en     km
en     km

ជម្លោះនយោបាយរុស្ស៊ី៖ នាយករដ្ឋមន្រ្ដីលាលែងពីតំណែងខណៈពូទីនមានផែនការ​ប​ន្ត​ពង្រឹងអំណាច

Share

ប្រធានាធិបតីវ្លាឌីមៀពូទីននៃប្រទេសរុស្ស៊ីបានស្នើឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលអាចធ្វើឱ្យគាត់អាចកាន់អំណាចនយោបាយបន្ទាប់ពីតំណែងប្រធានាធិបតីបានបញ្ចប់ខណៈដែលសម្ព័ន្ធមិត្តដ៏យូរលង់របស់លោកនាយករដ្ឋមន្រ្តីឌីមីទ្រីមេដវេដេវបានលាលែងដោយឥតព្រាងទុក។

“ដំណើរជីវិតគឺលឿនណាស់”នេះជាសម្ដីរបស់លោកពូទីនប្រធានាធិបតី ប្រទេសមហាអំណាចរុស្ស៊ីដែលត្រូវបានសារព័ត៌មានធំៗកំពុងចាប់អារម្មណ៍នឹងរូបលោកដែលបានអូសទាញឱ្យស្ថានការណ៍អំណាចនយោបាយនៅរុស្សីចាប់រញ្ជួយ។ការដែលលោកមានផែនការកែប្រែរដ្ឋធម្មនុញ្ញបានបណ្ដាលឱ្យនាយករដ្ឋមន្រ្ដីរុស្ស៊ីមិនដ្វេដេវប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញនេះ។កាលបើនាយករដ្ឋមន្រ្ដីលាចេញនេះតម្រូវឱ្យមានរដ្ឋាភិបាលថ្មីមកជំនួស ។លោកពូទីនបានធ្វើការចាត់តាំងជាបន្ទាន់នូវនាយករដ្ឋមន្រ្ដីរុស្ស៊ីថ្មីដែលមានប្រវត្តិការងារក្នងនាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីនោះគឺលោក មីខេល មីសហាស្ទីន។ លោកនាយករដ្ឋមន្រ្ដីដែលឡើងកាន់អំណាចម្នាក់នេះមានកិត្តិយសចំពោះមុខមហាជននៃការរកចំណូលពន្ធជូនរដ្ឋបានប្រកបដោយគណនេយ្យភាព។បែបនេះហើយលោកត្រូវបានគេហៅថាជាអ្នកកំណែប្រព័ន្ធប្រមូលពន្ធរុស្ស៊ីដ៏មានសក្ដានុពលដែលត្រូវបានកាសែតFinancial Times ៖ Taxman of the future“ អ្នកប្រមូលពន្ធនៃអនាគតរុស្ស៊ី។

ហេតុអ្វីលោកមិនដ្វេដេវលាលែងពីតំណែង?

អតីតនាយករដ្ឋមន្រ្ដីរុស្ស៊ីលោក Medvedev បានប្រកាសលាលែងចេញពីតំណែង។នេះគឺជារឿង ដ៏គួរឱ្យភ្ញាក់ផ្អើលព្រោះករណីនេះកើតឡើងក្រោយពីលោក ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានគេដឹងគឺនឹងបន្ដឹងប្បញ្ញត្តិឱ្យមានការបង្កើនអំណាចឱ្យនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី។

លោក Medvedev បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់លោក ពូទីនហើយ ដែលនេះមានន័យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ី បច្ចុប្បន្ននឹងត្រូវរំលាយ រីឯលោកប្រធានាធិបតីរុស្ស៊ីនឹងតែងតាំងនាយករដ្ឋមន្ត្រីឱ្យបន្តដឹកនាំរដ្ឋាភិបាលថ្មី។នៅប្រទេសរុស្ស៊ីក្រុមអ្នករិះគន់យល់បានគិតថាលោក ពូទីន កំពុងមានចេតនារកវិធីសាស្រ្ដពង្រឹងអំណាច និងបន្តការគ្រប់គ្រងប្រទេសរុស្ស៊ី ខណៈអាណត្តិជាប្រធានាធិបតី នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៤។

ជុំវិញរឿងនេះគ្មាននរណាអាចដឹងច្បាស់ទេក្រៅពីផ្ទៃក្នុងរុស្ស៊ីតែសារព័ត៌មានFinancial Timesហ៊ានលើកឡើងថាលោកមិនដ្វេដេវបានឈ្លោះនឹងសម្ព័ន្ធមិត្តនយោបាយបំផុតមួយរបស់លោកពូទីនហើយលោកពូទីនក៏ថ្នឹងថ្នាក់ចិត្តផងដែរតែលោកបានពិនិត្យជាយូរមកហើយតើនរណាអាចជំនួសតំណែងលោកដេវដេវបានតែឆ្នាំ២០២០នេះលោកបានបង្ហាញខ្លះៗនូវផែនការលោកគូសវាសហើយ។បើតាមប្រភពពីវិមានក្រឹមឡាំង ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Euronews នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០គឺនៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក Medvedev ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ។តាមប្រភពដដែលនេះគឺលោក Medvedev ក៏បានយល់ព្រមទទួលយកតំណែងនេះដែរ។

តើលោកពូទីនកំពុងធ្វើអ្វី?

កាលពីម្សិលមិញថ្ងៃទី១៥មករា២០២០លោកប្រធានាធិបតីបានដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ការចាកចេញរបស់លោកពីវិមានក្រឹមឡាំងដែលជាកន្លែងលោកចាប់ផ្តើមសង់ក្រាលនូវអំណាចរបស់លោក ។លោកពូទីនបានជម្រាបថាលោកនឹងលាឈប់ពីតំណែងនៅឆ្នាំ ២០២៤ ឬប្រហែលជាមុននេះហើយលោកត្រូវតែរុះរើប្រព័ន្ធ“ ប្រធានាធិបតីជាន់ខ្ពស់” ដែលអនុញ្ញាតឱ្យមានការកាន់កាប់អំណាចផ្ដាច់មុខនៅក្នុងតំណែង។ ការប្រកាសវិសោធនកម្មរដ្ឋធម្មនុញ្ញបានសម្ដែងតាមឆន្ទៈរបស់លោកពូទីនគឺគ្រោងនឹងចែករំលែកអំណាចបន្ថែមទៀតដល់ស្ថាប័នគណៈរដ្ឋមន្រ្ដី។ លោកពូទីនក៏ចង់បង្កើនសមត្ថកិច្ចដល់ក្រុមប្រឹក្សារដ្ឋផងដែរ។ក៏ប៉ុន្ដែលោកពូទីនបាន ដើម្បីសម្រេចអំណាចនេះលោកនឹងកាត់បន្ថយអំណាចប្រធាំនាធិបតីដោយណែនាំឱ្យប្រើរដ្ឋធម្មនុញ្ញនូវប្បញ្ញត្តិដែលនឹងកែតែពីរអាណត្តិជាកំណត់ពោលគឺ១២ឆ្នាំក្នុងវិមានក្រឹមឡាំងតែលោកបានស្ថិតក្នុងអំណាចនេះ២០ឆ្នាំទៅហើយលោកបានមានទស្សនវិស័យលើការពិនិត្យនិងតុល្យភាពក្រោយការបញ្ចប់អំណាចរបស់លោកក្នុងពេលខាងមុខព្រោះលោកជាអ្នកជំនាន់ក្រោយម្នាក់ផងដែរដែលបានទាញពីការលំបាកនាំរុស្ស៊ីពីភាពដុនដាបនៃសង្គ្រាមត្រជាក់។RT បានសរសេរថាប្រជាពលរដ្ឋរុស្ស៊ីក្រោមការដឹកនាំរបស់លោកទទួលបានសេរីភាពយ៉ាងអស្ចារ្យស្គាល់ភាពសម្បូរសប្បាយលើគ្រប់វិស័យ។លោកពូទីនសង្ឃឹមថាផែនការរបស់លោកនឹងអាចមានប្រសិទ្ធភាពបាន។

កំឡុងការថ្លែងសារប្រចាំឆ្នាំ នៅចំពោះមុខសភាប្រទេសរុស្ស៊ីនាថ្ងៃពុធនេះ លោក ពូទីន បានបង្ហាញជំហរគាំទ្រដល់គោលការណ៍ ហាមប្រាមប្រធានាធិបតី មិនឲ្យកាន់អំណាច ០៣អាណត្តិជាប់ៗគ្នា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ កន្លងមកនេះមានការសង្ស័យថា លោកអាចនឹងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបន្តកាន់អំណាចនៅអាណត្តិថ្មីឆ្នាំ២០២៤ បន្ទាប់ពីលោកបានលើកឡើងថា ការដាក់កំហិតមិនឲ្យប្រធានាធិបតីម្នាក់ កាន់អំណាចបានច្រើនអាណត្តិជាប់ៗគ្នា អាចត្រូវលុបចេញវិញប្រសិនបើប្រជាជនរុស្ស៊ីមូលមតិគ្នាគាំទ្រ។

សូមបញ្ជាក់ថាលោក វ៉្លាឌីមៀ ពូទីន បានបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទីពីរជាប់គ្នាកាលពីឆ្នាំ២០១៨។ ដោយឡែកការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ គឺមួយអាណត្តិមានរយៈពេល០ ៦ឆ្នាំ។ ដោយឡែក លោក ពូទីន មិនមែន បានជាប់ឆ្នោតលើកដំបូងជាប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ២០១២ នោះទេ គឺលោកធ្លាប់បានកាន់តំណែងនេះ ០២អាណត្តិរួចមកហើយចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ដែលកាលនោះមួយអាណត្តិមានរយៈពេលត្រឹម ០៤ឆ្នាំប៉ុណ្ណោះ។

ខណៈលោកបានបង្កើតក្រុមការងារដើម្បីវិសោធនកម្មរដ្ឋធម្មនុញ្ញហើយប្រទេសលោកខាងលិចភាគច្រើនបានមើលឃើញថាការផ្លាស់ប្តូរអាណត្តិការបន្ថយអំណាចប្រធានាធិបតីសល់ត្រឹម២អាណត្តិនេហ ទំនងជាឆ្លុះបញ្ចាំងពីខ្លួនគាត់បន្ទាប់ពីអាណត្តិប្រធានាធិបតីទីបួនរបស់គាត់បញ្ចប់នៅឆ្នាំ ២០២៤ ។

ការលាគ្នាដ៏យូរអង្វែងឬ?

លោកពូទីនបានកំពុងស្ថិតក្នុងអំណាចមួយដែលណែនល្អអស់រយៈពេល២០ឆ្នាំហើយ ហើយលោកពូទីនបានបញ្ជាក់ថាលោកមានចេតនាប្ដូររដ្ឋធម្មនុញ្ញមកឱ្យប្រធានាធិបតីកាន់អំណាចតែពីរអាណត្តិប៉ុណ្ណោះគឺលោកកំពុងចង់ធ្វើវិស្វកម្មអំណាចមួយទៀត។ សារព័ត៌មានអាមេរិកThe new york timesa បានចេញអធិប្បាយភ្លាមៗដោយដាក់ចំណោទសួរថាតើអាចទេលោកពូទីននឹងធ្វើជានាយករដ្ឋមន្រ្ដីម្ដងទៀតវិញម្ដងព្រោះអ្វីព្រោះសេណារីយ៉ូនេះលោកបានដើរម្ដងរួចទៅហើយគឺក្នុងឆ្នាំ២០០៨លោកបានដោះដូរអំណាចនឹងលោកមិនដេវដេវបានបួនឆ្នាំដែរហើយមកប្រជែងតំណែងប្រធានាធិបតីបានវិញ។តែសារព័ត៌មាននោះបានដាក់សំណួរវិភាគទៀតថាចុះហេតុអ្វីលោកមិនរឹបអូសយកអំណាចតែម្ដងទៅ។ ចម្លើយគឺថាបើលោកធ្វើដូច្នេះមែនគឺលោកប្រថុយណាស់ក្នុងការប្រកាសថាលោកជាប្រធានាធិបតីអស់មួយជីវិតតែលោកពិតជាព្រួយបារម្ភពីមតិសាធារណជនបានជាផ្ដើមសុន្ទរកថាថ្ងៃពុធនោះដោយប្រកាសថាសង្គមយើងកំពុងអំពាវនាវយ៉ាងច្បាស់ឱ្យមានការផ្លាស់ប្ដូរក៏មានន័យថា២០២៤ប្រកួតតំណែងប្រធានាធិបតីរបស់គាត់គឺរប៉ាក់រប៉ើកណាស់។គឺវាចការពិតរុស្ស៊ីកាលពីឆ្នាំ២០១១ ២០១២ មានបាតុកម្មតាមដងផ្លូវប្រឆាំងនឹងលោកពូទីនម្ដងហើយចំពោះការអនុវត្តច្បាប់តាមដានប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធឺណេត។តែក្នុងឆ្នាំ២០១៤ ឆន្ទៈស្នេហាជាតិប្រជាពលរដ្ឋស្រាប់តែកើតឡើងក្រោយពីពូទីនបានកាត់យកទឹកដីគ្រីមៀរចូលជារបស់រុស្ស៊ី។វាអាចជាសញ្ញាណដូចគ្នាល្បែងនយោបាយដ៏អស្ចារ្យគឺកើតឡើងព្រោះពលរដ្ឋរុស្ស៊ីចង់បានការផ្លាស់ប្ដូរហើយលោកក៏ផ្លាស់ប្ដូរគណៈរដ្ឋមន្រ្ដីថ្មី។ម្យ៉ាងពលរដ្ឋរុស្ស៊ីបានស្ដីបន្ទោសលោកចំពោះការមិនអាចគ្រប់គ្រងបានល្អការិយាធិបតេយ្យក្រោមអំណាចលោកគឺការស្ទង់មតិបានបញ្ជាក់កាលពីខែមេសាឆ្នាំ២០១៨ធ្លាក់ពី៨២ភាគរយមក៦៨ភាគរយដែលមកពីលោកមិនដេវដេវជាបុព្វហេតុគឺ៣៨ភាគរយ។ យ៉ាងណាជុំវិញបញ្ហារង្គោះរង្គើអំណាចនៅរុស្ស៊ីក្រោមស្នាដៃបង្វិលរបស់លោកពូទីន គឺតាមរយៈការវិភាគរបស់លោកOleg Ignatovនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយបច្ចុប្បន្នក្រុមគំនិតរបស់ក្រុងម៉ូស្គូគឺថាលោកពូទីនក៏បាននិយាយពីការផ្លាស់ប្ដូរតួនាទីក្រុមប្រឹក្សារដ្ឋរុស្ស៊ីផងដែរ ដែលបង្កឱ្យមានការចចាមអារ៉ាមថាលោកពូទីននឹងដឹកនាំក្រុមប្រឹក្សារដ្ឋថ្មីជាងធ្វើជានាយករដ្ឋមន្រ្ដីម្ដងទៀតប្រៀបបានជារដ្ឋបុរស។សេណារីយ៉ូនេះបើកើតឡើង ពាក្យរបស់លោកគឺជាពាក្យពិតចុងក្រោយហើយគឺលោកមិនចាប់អារម្មណ៍ការងារបច្ចេកទេសទេ តែអ្វីគ្រប់យ៉ាងគឺស្ថិតក្រោមការត្រួតពិនិត្យរបស់លោក។ គួរឱ្យដឹងថាក្រុមប្រឹក្សារដ្ឋជាអង្គការប្រឹក្សាប្រមុខរដ្ឋ ដែលដឹកស្រាយបញ្ហាធំៗបំផុតរបស់រដ្ឋ។ក្រុមប្រឹក្សានេះត្រូវបានបង្កើតដោយលោកពូទីននៅឆ្នាំ២០០០៕

ដោយ៖ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image