លោកឯមសុវណ្ណា រ៉ា អ្នកវិភាគនយោបាយជើងចាស់ម្នាក់ បានធ្វើការវិភាគថា កម្រិតនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ត្រឹម២០ភាគរយ គឺមិនធ្ងន់ធ្ងរច្រើនទេ លើ បក្សកាន់អំណាច ហើយស្ថានភាពនេះ ក៏មិនអាចធ្វើអោយបក្សសង្រ្គោះជាតិរស់ឡើងវិញដែរ។
លោកបន្តថាក្រុមប្រឆាំងអាចនឹងមានបក្សថ្មីតែលោកព្រមានពីការបែកបាក់រវាងស្លាបពីររវាងលោកកឹមសុខា និងលោកសមរង្ស៊ី។ សម្រាប់លោកឯមសុវណ្ណា រ៉ា យល់ថា លោកកឹមសុខា នឹងមិនអាចប្រើ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដើម្បីយកប្រៀបលើបក្សកាន់អំណាចបានទេ។ តែយ៉ាងណា លោកថា នេះ គ្រាន់តែជាទណ្ឌកម្មដំបូងប៉ុណ្ណោះ។ នៅពេលសួរថាតើមានបក្សប្រឆាំងធំពីរទេទៅថ្ងៃមុខហើយ បក្សណាជាជម្រើសរបស់អ្នកបោះឆ្នោត លោកមើលឃើញថា ក្រុមលោកសមរង្ស៊ី នៅតែមានប្រជាប្រិយ៍ភាពខ្លាំងជាគេ។
ដើម្បី ជ្រាប កាន់តែច្បាស់ សូមស្ដាបការបកស្រាយរបស់ អ្នកវិភាគឯមសុវណ្ណា រ៉ា តាមរយៈការចោទសួររបស់កញ្ញា ពៅនិកា ដូចតទៅ៖