សេចក្ដីថ្លែងការណ៍កណ្ដាលអាធ្រាត្រតបវិញនឹងការសម្រេចចិត្តរបស់EUក្រសួងការបរទេសកម្ពុជាកំពុងស្រែករកយុត្តិធម៌។
នៅយប់ម៉ោងប្រមាណជិត១១នាថ្ងៃទី១២កុម្ភៈដោយរង់ចាំរួចរាល់នឹងការសម្រេចចិត្តរបស់EUក្រសួងការបរទេសកម្ពុជាបានចេញផ្លូវការនូវសេចក្ដីថ្លែងការណ៍ កម្រាស់ពីរទំព័រទល់នឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនៃការដកជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAលើទំនិញ៤០មុខជាពិសេសគឺសំលៀកបំពាក់ ស្បែកជើង ស្ករសជាដើម។
គួរបញ្ចាក់ថាមុខទំនិញ៤០ប្រភេទនោះមានទំហំពាណិជ្ជកម្មនាំចេញទៅសហភាពអឺរ៉ុបគិតជាតម្លៃប្រមាណ១១០០លានដុល្លារ។
លោក Josep Borrel តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប និងជាស្នងការរងនៃគណៈកម្មការអឺរ៉ុប ថ្លែងថា សហភាពអឺរ៉ុប គ្មានជម្រើសអ្វីផ្សេងក្រៅតែពីសម្រេចដកការអនុគ្រោះពន្ធមួយផ្នែកពីកម្ពុជាឡើយ នៅពេលដែលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ លំហសិទ្ធិមនុស្សត្រូវកាត់បន្ថយ និងសេរីភាពនៃការបញ្ចេញមតិត្រូវបិទខ្ទប់។ ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនាពេលនេះ បើតាមលោក Josep Borrel ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់របស់អឺរ៉ុប ចំពោះប្រជាជនកម្ពុជា ចំពោះសិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចិរភាពនៃប្រទេស។
ជាមួយគ្នានេះសភាអឺរ៉ុប និង ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការថាសេចក្ដីសម្រេចនេះ នឹងចូលជាធរមាននិងចាប់អនុវតត្ពីថ្ងៃទី១២សីហាទៅ។
បែបណាក្ដីអឺរ៉ុបដែលរាងសាបទឹកមាត់បន្ដិចព្រោះរដ្ឋាភិបាលប្រកាន់ជំហររឹងហើយថាជំនួយអឺរ៉ុបចង់បានអធិបតេយ្យកម្ពុជាគឺកម្ពុជាមិនខ្វល់នឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនោះទេ។តែសម្រាប់អឺរ៉ុបនៅតែចិញ្ចឹមចិត្តចង់ឃើញកម្ពុជាចាត់វិធានការណ៍ជាបន្ទាន់ស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាមិញក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងន័យដើមទាំងស្រុងដោយប្រតិកម្មដូចនេះថា៖
ដោយ៖ ពៅនិកា