en     km
en     km

ថៃពិនិត្យសុខភាពទេសចរចុះពីនាវាWesterdamម្ដងទៀតខណៈឆ្លងព្រំដែនកម្ពុជា-ថៃ

Share

រដ្ឋាភិបាលថៃបានចេញបញ្ជាភ្លាមៗឱ្យភ្នាក់ងារសុខភាពរបស់ថៃនៅតាមព្រំដែនកម្ពុជាចាប់ផ្ដើមពិនិត្យសុខភាពអ្នកទេសចរទាំងឡាយណាដែលឆ្លងដែនចូលទឹកដីថៃដើម្បីធ្វើដំណើរទៅប្រទេសទីបីដែលអ្នកទាំងនោះត្រូវបានថៃសង្ស័យជាអ្នកដែលចាកចេញពីនាវាMS Westerdam។

សេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថាមិនថាឡើយផ្លូវគោកទេ ដែលអាជ្ញាធរថៃបានអនុវត្តវិធានការពិនិត្យសុខភាពអ្នកដំណើរគឺសូម្បីជើងហោះហើរតាមយុន្ដហោះក៏ថៃធ្វើដូចនេះដែរគឺចាប់តាំងពីរសៀលថ្ងៃព្រហស្បត្តិ៍ទី១៣កុម្ភៈខណៈដែលនាវាWesterdamដឹកអ្នកដំណើរជាង2ពាន់ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យនាវានេះចូលចតហើយឡើងគោកដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងណាដែលពួកគេចង់ទៅ។អគ្គលេខាធិការអចិន្រ្ដៃយ៍នៃក្រសួងសុខាភិបាលថៃវេជ្ជបណ្ឌិតsakhum kanchanapimai បាននិយាយប្រាប់កាសែតបាងកកប៉ុស្ដិ៍កាលពីថ្ងៃសុក្រទី14កុម្ភៈដោយបញ្ជូនឈ្មោះអ្នកដំណើរមកកាន់នាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីធ្វើការត្រួតពិនិត្យជាពិសេសរកមេរោគវីរុសកូរ៉ូណាដែលកំពុងផ្ទុះនិងសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងប្រទេសចិន។លោកវេជ្ជបណ្ឌិតបានបញ្ជាក់ដូចនេះថាយើងបានអនុវត្តវិធានការដូចនេះដែរពីប្រជាជនមកពីអ៊ូហាន គឺប្រជាជនណាទាំងអស់ដែលហោះមកពីភ្នំពេញគឺត្រូវបានត្រួតពិនិត្យទាំងផ្លូវគោកនិងផ្លូវអាកាស។

កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣កុម្ភៈនាវាMS WESTERDAM បានចូលចតក្នុងទឹកដីកម្ពុជានៅពេលរសៀល។នាវានោះមានផ្ទុកអ្នកដំណើរ២២០០ដោយធ្វើដំណើរពីទីក្រុងហុងកុងកាលពីដើមខែកុម្ភៈនេះ ហើយត្រូវបដិសេធជាច្រើនប្រទេសមិនឱ្យចូលចតដែលរួមមាន ជប៉ុន តៃវ៉ាន់ ហ្វីលីពីនសូម្បីតែសហរដ្ឋអាមេរិកនៃដែនដីកោះហ្កម និង ទីបំផុតថៃនេះក៏មិនអនុញ្ញាតឱ្យឡើយព្រោះតែខ្លាចការឆ្លងមេរោគកូវីដ១៩ដែលជប៉ុនបានរកឃើញនាវាដឹកអ្នកទេសចរបែបនេះឈ្មោះថាDiamond princesផ្ទុកអ្នកដំណើរជាង៣ពាន់នាក់គឺរកឃើញផ្ទុកអ្នកជំងឺមានវិជ្ជមានវីរុសកូរ៉ូណា៣១៩នាក់។

លោកវេជ្ជបណ្ឌិតថៃរូបនោះបានបញ្ជាក់ទៀតថាវិធានការនេះមិនមែនរើសអើងជាតិសាសន៍ទេតែសំដៅកាត់បន្ថយឱ្យបានការផ្ទុះមេរោគដ៏កំណាចនេះ។នៅក្នុងនាវានោះដែរ គឺមានជនជាតិថៃ២១រូបផងដែរគឺ២នាក់ជាអ្នកទេសចរនិង១៩នាក់ជានាវិកហើយពួកគេត្រូវបានក្រសួងការបរទេសចាត់ចែងឱ្យទៅទទួលយកឱ្យមកកាន់ប្រទេសថៃវិញគឺទេសចរពីរនាក់នោះ។នៅខណៈនេះដែរក្រសួងសុខាភិបាលថៃបានប្រកាសថាជនជាតិចិនដែលមកពីមីយ៉ាន់ម៉ាត្រូវបានមិនឱ្យចូលទីក្រុងទេគឺឱ្យនៅត្រឹមព្រំដែនភូមា ថៃ ម៉ែ សូត្រ ឱ្យនៅពិនិត្យ១៤ថ្ងៃដើម្បីតាមដានបញ្ហាសុខភាពក្នុងចំណោមពលរដ្ឋចិនចូលប្រទេសថៃ២ម៉ឺននាក់តាមព្រំដែនភូមានោះគឺរកឃើញពីរនាក់ផ្ទុកមេរោគនេះ។

បច្ចុប្បន្នថៃមានអ្នកផ្ទុកមេរោគវីរុសកូរ៉ូណា៣៣នាក់ហើយមានតែស្រ្ដីម្នាក់អាយុ៣៣ឆ្នាំជាជនជាតិចិននោះទេដែលព្យាបាលជាជាស្ថាពរតែ១៣នាក់មានអាការៈធូរស្រាលច្រើន។

សេចក្ដីរាយការណ៍ចុងក្រោយបានឱ្យដឹងថាអ្នកស្លាប់ដោយសារផ្ទុះមេរោគកូរ៉ូណានៅប្រទេសចិនគឺឈានដល់១៥២៦នាក់គិតត្រឹមថ្ងៃសៅរ៍ទី១៥កុម្ភៈហើយអ្នកស្លាប់ទាំងនោះគឺក្នុងខេត្តហ៊ូប៉ីដែលជាប្រភពផ្ទុះមេរោគ។

មកដល់ពេលនេះទៀតអ្នកឆ្លងវីរុសកូរ៉ូណានៅចិនកើនឡើងជាង៦៦០០០នាក់​ក្នុងនោះគ្រូពេទ្យព្យាបាលអ្នកជំងឺឆ្លង១៧១៦នាក់ស្លាប់៦នាក់។

សូមជម្រាបថាមកដល់ពេលនេះប្រទេសចំនួន២៨ទូទាំងពិភពលោកបានឆ្លងមេរោគកូរ៉ូណាពីប្រទេសចិន។ប្រទេសចុងក្រោយគេដែលទើបរាយការណ៍ឱ្យដឹងនៅថ្ងៃនេះគឺប្រទេសអេហ្ស៊ីបដែលស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ចំណែកប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនជាងគេគឹជប៉ុនជិត៤០០នាក់។យ៉ាងណាក៏ដោយសម្រាប់កម្ពុជាអះអាងថាពលរដ្ឋចិនម្នាក់អាយុ៦០ឆ្នាំដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយហើយ។ប៉ុន្ដែសម្រាប់ប្រទេសវៀតណាមឯណោះវិញគឺពលរដ្ឋចិនប្រមាណជា៥ពាន់នាក់ដែលជាកម្មករសំណង់ត្រូវបានដាក់ឱ្យត្រួតពិនិត្យដោយអាជ្ញាធរព្រោះតែពលរដ្ឋទាំងនោះទើបត្រឡប់ពីប្រទេសចិន។ប្រទេសវៀតណាមក៏រឹតបន្ដឹងអ្នកដំណើរខ្លាំងក្លាគឺមកពីប្រទេសចិន។ប្រទេសនេះមានអ្នកឆ្លងជំងឺប្រភេទនេះ១៦នាក់៕

ប្រែសម្រួល៖ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image