en     km
en     km

សុភាសិតខែ្មរទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី ត្រូវបាន​អនុវត្តរឹបអូស​ទ្រព្យ​សម្ប​ត្តិអតីតអ្នកមានអំណាចនៅសូដង់

Share

នៅប្រទេសសូដង់នៃអាហ្វ្រិកខាងជើង កំពុងរំជើបរំជួល ជាខ្លាំង អំពើសងសឹកខាងនយោបាយ បន្ទាប់ពី ប្រទេសបញ្ចប់របប ផ្ដាច់ការរបស់ Omar Hassan al-Bashir  ។ កាលពីថ្ងៃទី១០មករា រដ្ឋាភិបាល អន្តរកាលរបស់ប្រទេសនេះ បាន អនុច្បាប់ថ្មីរបស់ខ្លួន ដោយរឹបអូស ទ្រព្យសម្បត្តិ រាប់រយ​លានដុល្លារ របស់ លោកal-Bashir  មន្ត្រីរបស់លោក និងទ្រព្យសម្បតិ្តរបស់​គណបក្ស​សមាជ​ជាតិ​របស់ ដែលត្រូវបានរំលាយ។​​បន្ថែមលើសពីនេះ គឺ ក្រុមមន្ត្រីរបស់លោកal-Bashir ជាង១០០​នាក់​ត្រូវ​បានឃុំខ្លួន ករណីពុករលួយនិងរំលោភសិទ្ធមនុស្ស។  ក្រុមមន្ត្រី នៃអតីតបក្សកាន់អំណាចនេះ ចាត់​ទុកជានយោបាយសងសឹក ដ៏អនុស្សធម៌។

ស្ថានភាពនេះ គឺសមដូចនឹងសុភាសិតបុរាណខ្មែរ ពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច​ស្រមោច​​ស៊ីត្រី» ។

ដើម្បីជា្រប ! សូមស្ដាប់ ការប្រែសម្រួលរបស់លោកនួនបូរិន ដូចតទៅ៖

សភាសិតបុរាណខ្មែរ បានពោលថា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី  គឺពាក្យ​ព្រាន​ប្រដៅ មនុស្ស ​កុំអោយ ប្រព្រឹត្តរំលោភបំពាន លើអ្នកទន់ខ្សោយ ​ជាងខ្លួន ។ ជាពិសេស សុភាសិតនេះ បាន​ព្រានប្រដៅ ទៅលើ មនុស្ស ឬក្រុមមួយមានអំណាចក្នុងដៃ សូម គិតពីបុណ្យបាប​ពោលគឺ កុំប្រព្រឹត្ត​បាបឬ បំពានច្បាប់ បំពានអំណាច លើអ្នកទន់ខ្សោយជាងក្រុមខ្លួន។​​ សុភាសិតនេះ គឺចង់​ប្រាប់​ថា ចូរកាន់អោយខ្ជាប់នូវ យុត្តិធម៌សម្រាប់អ្នកដទៃពីក្រុមខ្លួន គឺមានអំណាចកុំធ្វើទុក្ខទោស លើអ្នក​ស្លូត​ត្រង់ លើអ្នកគ្មានអំណាច កុំប្រព្រឹត្តអ្វី ដែលប្រាកចាកកំហុសបាបកម្មខ្លាំងហួសហេតុពេក ដោយទុក អោយ មានការអាណិតស្រឡាញ់ផង។ កុំកេងប្រវ័ញ្ចញឹកឈាម អ្នកទន់ខ្សោយ ជាងយើង។ ចូរគិតប្រយោជន៍ ទៅមុខសម្រាប់មនុស្សជំនាន់ក្រោយផងហើយបើពុំនោះទេ នឹងដើរជាន់ដាន សុភាសិតបុរាណមួយនេះហើយ។ ​ជាការពិត សុភាសិតបុរាណ ខ្មែរមួយ កំពុងតែ យកទៅអនុវត្ត នៅប្រទេសសូដង់នៃទ្វីបអាហ្វិ្រក​​ខាងជើង។

គឺពិតណាស់ បុរសម្នាក់ដែលមានអំណាច លើសលុប និងបក្សរបស់ខ្លួន នៃប្រទេសសូដង់ដែលធ្លាប់កាន់អំណាចណែនក្នុងដៃរយៈពេល៣០ឆ្នាំ បន្ទាប់ពីរបូតអំណាច នៅខែមេសា ឆ្នាំ២០១៩ បានកំពុង ទទួលបាបកម្ម តបសងវិញ ពីសំណាក់ អ្នកកាន់អំណាចថ្មី។ បុរសខ្លាំងនេះ គឺលោក Omar Hassan al-Bashir   គឺជាប្រធានធិបតីសូដង់ដែលប្រជាជន និងកងទ័ពទាញទម្លាក់ពីអំណាចនៅថ្ងៃទី១១ មេសា ឆ្នាំ២០១៩ ។ ជនផ្ដាចការនេះ ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់​ខ្លួន គឺ​សូម្បី ទ្រព្យ គណបក្ស ទ្រព្យ មិត្តភ័ក្ត គ្រួសារ ប្រពន្ធកូន ក៏ត្រូវបានរឹបអូសដែរ គឺក្រោម ច្បាប់ថ្មី របស់អ្នកកាន់អំណាចជំនាន់ក្រោយនេះ ។ បន្ថែមលើនេះ មន្ត្រីរបស់លោក ជាង១០០នាក់ត្រូវបានឃុំខ្លួន។ រឿងនេះ មើលទៅដូចជាការសងសឹក គឺសមដូច សុភាសិតបុរាណពោលថា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី  ។

​ទីភ្នាក់​ងារសារព័ត៌មាន Reuters បាន ចុះផ្សាយ ថាក្រោយពីគណបក្សសមាជជាតិ នៃអតីតបក្សកាន់អំណាចរបស់ al-Bashir   ត្រូវបានរំលាយក្រោមច្បាប់ថ្មី គឺ រដ្ឋាភិបាលស្រោចស្រង់ជាតិ បានសម្រេច រឹបអូសទ្រព្យសម្បត្តិបក្សនេះ​មាននៅទូទាំងប្រទេស ហើយ អតីតគណៈរដ្ឋមន្ត្រី និងមន្ត្រី ជាង១០០នាក់នៃជនផ្ដាច់ការ al-Bashir  កំពុងរងការឃុំខ្លួន ពីបទពុករលួយ និងពីបទឧក្រិដ្ឋផ្សេងៗសឹងតែរាប់មិនអស់ ។ តាមប្រភពដដែល ទ្រព្យ​សម្បត្តិផ្ទាល់​ខ្លួន​របស់បុគ្គល​ទាំងនេះ រាប់រយ​លានដុល្លារត្រូវបានរឹបអូស មកធ្វើជាទ្រពសម្បតិ្តរបស់ជាតិវិញ។ នេះ ជាអំពើសងសឹកធ្ងន់ធ្ងរណាស់ ដែល ក្រុមមន្ត្រីនៃអតីតបក្សកាន់អំណាចរបស់លោកal-Bashir បានចាត់ទុកដូចនេះ ហើយ ហៅថាជាអំពើអមនុស្សធម៌ ខ្លាំងណាស់។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ទ្រព្យសម្បត្តិរបស់ អតីតបក្សកាន់អំណាច នៅសូដង់ ត្រូវបានរឹបអូស កាលពីថ្ងៃទី១០ មករា គឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់លោកal-Bashir  ត្រូវបានតុលាការកាត់ទោស ដំណាក់កាលដំបូង ពីបទពុករលួយ នូវទឹកប្រាក់រាប់រយលានដុល្លារ ដែលជាប្រាក់កឹបកេងរបស់លោកពីទ្រព្យសម្បត្តិជាតិ។

ក្រោយពីបុរសនេះ អស់អំណាច  ក្រុមប្រឹក្សាស្រោចស្រង់ជាតិបាន​បង្កើតច្បាប់ថ្មីមួយដោយកំណត់អំពី​ទោសព្រហ្មទ័ណ្ឌ​ប្រឆាំង​ មេដឹកដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃបក្សកាន់អំណាច ដែលបំពានសិទ្ធិមនុស្ស ពេលខ្លួន​កាន់អំណាច ហើយបើរកឃើញពាក់ព័ន្ធនឹង ការប្រព្រឹត្តពុករលួយ និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធគឺបក្សនេះ នឹង​ត្រូវរំលាយ ហើយទ្រព្យទាំងអស់នឹងត្រូវរឹបអូស មកជាទ្រព្យសម្បតិ្តជាតិ។

តែអ្នកសង្កេតការណ៍ មើលឃើញថា ការអនុវត្តច្បាប់នេះ គឺជាការធ្វើតេសចង់ដឹងពីទឹកចិត្តរបស់ប្រជាជនសូដង់ ក្នុងការចូលចូរួម ទប់ស្កាត់ការរំលោភ​សិទ្ធិមនុស្សនិងអំពើពុករលួយ ហើយធ្វើអោយមន្ត្រីកាន់អំណាចជំនាន់ក្រោយ ភ័យខ្លាចនឹងការកាត់​អោយមា​ន​ទោស ។

លោក Mohamed al-Faki ​ អនុប្រធាន នៃ​គណៈ​កម្មាធិ​ការ ​អនុ​វត្តការរឹបអូសទ្រព្យរបស់មន្ត្រីពុករលួយ បាននិយាយថាមិនថាឡើយ ទ្រព្យសម្បតិ្តបក្ស គឺទ្រព្យសម្បត្តិឯកជន របស់ មន្ត្រីបក្សនៃគណបក្ស​សមាជជាតិនេះ ក៏ត្រូវបានរឹបអូស ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Mohamed al-Faki ​ និយាយថា លុយរាប់រយលានដុល្លាររបស់ លោក al-Bashir  និងអតីតមន្ត្រីរបស់ ព្រមទាំងទ្រព្យសម្បត្តិរបស់ បក្សសមាជជាតិ ដែល​បានរឹបអូស នឹងយកទៅប្រើប្រាស់ក្នុងការស្ថាបនារចនាសម្ព័ន្ធ ផ្លូវថ្នាល់របស់ប្រទេស។

ជនផ្ដាច់ការal-Bashir  បានឡើងកាន់អំណាច នៅ ឆ្នាំ ១៩៨៩ ដោយរដ្ឋប្រហារ ។

លោកal-Bashir  នៅប្រឈមមុខនឹងបទចោទ ជាច្រើន​ករណី​ទៀត ក្នុងនោះ តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC បានចេញដីកាសុំអោយ រដ្ឋាភិបាល អន្តរកាលនៃប្រទេសសូដង់ ចាប់​បញ្ជូន​ខ្លួន អតីតបុរសខ្លាំងរូបនេះ ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ដើម្បី ជំនុំជម្រះក្ដី បុរសនេះ ពីបទ ឧក្រិដ្ឋ​កម្ម ប្រឆាំងមនុស្សជាតិ អំឡុងលោក កាន់អំណាច៣០ឆ្នាំ និងការបំពានសិទ្ធិមនុស្ស ដោយសំលាប់រង្គាល ទៅលើសហគមន៍ នៃតំបន់ដាហ្វ័រ។

ស្រប​ពេលនេះ តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ICC ក៏បានបន្តចេញដីកាមួយលើកទៀត គឺកាលពីថ្មីៗនេះ ដោយសុំអោយប្រញាប់ប្រគល់ខ្លួនលោក al-Bashir  មកធ្វើការជំនុំជម្រះក្ដីជាបន្ទាន់ ។ ជាការ​ឆ្លើយតប រដ្ឋាភិបាលនៃប្រទេសសូដង់បានបញ្ជាក់ប្រាប ទៅICC ថានឹងប្រគល់ខ្លួនលោក al-Bashir  ទៅជុំជម្រះក្ដី ប៉ុន្តែត្រូវរង់ចាំ ការជំនុំជម្រះបទល្មើសទាំងឡាយដែលលោក al-Bashir  បានប្រព្រឹត្ត​ក្នុង​អំឡុងលោកកាន់អំណាចរយៈពេល៣០ឆ្នាំជាមុនសិន។

ភ្លាមៗបន្ទាប់ពីទទួលដំណឹងថា ទ្រព្យសម្បត្តិ​នៃអតីត​បក្ស​កាន់អំណាច របស់ជនផ្ដាច់ការ al-Bashir  និងទ្រព្យសម្បត្តិរបស់ គ្រួសារ បុរសនេះ ត្រូវបានរឹបអូស គឺ​ពលរដ្ឋសូសង់ភាគច្រើន សប្បាយរីករាយ  ពួកគេ នាំគ្នា ច្រៀងរាំ តាមដងផ្លូវ នៅរដ្ឋធានីខាទុម ។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស អន្តរជាតិ ព្រមានបពីការ​បែក​​​បាក់ជាតិកាន់តែធ្ងន់ ​ដោយបានអំពាវនាវអោយ មានការបង្កើតឡើងនូវ នយោបាយ អត់ឱន​ក្រោម​ស្លាក​ផ្សះ​ផ្សាជាតិ ទូលំទូលាយ៕ 

Share

ព័ត៌មានទាក់ទង

Image