវាកម្មជាច្រើនត្រូវបានបិទ ពួកគេបង្ខំចិត្តផ្លាស់ប្ដូរជីវិតអនឡាញដែលវិហារ ពុទ្ធសាសនានិងគ្រិស្ដគឺជាទីតាំងដែលមនុស្សមានអារម្មណ៍មិនល្អមិនអាចនៅផ្ទះបានមករៀនសូត្រផ្សេង ក៏ដូចជាចិត្តជ្រះថ្លាសម្អាតវត្ត។តែរដ្ឋមន្រ្ដីក្រសួងសុខាភិបាលសិង្ហបុរី Ang Mo Kio ថា សប្ដាហ៍មុន គឺវិហារកាតូលិកទាំងអស់បានព្យួរសេវាកម្មរបស់ពួកគេព្រោះមានអ្នកជំងឺម្នាក់ធ្លាប់បានចូលវិហារនេះ។ សិង្ហបុរីដែលជាសមាជិកអាស៊ានម្នាក់នេះសន្យាថានឹងបញ្ចូនប្រតិភូទៅវៀងចន្ទន៍ដើម្បីដំណោះស្រាយក្នុងកិច្ចប្រជុំ។ASIA NEWS ថាការប្រជុំនេះគឺធ្វើឡើងបន្ទាប់ពីទូតចិនរងការទិតៀនច្រើនក្នុងផ្ដល់ព័ត៌មានជូនពិភពលននិងបប្រតិកម្មយឺតពេកដោយក្រសួងសុខាភីបាលចិន។តែផ្ទុយទៅវិញអាជ្ញាធរចិនបានរិះគន់ប្រទេសមួយចំនួនវិញចំពោះឥរិយាបថរបស់ពួកគេគឺការប្រតិកម្មជ្រុលនិងការភ័យខ្លាចទោះរឿងមិនចាំបាច់។
ពិភពលោកបានធ្វើការកត់សម្គាល់ថាប្រទេសជប៉ុនសិង្ហបុរីហ្វីលីពីនឥណ្ឌូនេស៊ីនិងអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹងជាងគេដោយរារាំងអ្នកដំណើរចិន។
តែសម្រាប់បណ្តាប្រទេសដូចជាប្រទេសប៉ាគីស្ថាននិងប្រទេសកម្ពុជាដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិនមិនមានវិធានការអនុវត្តការរឹតត្បិតយ៉ាងតឹងរឹងលើភ្ញៀវទេសចរមកពីប្រទេសចិននោះទេ ពោលគឺប្រទេសទាំងនោះមិនបិទជើងហោះហើរនោះទេ។ នាយករដ្ឋមន្រ្ដីកម្ពុជាបានទទួលការអរគុណពីលោកស៊ីក្នុងជំនួបរបស់លោកហ៊ុនសែនទៅកាន់ទីក្រុងប៉េកាំងអំឡុងពេលផ្ទុះជំងឺខ្លាំងខែមករាគឺធ្វើឱ្យលោកស៊ីនិយាយចេញមាត់ថាជាកម្ពុជាជាមិត្តពិតប្រាកដរបស់ខ្លួន។
ចិនមិនបានធ្វើការរិះគន់ជាសាធារណៈចំពោះសិង្ហបុរីនោះទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីសប្តាហ៍មុនបានរាយការណ៍ថាក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំទីក្រុងប៉េកាំងដើម្បីពន្យល់ពីវិធានការណ៍ថ្មី។
កាសែត The Wall Street Journal បានអះអាងថារដ្ឋាភិបាលចិនបានអញ្ជើញអ្នកការទូតពីស្ថានទូតអាស៊ីនិងបស្ចិមប្រទេសមួយចំនួនដោយមកពន្យល់ពួកគេពីហេតុផលស្រដៀងគ្នា។
កិច្ចប្រជុំកំពូលបន្ទាន់ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រនឹងមានវត្តមានរដ្ឋមន្រ្ដី Wang Yi ភាគីចិន។លោករដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ីថាការប្រជុំនោះអាចនឹងផ្ដល់ឱកាសដល់រដ្ឋសមាជិកទាំង១០ចែកររំលែកទស្សនៈនិងបទពិសោធន៍ពីវីរុសកំណាចនេះហើយក្នុងស្មារតីអាស៊ានគឺយើងជឿថាចិនអាចយកឈ្នះវិបត្តិសុខភាពនេះរួមជាមួយនឹងការបង្ហាញសហប្រតិបត្តិការខ្ពស់នៃការស្រាវជ្រាវជំងឺឆ្លងដោយការអភិវឌ្ឍថ្នាំនិងរកវ៉ាក់សាំងប្រយុទ្ធនឹងជំងឺវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ ពៅនិកា