en     km
en     km

ស្ថានទូតអាមេរិកផ្ដល់ជំនួយ៧៥០០០ដុល្លារអភិរក្សវត្ថុជាតិពន្ធុនៅមន្ទីរឃុំឃាំង ស-២១

Share

សហរដ្ឋអាមេរិក ផ្ដល់ជំនួយ ៧ម៉ឺន៥ពាន់ដុល្លារ ដើម្បីជួយថៃរក្សា​វាយនភណ្ឌ ឬសម្លៀល​បំពាក់អ្នកទោស ខ្មែរ ដែលជាប់ឃុំ ធ្វើទារុណកម្ម និងស្លាប់ នៅមន្ទីរសន្តិសុខ ស -២១ ដែល ពីធីនេះ ផ្ដល់ប្រាក់ជំនួយនេះ ធ្វើឡើង ឯមន្ទីរគុកទួលស្លែងនាព្រឹកថ្ងៃព្រហស្បតិ៍​ទី១៦​មករានេះ។​

អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកផាកទ្រីកម៉ូហ្វី និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង បានរួមគ្នាចុះហត្ថលេខាលើគម្រោងអភិរក្ស នៅមន្ទីរឃុំឃាំងស ២១។ គម្រោងអភិរក្សនោះមានឈ្មោះថា គម្រោង​អភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ដំណាក់កាលទី២។

ក្នុងសុន្ទរកថានាំមុខរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក្នុងបន្ទប់មួយរៀបចំឡើងនៅឯទីតាំងប្រវត្តិសាស្រ្ដខ្មែរក្រហមគឺមន្ទីរឃុំឃាំងស២១ផ្ទាល់ លោកបានសម្ដែងអារម្មណ៍ឈឺចាប់ចំពោះអតីតកាលកម្ពុជាហើយរំពឹងថាវាជាអតីតកាលដែលមិនអាចកើតឡើងម្ដងទៀតបាន។លោកថាអតីតកាលពេលខ្លះរុងរឿង​ពេលខ្លះគឺវាឈឺចាប់ណាស់។ សហរដ្ឋអាមេរិកបែបនេះបានព្យាយាមថែរក្សានូវតឹកតាងប្រវត្តិសាស្រ្ដបែបនេះជាមួយកម្ពុជា​ដូចជាមូលនិធិរបស់ឯកអគ្គរដ្ឋទូតត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់ដំណើរការជួសជុលនិងអភិរក្សឆ្លៀតក្នុងឱកាសនោះលោកក៏បានអរគុណដល់ជំនួយបែបនេះដែលធ្លាប់ផ្ដល់ឱ្យពីសហរដ្ឋអាមេរិកផងដែរគឺតាមរយៈស្ថាប័នUSAID។

ចំពោះសុន្ទរកថារបស់លោកជំទាវរដ្ឋមន្រ្ដីវិញ គឺបានរៀបរាប់ពីការដែលរដ្ឋាភិបាលប្រឹងប្រែងថែរក្សានូ​វឯកសារនេះទុកជាវត្ថុតាងតាមសមត្ថភាពនិងលទ្ធភាពដែលកម្ពុជាមាន។វត្ថុតាងសំខាន់ៗនៅស​២១ គឺ មានផ្នូរកប់សព រណ្ដៅកប់សពរួម ច្រវ៉ាក់ខ្នោះ របស់ប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍ធ្វើទារុណកម្ម ឯកសារនិងសម្លៀកបំពាំក់ជនរងគ្រោះ។ទាំងអស់នោះហើយថាជាសមុច្ច័យវត្ថុតាង។សមុច្ច័យវត្ថុតាងនេះត្រូវបានរដ្ឋាភិបាលថាប្រឈមនឹងការខូតខាចជាពិសេសគឺសំឡេកបំពាក។

ដោយមើលឃើញនូវស្ថានភាពបែបនេះ ក្រសួងស្វែងរកដៃគូដើម្បីផ្ដល់ថវិកាជំនួយនិងអ្នកជំនញបច្ចេកទេសគឺតាំង២០១៤ មកហើយក៏ទទួលបានការណែនាំពីសហរដ្ឋអាមេរិកនិងផ្ដើមនូវគម្រោងគំាំទ្រថែក្សាវិស័យវប្បធម៌នៅស ២១នេះនៅឆ្នាំ២០១៨ជាដំណាក់កាលទី១ ហើយឆ្នាំ២០២០នេះគឺសហរដ្ឋអាមេរិកបានបន្ដផ្ដល់ថវិកាចំនួន៧៥០០០ដុល្លារសម្រាប់អនុវត្តជាដំណាក់កាលទី២ដែលជាទូទៅធ្វើឡើងក្នុងរយៈពេលមិនដល់មួយឆ្នាំនោះទេ។ការបញ្ជាក់របស់រដ្ឋមន្រ្ដីគឺថែមទាំងថា ការងារអភិរក្សលើសម្លៀកបំពាក់នេះក៏បញ្ចូលក្នុងការរៀបចំទូតាំងថ្មីជាច្រើន ដើម្បីតម្កល់វាយនភណ្ឌនៅក្នុងបន្ទប់នៃអាគារខឱ្យបានស្ថិតស្ថេរ។

សូមបញ្ជាក់ថាតាមប្រសាសន៍របស់លោកស្រីរដ្ឋមន្រ្ដីគឺសហរដ្ឋអាមេរិកបានជួយលើការអភិរក្សគម្រោងវប្បធម៌ ប្រវត្តិសាស្រ្ដនេះច្រើនដែលមិនមានតែនៅស ២១​នេះទេ មាននៅតំបន់សៀមរាប បាខែងនិងតំបន់មួយចំនួនទៀតផងដែរ។

ទួលស្ដែង គឺជាមន្ទីរទារុណកម្មមជ្ឈឹមបក្ស នៃរបបកម្ពុជា ប្រជាធីបតេយ្យ ដឹកនាំ​នាយក​រដ្ឋ​មន្ត្រីប៉ុលពត ដែល​ជនរងគ្រោះហៅថា ជាមេប្រល័យពូជសាសន៍។ សន្តិសុខ ស-២១ នេះ គឺទីធ្វើទារុណកម្ម កម្មាភិបាល ខ្មែរក្រហម ហើយបើលតាមឯកសារ អ្នកទោស ដែលគ្មាន​ ជំនុំជម្រះក្ដី ត្រូវបានចាប់ខ្លួន ពីទូទាំងប្រទេសមកឃុំនិងធ្វើ ទារុណកម្មនៅទីនោះ គឺមាន​ជិត១ម៉ឺន ៥ពាន់នាក់ ៕

ដោយ៖ពៅនិកា

Share

ព័ត៌មានទាក់ទង

Image