en     km
en     km

លទ្ធផលEBA៖ដំណោះស្រាយសម្ដេចហ៊ុនសែន លោកកឹមសុខា អាចនឹងកើតមានតែCNRPទំនងមិនរស់ឡើងវិញទេ

Share

សេចក្ដីសម្រេចរបស់គណៈកម្មាការអឺរ៉ុបបានឈានដល់ដំណាក់កាលផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃទី១២កុម្ភៈដោយសម្រេចដកប្រព័ន្ធពន្ធអនុគ្រោះពីកម្ពុជាហៅកាត់ថាEBAគឹ20ភាគរយដែលធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជានិងសហភាពអឺរ៉ុបស្រុតចុះជាង១ពាន់១រយលានដុល្លារសហរដ្ឋអាមេរិកក្នុងទំហំសរុប៥ពាន់៤រយលានដុល្លារ។សេចក្ដីសម្រេចនេះត្រូវបានមើលឃើញថានឹងនាំឱ្យប៉ះពាល់មួយផ្នែធំដល់វិស័យវាយនភណ្ឌនិងវិស័យមួយចំនួនទៀត។តែយ៉ាងណាគេហៅថាវាជាសម្ពាធបង្ខំឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជាទោះបីមានដោយរូបភាពណាក៏ដោយ។សម្រាប់បក្សកាន់អំណាចកម្ពុជាជាពិសេសសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនទំនងនឹងមានប្រៀបខាងនយោបាយលើគូប្រជែងរបស់ខ្លួនជាពិសេសគឺលោកកឹមសុខា។ក្នុងន័យនេះហើយដែលយើងលើកយកប្រធានបទមួយបែបទស្សនៈនយោបាយមកធ្វើអត្ថាធិប្បាយគឺដំណោះស្រាយគឺដំណោះស្រាយកឹមសុខានិងហ៊ុនសែននឹងកើតមានតែបក្សសង្គ្រោះជាតិទំនងមិនរស់ឡើងវិញទេ។

តើប្រធានបទនេះឆ្លុះបញ្ចាំងស្ថានភាពជាក់ស្ដែងអ្វីខ្លះនៃសេចក្ដីសម្រេចEBA?

ដើម្បីជ្រាបសូមស្ដាប់ការធ្វើអត្ថាធិប្បាយរបស់កញ្ញា ឆោមពៅនិកា៖

សេចក្ដីសម្រេចរបស់គណៈកម្មាធិការសហភាពអឺរ៉ុបដែលដកយកត្រឡប់ទៅវិញប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០ភាគរយនៃទំហំពាណិជ្ជកម្មសរុប ៥៤ពាន់លានដុល្លារ គឺសម្រាប់អ្នកសេដ្ឋកិច្ចមានការភ្ញាក់ផ្អើលព្រោះកម្ពុជាខាតបង់ជញ្ជីងពាណិជ្ជកម្មដល់ទៅ១ ពាន់១រយលានដុល្លារឯណោះនេះមិននិយាយយោងទៅដល់ ការដែលសហភាពអឺរ៉ុបសម្រេចចយកពន្ធអង្ករកម្ពុជាទៀតផង។លទ្ធផលនៃសេចក្ដីសម្រេចនេះនាំឱ្យអ្នកសេដ្ឋកិច្ចព្រមានពីការធ្លាក់ចុះសន្ទុះសេដ្ឋកិច្ចនៅកម្ពុជាឌែលអាចធ្លាក់ពី៧ភាគរយមកត្រឹម៦ភាគរយ។តែយាងណាសម្រាប់អ្នកនយោបាយប្រែលជាមិនគិតនិងមិនព្រួយបារម្ភដូចអ្នកសេដ្ឋកិច្ចនោះទេ។នៅក្នុងបទសម្ភាសមួយនឹងវិទ្យុអាស៊ីសេរី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខឥសានចាត់ទុកថាសេចក្ដីសម្រេចរបស់គណកម្មាការអឺរ៉ុបគឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើសេដ្ឋកិច្ចកម្ពុជា។នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីឡាវកាលពីថ្ងៃ១០កុម្ភៈនាយករដ្ឋមន្រ្ដីកម្ពុជាបានព្រមានថាបើសហភាពអឺរ៉ុបផ្ដាច់ឬក៏ដកទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជានោះគឺសម្រាបមេដឹកនាំកម្ពុជារូបនេះនឹងធ្វើការឆ្លើយតបទៅសហភាពអឺរ៉ុបវិញព្រមទាំអព្រមានថាគ្មានដំណោះស្រាយនយោបាយណាមួយជាមួយនឹងក្រុមប្រឆាំងនោះទេ។តែយ៉ាងណនេះក្ដីបែរជាផទុយបន្ដិចនឹងជំហររបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញសេចក្ដីថ្លែងការណ៍សោកស្ដាយនិងបង្ហាញការឈឺចាប់ការដែលគណៈកម្មាការអឺរ៉ុបសម្រេចបែបនេះលើកម្ពុជាក្រសួងការបរទេសកម្ពុជាដែលតំណាងឱ្យរាជរដ្ឋាភិបាលនិងអធិបតេយ្យភាពកម្ពុជាជាផ្លុវការថាជាសេចក្ដីសម្រេចដ៏អយុត្តិធម៌លើកម្ពុជាដែលកម្ពុជាមិនអាចទទួលយកបានទេនូវសេចក្ដីសម្រេចបែបនេះ។បែបណាក៏ដោយសេចក្ដិសម្រេចរស់សហភាពអឺរ៉ុបអាចនឹងធ្វើឱ្យមុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិដេលគេហៅថាតម្លៃការទូតនោះនិងបន្ដធ្លាក់ចុះមួយកម្រិតទៀត។ទំនងយល់ឃើញដូចនេះហើយដែលប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំឱ្យគណៈកម្មាការសិទ្ធិមនុស្សកម្ពុជានិងក្រសួងការបរទេសធ្វើការតស៊ូមតិដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅឯវេទិកាអន្ដរជាតិធំៗគឺចង់និយាយថាត្រូវទប់ទល់ការធ្លាក់ចុះតម្លៃការទូតកម្ពុជាលើឆាកអន្ដរជាតិ។តែជាមួយគញនានេះសេចក្ដីសមរ្េចរបស់សហភាពអឺរ៉ុបត្រឹម២០ភាករយនេះបានផលប្រយោជន៍អ្វីខ្លះពីកម្ពុជា។

គេអាចគិតថាទម្ងន់នៃសេចក្ដីសម្រេចនេះបានក្លាយជាឧបករណ៍មួយនៃការដាក់សម្ពាធផ្នែកនយោបាយក៏ថាបានទៅលើរាជរដ្ឋាភិបាលកម្ពុជានិងបក្សកាន់អំណាចឱ្យធ្វើការពិចារណាហើយបើកោ្យមានលំហនយោបាយឡើងវិញមួយចំនួនព្រោះតែសេចក្ដីសមរ្េចនេះនឹងចូលជាធរមានរហូតដល់ថ្ងៃ១២សីហាឆ្នាំ២០២០ឯណោះ។នេះជាផលប្រយោជន៍មួយដែរ។ចំណែកឯមួយទៀតគេមើលឃើញថាកម្ពុជាដែលខាតបង់តម្លៃពាណិជ្ជកម្មរបស់ខ្លួនជាមួយសហភាពអឺរ៉ុបនេះគឺពិតជាភ័យខ្លាចពីការត្អូញត្ងែរឬក៏រិះគន់ឬក៏តវ៉ាណាមួយពីវិស័យពាក់ព័ន្ធជាពិសេសគឺការបាត់បង់ការងារមួយចំនួនរបស់កម្មករនិងក្រុមហ៊ុនមួយចំនួនដែលមានទំនាក់ទំនងបញ្ចូនផលិតផលទៅទីផ្សារគឺដោយសារតែទីផ្សារចង្អៀតហើយតម្រូវឱ្យបង់ពន្ធទៀតផងនោះ។ផលប្រយោជន៍មួយទៀតដែលសហភាពអឺរ៉ុបអាចរំពឹងថាយកបាននោះទេគឺកម្ពុជានឹងអាប់អោនកេរ្ដិ៍ឈ្មោះលើឆាកអន្ដរជាតិ។កត្តាទាំងបីនេះសរុបទៅវាជាគុណតម្លៃរបស់EBAដែលបានបាត់បីកម្ពុជា២០ភាគរយ។

តើទំហំនៃការដកEBAធ្វើឱ្យបក្សកាន់អំណាចចុះខ្សោយភាពរឹងរូសឬទេ?

ដូចនាយករដ្ឋមន្រ្ដីព្រមានហើយថាបើEBAត្រូវបានបាត់ទាំងស្រុងគឺគ្មានទេដំណោះស្រាយសម្រាប់គណបក្សប្រឆាំង។ឥលូវនេះដូចការព្រមានរបស់នាយករដ្ឋមន្រ្ដីដូច្នេះមែនគឺEBAបាត់ត្រឹមតែ២០ភាគរយប៉ុណ្ណោះ។ក្នងន័យនេះហើយដែលមើលទៅបក្សកាន់អំណាចគឺប្រមុខរាជរដ្ឋាភិបាលនៅតែមានអំណួតនិងមោទនភាពរបស់ខ្លួនថាកាលដែលសេចក្ដីថសម្រេចរបស់សហភាពអឺរ៉ុបត្រឹមប៉ុណ្ណេះគឺស្មើនឹងការអនុវត្តនយោបាយឈ្នះៗក៏ថាបាន។មានន័យទៀតថាអធិបតេយ្យភាពរបស់បក្សកាន់អមណាចគឹនៅតែរឹងមាំគឹសមដូចការព្រមានថាកម្ពុជាមិនឱ្យក្បាលចុះញ៉មនឹងសហភាពអឺរ៉ុបនោះទេហើយព្រមានថាបើEBAបាត់ទាំងស្រុងគឺគ្មានទេការចរចាណាមួយកើតឡើងរវាងកម្ពុជានិងសហភាពអឺរ៉ុបឬរវាងបក្សកាន់អំណាចនឹងក្រុមគណបក្សប្រឆាំងក្នុងន័យនេះទៀតបក្សកាន់អំណាចជាពិសេសគឺប្រមុខរាជរដ្ឋាភិបាលពិតជានៅតែមានអំណួតនឹងមោទនភាពដែលខ្លួនបានប្រកាន់ជំហរមិនលក់អធិបតេយ្យភាពជាមួយនឹងជំនួយរបស់បរទេស។ដោយសរុបទៅគឺបក្សកាន់អំនាចជាពិសេសនាយករដ្ឋមន្រ្ដីកម្ពុជាអាចនឹងប្រកាសថាត្រឹមតែទណ្ឌកម្ម២០ភាគរយគឺជាការបង្ហាញពីភាពទន់ភ្លន់របស់សហភាពអឺរ៉ុបមកលើកកម្ពុជាគឹសមដូចអ្វីដែលគេហៅថានយោបាយឈ្នះៗគឺឈ្នះទាំអសងសងខាងពោលគឺគ្មានភាគីណាមួយចាញ់បាក់មុខឡើយ។

បើដូច្នេះតើលោកកឹមសុខាអាចក្លាយជាដំណោះស្រាយសម្រាប់ខ្លួនលោកនិងបក្សCNRPឬដូចម្ដេច?

ប្រាកដណាស់ដំណោះស្រាយនិងកើតមានសម្រាប់ខ្លួនលោកកឹមសុខាផ្ទាល់ប៉ុន្ដែសម្រាប់CNRPទំនងមិនអាចកើតរួចនោះទេព្រោះអ្វី?គឺលោកកឹមសុខាពេលនេះបានក្លាយទៅជាជនត្រូវចោទក្នុងសំណុំរឿងសន្ទិដ្ឋិភាពឬឃុំឃិតនឹងបរទេស។នាយករដ្ឋមន្រ្ដីកម្ពុជាបានប្រាប់មេដឹកនាំឡាវថាEBAបាត់ទាំងស្រុងគឺស្មើនឹងសេចក្ដីសម្រេចកាន់តែធ្ងន់ធ្ងរប្រឆាំងនឹងលោកកឹមសុខាតែពេលនេះEBAបាត់មួយផ្នែកប៉ុណ្ណោះ។មួយផ្នែកនេះហើយដែលមើលទៅធ្វើឱ្យប៉ះកាន់អំណាចមួយហេតុផលនិងជំហរកាន់តែរឹងមាំដើម្បីទាញផលប្រយោជន៍ពីលោកកឹមសុខាដែលជាប្រធាននៃអតីតគណបក្សសង្គ្រោះជាិតដែលត្រូវបានរំលាយនោះ។អំណះអំណាងនេះអាចទៅរួចដែលធ្វើឱ្យលោកកឹមសុខាទទួលស្គាល់ថាទំងន់នៃសាលក្រមរបស់គណៈកម្មាការអឺរ៉ុបគឺមិនធ្ងន់ប៉ុន្មានទេសម្រាប់លរូបលោកនិងបក្សសង្គ្រោះជាតិបើដូចនេះសម្រាប់រូបលោកកឹមសុខាផ្ទាល់ទំនងក៏មិនសូវមានឥទ្ធិពលច្រើនទេក្នុងការតថ្លៃដើម្បីរកដំណោះស្រាយរួមសម្រាប់CNRPតែអាចមានដំណោះស្រាយសម្រាប់រូបលោកច្រើនជាងក្នុងន័យនេះគេអាចនិយាយបានថា។លោកកឹមសុខាក្រោយពីតុលាការកាត់ឱ្យមានទោសសព្វគ្រប់ហើយគឺអ្ននយោបាយរូបនេះពិតនឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រហើយបើទោះបីខ្លួនលោកកឹមសុខាផ្ទាល់មិនទទួលយកការប្រមានតោសក៏ដោយតែត្រូវបង្ខំឱ្យទទួលយកទាល់តែបានព្រោះពុំនោះទេគឺគ្មានទេដំណោះស្រាយសមរ្ាប់ខ្លួនលោកព្រោះតែសាលក្រមរបស់គណៈកម្មាការអឺរ៉ុបក៏គ្មានតម្លៃធ្ងន់ដែរ។បើដូច្នេះគឺគ្មានផ្លូវទេសម្រាប់បក្សសង្គ្រោះជាតិរស់ឡើងវិញហើយការបែកបាក់នៃអ្នកនយោបាយរបស់សង្គ្រោះជាតិក៏នឹងអាចលេចរូបរាងផងដែរ។

តើអាចទេបក្សធំបីនឹងកើតមាន?

ក្រោមដំណោះស្រាយសម្រេចបាននូវការបំបែកបំបាក់ដោយជោគជ័យ

មានការព្យាករណ៍ថាទៅថ្ងៃខាងមុប្រទេសកម្ពុជាគ្មានទេឈ្មោះថាបក្សសង្គ្រោះជាតិតែអាចមានបក្សថ្មីពីរកើតឡើងគឺបក្សកាន់តែឡើងមានន័យថាអនាគតកម្ពុជានឹងមានបក្សធំបីកើតមានគឺបក្សមួយគ្រប់គ្រងដោយលោកកឹមសុខានិងបក្សមួយទៀតអាចគ្រប់គ្រងដោយស្លាបម្ខាងរបស់លោកសមរង្ស៊ី។ចំណែកឯបក្សប្រជាជនកម្បុជាគឺជាបក្សកាន់អំណាចធំស្រាប់ទៅហើយ។គេអាំចនិយាយបានបក្សធំបីនេះបើកកើតមានមែនគឺជាកម្លាំងនយោបាយដែលមានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជាហើយពេលនោះគេហៅថាបក្សមុំបី។បើស្ថានភាពធ្លាក់ដល់នេះគឺការជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលដែលមិនចង់ឃើញកម្លាំងប្រឆាំងរួបរួមគ្នានោះទេហើយកម្លាំងប្រឆាំងនេះទៀតបែកខ្ញាកឥទ្ធិពលនិងប្រជាប្រិយភាពស្ថេរភាពនយោបាយនៅកម្ពុជាអាចនឹងកើតមាន។ក្នុងន័យនេះក៏ដូចជាការឆ្លើយតបនឹងសេចក្ដីសម្រេចរបស់គណកម្មាការអឺរ៉ុបដែលចង់ឃើញកម្ពុជាបើកចំហលំហនយោបាយឡើងវិញគឺបក្សប្រឆាំងពិតប្រាកដមានល់តៅពីរឯណោះគឺដូចមុនការបោះឆ្នោតឆ្នាំ២០១៣គឺគណបក្សសមរង្ស៊ីផ្សេង គណបក្សសិទ្ធិមនុស្សផ្សេងទៅហើយផលប្រយោជន៍នយោបាយគឺបានតែទៅលើបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។តែយ៉ាងណាក៏ដោយគេមិនអាចព្យាករណ៍ថាពលរដ្ឋកម្ពុជាភ្លេចភ្លាំងស្មារតីនៃការប្រើឆន្ទៈរបស់ខ្លួនសម្រេចឱ្យត្រូវគោលដៅ។គេចង់និយាយថាទោះបីមានបក្សបីធំក៏ដោយប៉ុន្ដែបក្សមួយដែលមើលទៅមិនមែនជាបក្សត្រូវគេរុញឱ្យបង្កើតឡើងតាមព្រឹត្តិន័យគឹបក្សនោះហើយទំនងជាទំនុកចិត្តឬជាប៉ូលនយោបាយដែលប្រជាជនត្រូវប្រកាន់និងសម្រេចទុកចិត្តលើបក្សនោះគឺជាជាងមេបក្សមួយដេលត្រូវបានប្រជាជនមើលឃើញថាដោះស្រាយនយោបាយសម្រាប់តែខ្លួនឯងនិងបក្សពួកខ្លួន។

តើក្រុមប្រឆាំងក្រៅប្រទេសអាចវិលវិញហើយអាចមានវត្តមានលោកសមរង្ស៊ីដែរឬទេ?

បើកម្ពុជាមានបក្សធំបីកើតមែនគឺដចមុនការបោះឆ្នោតឆ្នាំ២០១៣ទំនងក្រុមប្រឆាំងនៅក្រៅប្រទេសដែលជាស្លាបរបស់លោកសមរង្ស៊ីអាចនឹងអនុញ្ញាតឱ្យវិលចូលកម្ពុជាវិញគឺក្រោមលក្ខខណ្ឌដែលស្លាបម្ខាងនៅក្នុងប្រទេសទទួលយកលក្ខខណ្ឌរបស់បក្សកាន់អំនាចមិនឱ្យមានការបង្រួបង្រួមឡើយ។មានន័យថាស្លាបនៅក្នុងប្រទេសនេះបើទទួលយកលក្ខណ្ឌនយោបាយគឺមិនអាំចរំលោភបានឡើយ។បើរំលោភគឺស្មើនឹងការរំលៅភលើសេចក្ដីទុកចិត្តគឺជាអំពើក្បត់ដែលធ្វើឱ្យបក្សដៃគូខ្លួនខកចិត្តហើយបើខកចិត្តគឺបក្សនេះនឹងគ្រោះថ្នាក់គេចង់និយាយថាបក្សប្រឆាំងធំពីរពេលនេះបើកកើតមានមែនគឺក្លាយជាគូប្រកួតប្រជែងរៀងៗខ្លួនគឺដូចការបោះឆ្នោតសភាឆ្នាំ២០០៨ដែលពេលនោះបក្សសិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោកកឹមសុខា និង​គណបក្សសមរង្ស៊ីក្រោមការដឹកនាំរបស់លោកសមរង្ស៊ីតើសេណារីយ៉ូនេះអាចទៅរួចទេសម្រាប់នយោបាយកម្ពុជាគឺអ្វីៗអាចទៅរួចទាំងអស់។តែយ៉ាងណាក៏ដោយបើស្ថានភាពនេះកើតមានមែនសូម្បីតែលោកសមរង្ស៊ីប៉ុនប៉ងចូលប្រទេសមិនបានសម្រេចច្រើនលើកច្រើនសារអាចនឹងចូលកម្ពុជាវិញបានព្រោះតែនយោបាយឈ្នះៗរបស់បក្សកាន់អំណាចពិតជាត្រូវបានកើតមានរូបរាងជាថ្មីម្ដងទៀត៕

Share

ព័ត៌មានទាក់ទង

Image