loader

ធនាគារពិភពលោក​ថា​ការ​សម្រួលការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​មានការ​ប្រសើរ​ឡើង​

world-bank

ផ្អែក​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​  មាន​ចំណងជើង​ថា​ «​ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៦៖​ ការ​វាស់វែង​អំពី​គុណភាព​ និង​ប្រសិទ្ធភាព​»​ ឱ្យ​ដឹង​ថា​ កម្ពុជា​ បាន​កែ​លម្អ​ឱ្យ​មាន​ទំនុកចិត្ត​លើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ និង​កែ​លម្អ​លើ​រយៈពេល​ដែល​ត្រូវ​ចំណាយ​ ដើម្បី​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​រកស៊ី​មួយ​ និង​បាន​កាត់​បន្ថយ​ចំនួន​នៃ​នីតិវិធី​ដែល​ចាំបាច់​។​ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​៕

​ធនាគារពិភពលោក​បាន​បញ្ចេញ​របាយការណ៍​ថា​ នៅ​ឆ្នាំ​ ២០១៥​ ការ​សម្រួលការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​បាន​ល្អ​ជាង​ឆ្នាំ​២០១៤​។​ ការ​បង្ហាញ​របាយការណ៍​របស់​ធនាគារពិភពលោក​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ក្នុង​របាយការណ៍​របស់​ធនាគារពិភពលោក​ ដែល​មាន​ចំណងជើង​ថា​ «​ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៦៖​ ការ​វាស់វែង​អំពី​គុណភាព​ និង​ប្រសិទ្ធភាព​»​ ឱ្យ​ដឹង​ថា​ ការ​សម្រួលការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៤​ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​១៣៣​ ហើយ​នៅ​ឆ្នាំ​២០១៥​ ចំណាត់ថ្នាក់​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​លេខ​រៀង​ទី​១២៧​ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨៩​ ដែល​ធនាគារពិភពលោក​បាន​សិក្សា​វាយតម្លៃ​។​

​សូម​ជម្រាប​ថា​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨៩​ ដែល​ធនាគារពិភពលោក​បាន​ផ្ដល់​ចំណាត់ថ្នាក់​ ទាក់ទង​នឹង​ការ​សម្រួលការ​ធ្វើ​អាជីវកម្ម​នេះ​ ប្រទេស​សឹ​ង្ហ​បុរី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១​ ក្នុង​ចំណោម​ប្រទេស​មាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ទាំង​ ២០​ ឯ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៨​។​

​ធនាគារពិភពលោក​ចាត់​ទុក​ថា​ ចំណាត់ថ្នាក់​របស់​កម្ពុជា​ ដែល​ធ្លាក់​ចុះ​ពី​លេខ​រៀង​ទី​១៣៣​ មក​នៅ​ត្រឹម​១២៧​ បង្ហាញ​ថា​ កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ល្អ​ ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​។​

​របាយការណ៍​របស់​ធនាគារពិភពលោក​បញ្ជាក់​ថា​ កម្ពុជា​ គឺជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ធ្វើ​កំណែទម្រង់​ ដោយ​បាន​កែ​លម្អ​លើ​ទំនុកចិត្ត​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​។​ របាយការណ៍​បន្ត​ថា​ កម្ពុជា​ក៏​បាន​កែ​លម្អ​ផង​ដែរ​លើ​រយៈពេល​ដែល​ត្រូវ​ចំណាយ​ ដើម្បី​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​រកស៊ី​មួយ​ និង​បាន​កាត់​បន្ថយ​ចំនួន​នៃ​នីតិវិធី​ដែល​ចាំបាច់​។​

​ធនាគារពិភពលោក​បន្ថែម​ថា​ នា​ពេល​អនាគត​ កម្ពុជា​នឹង​មានឱកាស​ធ្វើ​ឱ្យ​ប្រសើរ​លើ​​បរិយាកាស​សម្រួល​ដល់​ការ​ធ្វើអាជីវកម្ម​បន្ថែម​ទៀត​ ជា​ពិសេស​ការ​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យ​មាន​ដើមទុន​អប្បបរមា​ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​បើក​ក្រុមហ៊ុន​ថ្មី​មួយ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x