យន្ដហោះប៊ូអ៊ីងធុន៧៣៧ដែលមានជើងហោះហើរពីទីក្រុងតេអេរ៉ង់ទៅរដ្ឋធានីអ៊ុយក្រែនគី់វបានធ្លាក់ក្រោយពីហោះហើរបានប៉ុន្មាននាទីពីតេអេរ៉ង់ដោយបានធ្លាក់នៅលើទឹកដីអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃ៨មករា២០២០នេះ។យ៉ាងណាអ៊ីរ៉ង់បដិសេធឱ្យប្រអប់ខ្មៅទៅក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិកនោះទេដោយថាការស៊ើបអង្កេតជាសមត្ថកិច្ចតែអ៊ីរ៉ង់និងអ៊ុយក្រែន។
ជនរងគ្រោះមកពីប្រាំពីរប្រទេសសរុបគឺ១៧៦នាក់បានស្លាប់បាត់បង់ជីវិតទាំងអស់នៅលើយន្ដហោះប៊ូអ៊ីងនោះ។ជាតិសាសន៍អ៊ីរ៉ង់នៅលើយន្ដហោះនោះគឺមានចំនួនច្រើនជាងគេគឺដល់ទៅ៨២នាក់ កាណាដាចំនួន៦៣នាក់អ៊ុយក្រែន១១ នកា់ ស៊ុយអ៊ែត ១០នាក់ អាហ្កានីស្ាន ៤នាក់ អាល្លឺម៉ង់បីនាក់ អង់គ្លេសបីនាក់ នេះបើយោងតាមរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ជូននូវទិន្នន័យដល់CNN។
យន្ដហោះប៊ូអ៊ីនលេខសម្គាល់៧៣៧ផលិតឡើងក្នុងឆ្នាំ២០១៦ដោយក្រុមហ៊ុនប៊ូអ៊ីងអាមេរិក។ក្រុមហ៊ុននេះរកឃើញថាយន្ដហោះនេះបាត់ពីរ៉ាដាបន្ទាប់ពីធ្វើដំណើរចាកចេញពីព្រលានយន្ដហោះអ៊ីរ៉ង់Imam Khomeini International Airpoនៅប្រមាណម៉ោង៦ ១០ ព្រឹក។
អ៊ីរ៉ង់បានលើកឡើងបើតាមច្បាប់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិអ៊ីរ៉ង់មិនចាំមានកាតព្វកិច្ចក្នុងការប្រគល់ប្រអប់ខ្មៅទៅរោងចក្រផលិតយន្ដហោះដើម្បីធ្វើការស៊ើបអង្កេតនោះទេ ពោលគឺមិនចាំបាច់ប្រគល់តាមការទាមទាររបស់អាមេរិកឡើយ។
ប្រមុខអាជ្ញាធរអាកាសចរស៊ីវិលAli Abedzadehបាននិយាយទៅកាន់ភ្នាក់ងារសារព័ត៌មាននិយាយថាប្រអប់ខ្មៅនឹងវិភាគក្នុងប្រទេសរបស់យើងបើយោងតាមច្បាប់ ហើយភាគីស៊ើបអង្េកតគឺត្រូវតែជាអ៊ុយក្រែនព្រោះយន្ដហោះនេះអ៊ុយក្រែនទិញពីអាមេរិកទេយើងមិនឱ្យប្រអប់ខ្មៅទៅអាមេរិកឡើយ។
ដោយមិននិយាយវែងឆ្ងាយពីហេតុការណ៍ លោកបាននិយាយថាអ្នកបើកបរយន្ដហោះមិនពាក់ព័ន្ធនឹងបញ្ហាបញ្ជាចរាចរណ៍អាកាសនោះទេ តែពិតយ៉ាងណានោះគឺរង់ចាំលទ្ធផលប្រអប់ខ្មៅត្រូវបានបកស្រាយ។
តែយ៉ាងណាស៊ីអិនអិនថា ក្រុមហ៊ុនយន្ដហោះប៊ូអ៊ីនបានទាក់ទងនឹងអាកាសចរណ៍អ៊ុយក្រែនរាល់ពេលលំបាកទាំងអស់។
តើច្បាប់អន្ដរជាតិបង្ហាញថាសមត្ថកិច្ចនរណាចូលរួមការស៊ើបអង្កេត?
បើតាមច្បាប់អន្ដរជាតិ ការស៊ើបអង្កេតក្នុងបុព្វហេតុធ្លាក់យន្ដហោះគឺក្នុងហេតុការណ៍រដ្ឋមួយដូចករណីធ្លាក់នៅអ៊ីរ៉ង់ដែលជា យន្ដហោះអ៊ុយក្រែន វាជាប្រតិបត្តិការណ៍ស៊ើបអង្កេតពេញលេញរបស់រដ្ឋអ៊ុយក្រែននិងរដ្ឋចុះបញ្ជី គឺរដ្ឋអ៊ីរ៉ង់។អាមេរិកដែលជារដ្ឋផលិតយន្ដហោះក៏មានចំណែកនៅក្នុងការស៊ើបអង្កេតដែរគឺតំណាងឱ្យក្រុមហ៊ុនប៊ូអ៊ីង។
នាយករដ្ឋមន្រ្ដីអ៊ុយក្រែនលោក Oleksiy Honcharuk បានឆ្លើយតបទាក់ទងជាមួយការសង្ស័យទាំងឡាយពីការធ្លាក់យន្ដហោះដោយថាអ្វីផ្សាយគឺគ្រាន់តែជាឧបាយកលរង់ចាំការសន្និដ្ឋានផ្លូវការចុងក្រោយ។
សូមបញ្ជាក់ថាយន្ដហោះប៊ូអ៊ីង ៧៣៧ ត្រូវបានគេប្រទះឃើញចុងក្រោយនៅលើរ៉ាដាដែលមានកម្ពស់ ៧.៩២៥ ហ្វីត (២.៤១៥.៥៤ ម៉ែត្រ) ។
សេវាកម្មតាមដានជើងហោះហើរបាននិយាយនៅក្នុងធ្វីតធ៍ថាយន្ដហោះនេះបានធ្វើប្រតិបត្តិការអស់រយៈពេលប្រហែលជា ៣ ឆ្នាំកន្លះ។ ទិន្នន័យពី FlightRadar 24 បានបង្ហាញថាការធ្លាក់នេះអាចកើតឡើងយ៉ាងលឿនក្នុងរយៈពេល ២ នាទីបន្ទាប់ពីហោះឡើង។ ស្ថានទូតអ៊ុយក្រែននៅអ៊ីរ៉ង់បានបំភ្លឺសេចក្តីប្រកាសព័ត៌មានមុនរបស់ខ្លួនដែលបានច្រានចោលការវាយប្រហារភេរវកម្មឬរ៉ុក្កែតដែលជាមូលហេតុនៅពីក្រោយការធ្លាក់យន្តហោះកាលពីថ្ងៃពុធ។
“ព័ត៌មានអំពីមូលហេតុនៃការធ្លាក់យន្ដហោះកំពុងត្រូវបានបញ្ជាក់ច្បាស់ដោយគណៈកម្មការ។ សេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងមូលហេតុនៃគ្រោះថ្នាក់មុនពេលការសម្រេចចិត្តរបស់គណៈកម្មាការបាននិយាយថាមិនមែនជាផ្លូវការទេ។
សមត្ថកិច្ចនេះក៏បានទៅដល់ដៃរដ្ឋអាជ្ញាអ៊ីរ៉ង់បានរាយការណ៍ថាបានដកហូតប្រអប់ខ្មៅចំនួនពីរពីជើងហោះហើរអ៊ែរឡាញអន្ដរជាតិអ៊ុយក្រែនដែលបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បានរកឃើញហើយ។
សូមបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍នេះបានផ្អាករាល់ជើងហោះហើរទាំងអស់របស់ខ្លួនទៅកាន់ទីក្រុងតេអេរ៉ង់រហូតដល់មានការជូនដំណឹងបន្ថែម៕
ដោយ៖ ពៅនិកា