ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា EBA គ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ហើយមិនមែនជាចំណុចសំខាន់ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចនោះទេ តែដើម្បីអភិវឌ្ឍន៍ កម្ពុជាត្រូវខ្ចីបុលបំណុលបរទេសដែលមានការប្រាក់ទាប ។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បន្តការទទូចអោយកម្ពុជាធ្វើតាមសំណើរអឺរ៉ុបដើម្បីបញ្ចៀសសម្ពាធអន្តរជាតិ ពិសេសទណ្ឌកម្មសេដ្ឋកិច្ច ។
អត្ថបទ សោម លាភ រាយការណ៍ដោយ—-ពៅនិកា –
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន អះអាងថា ការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែជាការធ្វើវិទ្ធង្សនាផ្លូវចិត្តសាស្ត្រតែប៉ុណ្ណោះ ដែលគ្រាន់តែជាព្រឹត្តិការណ៍មួយមិនគួរខ្វាយខ្វល់ពេកទេ ។
សម្លេង——-01———–
លោកផៃ ស៊ីផាន ថាអឺរ៉ុបមិនមែនមិនត្រូវគ្នាជាមួយតែកម្ពុជារឿងពាណិជ្ជកម្មទេ តែប្រទេសអាស៊ាន ១០ គឺអឺរ៉ុបមិនត្រូវគ្នាជាមួយ ៥ ប្រទេសបាត់ទៅហើយ ។
លោកបន្ថែមថា ការបន្តអនុគ្រោះពន្ធ EBA ដល់កម្ពុជា មិនមែនជាកម្លាំងចលករជម្រុញការអភិវឌ្ឍនៅកម្ពុជានោះទេ ហើយកម្ពុជាត្រៀមខ្លួនហើយ ក្នុងការបាត់បង់ការអនុគ្រោះពន្ធEBA ទាំងស្រុង ។
បើទោះបីជាលោក ផៃ ស៊ីផាន អះអាងថាការអនុគ្រោះពន្ធនាំទំនិញចូលទៅសហភាពអឺរ៉ុប ដែលអាចធ្វើឱ្យកម្ពុជាចំណេញប្រាក់ប្រមាណ ៧ រយលានដុល្លារក្នុងមួយឆ្នាំមិនមែនជាមូលដ្ឋានក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក៏ដោយ តែលោកថា ដើម្បីអភិវឌ្ឍន៍កម្ពុជា គឺចាំបាច់ដើម្បីខ្ចីលុយបរទេសដែលមានការប្រាក់ទាប ។
សម្លេង——-02———–
លោក ស្រី មូ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងបាតុកម្មមួយនៅទីក្រុងប្រ៊ុចស្សែលមុនមួយសប្ដាហ៍នៃការបញ្ជាក់ការសម្រេចរបស់អឺរ៉ុបជំវិញប្រព័ន្ធអនុគ្រោះពន្ធនេះថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើតាមការទទួចរបស់អឺរ៉ុប ដើម្បីរក្សា EBA ពោលត្រូវដោះលែងលោក កឹម សុខា នឹងស្ដារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋឡើងវិញ ។
សម្លេង————03——-
ដោយឡែក លោក កឹម សុខា បានថ្លែងដោយសង្ឃឹមថា លោកនឹងទទួលបានយុត្តិធម៌ ហើយបានចូលរួមប្រកួតប្រជែងនយោបាយនៅអាណត្តិក្រោយ ។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាកម្ពុជាគួរតែពិចារណារឿងការស្នើពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ពោលត្រូវធ្វើយ៉ាងណាមិនត្រូវឱ្យបាត់បង់ការអនុគ្រោះពន្ធទៅទីផ្សារធំៗទាំងពីរនេះឡើយ ៕