សារព័ត៌មានអូស្ដ្រាលីABC NEWS បានចុះផ្សាយថាមន្ទីរបញ្ចកោណបានចេញ សេចក្ដីថ្លែងការណ៍ទទួលស្គាល់ថាអ៊ីរ៉ង់ពិតជាបានបាញ់មីស៊ីលវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួននៅអ៊ីរ៉ាក់មែន។យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ងIRNAបន្ថែមថាចំនួននៃគ្រាប់មីស៊ីលគឺមានដល់ទៅជិត៤០ហើយ ហើយបាននឹងកំពុងបាញ់ជាលើកទី២ម្ដងទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលមានការនាំពាក្យដោយជំនួយការរដ្ឋមន្រ្ដីក្រសួងការពារសម្រាប់ការងារសាធារណៈថាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់យើង។លោកនិយាយថា នៅម៉ោងប្រមាណ ៥ កន្លះ យប់ ម៉ោងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៧មករា អ៊ីរ៉ង់បានបាញ់ស្រោចមកកាន់មូលដ្ឋានទ័ព អាមេរិកលើទឹកដីអ៊ីរ៉ាក់ដែលមានពីរទីតាំងគឺAl Assad និង Irbil។ ឥលូវនេះសហរដ្ឋអាមេរិកកំពុងធ្វើការប៉ាន់ប្រមាណពីរការខូចខាត។
ដោយមិនខ្វល់ពីការបញ្ជាក់ពីមន្ទីរបញ្ចកោណអ្វី ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាងថាខ្លួនគេ ទទួលខុសត្រូវចំពោះការបាញ់លើមូលដ្ឋានទ័ពអាកាសនៅអ៊ីរ៉ាក់ម៉ោងព្រឹករបស់ប្រទេសអ៊ីរ៉ង់។ពួកគេនេះជាជំហានដំបូងនៃការព្រមានចំពោះការសម្រេចចិត្តរបស់លោកត្រាំសម្លាប់មេទ័ពអ៊ីរ៉ង់កាសេម។
អង្គការទប់ស្កាត់សង្គ្រាមនានា រួមទាំងWin without Warតាមរយៈនាយកប្រតិបត្តិអង្គការនេះលោកStephen Milesបានបង្ហាញការព្រួយបារម្ភថា នេះហើយជាពេលវេលាដែលយើងភ័យខ្លាច ល្បែងសង្គ្រាមរបស់លោកដូណាល់ត្រាំនិងអ៊ីរ៉ង់បានឈានទៅមួយកម្រិតទៀតហើយ អ៊ីរ៉ង់គួរតែវាយប្រហារតែកុំឱ្យមានកំហុស សង្គ្រាមចាប់ផ្ដើមព្រោះលោក ត្រាំជ្រើសរើសសង្គ្រាមជាងការទូត។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបន្ដនិយាយថាយើងព្រមានប្រទេសសម្ព័ន្ធមិត្តអ៊ីរ៉ង់ទាំងអស់ថាបើការវាយប្រហារពីមូលដ្ឋានទ័ពផ្សេងមកកាន់អ៊ីរ៉ង់ យើងនឹងធ្វើការសងសឹក តាមគោលដៅ យើងអំពាវនាវនឱ្យពលរដ្ឋអាមេរិកហៅទាហាន ដែលជាក្រុមគ្រួសាររបស់គេទៅផ្ទះវិញដើម្បីការពារការខូចខាត។
បើតាមសេតវិមាន លោកត្រាំបានព្រាងនូវសេចក្ដីថ្លែងការណ៍ពី ស្ថានការណ៍នៅអ៊ីរ៉ាក់ជាមួយនឹងសន្ដិសុខជាតិ។
ក្រុមប្រឹក្សាអាមេរិកអ៊ីរ៉ង់ក៏បានចេញសេចក្ដីថ្លែងការណ៍បង្ហាញកង្វល់ ថាមួយជំហានពោរពេញដោយគ្រោះថ្នាក់ដែលជាផ្លូវទៅកាន់សង្គ្រាម។យើងនៅជាមួយពលេរដ្ឋដែលងាយរងការប៉ះពាល់ដែលមិនចូលចិត្តសង្គ្រាមសោះ។តែសេតវិមានបានបញ្ជាក់ថានឹងធ្វើការឆ្លើយតបក្នុងពេលដ៏ឆាប់បំផុតនេះ។
សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញបានបញ្ចូនកងទ័ព និងម៊ីស៊ីលអាកាសផ្សេងរបស់ខ្លួនទៅកាន់មជ្ឈឹមបូព៌ា។អាមេរិកថែមទាំងបញ្ចូនយន្ដហោះទម្លាក់គ្រាប់បែកB 52ប្រាំមួយគ្រឿងទៅសំចតនៅកោះមួយនៅមហាសមុទ្រឥណ្ឌា ហើយក៏បានធ្វើសមយុទ្ធពេញផ្ទៃអាកាសនូវយន្ដហោះចម្បាំងF-35a ចំនួន៥២គ្រឿងនៅរដ្ឋអ៊ូតាដែលថាខ្លួនត្រៀមរួចរាល់ក្នុងការប្រយុទ្ធហើយដរាបណាអ៊ីរ៉ង់គម្រាមកំហែងលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ខណៈនេះស្ថានការណ៍នៅមជ្ឈឹមបូព៌ាវិវត្តន៍ដល់ចំនុចកំពូលអាមេរិកបានសង្កេតឃើញថាសព្វាវុធអ៊ីរ៉ង់និងកងទ័ពបានរំកិលមកកាន់ខ្សែព្រ័ត្រសមរភូមិទៅហើយដែរដើម្បីបើកការវាយប្រហារ។អ៊ីរ៉ង់បានតម្លើងមីស៊ីលចូលយន្ដហោះគ្មានមនុស្សបើករបស់គេហើយ អាមេរិកថានេះជាការវាយប្រហារតាមផ្លូវអាកាសមួយរបស់គេ ដូចជាការវាយប្រហារលើមូលដ្ឋានប្រេងអារ៉ាប់ប៊ីសាអូដីតកាលពីឆ្នាំមុន។សហរដ្ឋអាមេរិកបានឃ្លាំមើលខ្លាចមានការវាយប្រហារលើទីតាំងអាមេរិកផ្សេងទៀតដែលមាននៅលើទឹកដីប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាគឺ គុយវ៉ែត អារ៉ាប់ប៊ីសាអូឌីត និង អារ៉ាប់រួមនិងចតដេន។ តែឆ្មាំបដិវត្តន័អ៊ីរ៉ង់បានរួចរាល់ហើយនូវសេណារីយ៉ូបន្ទាប់គឺកាវាយប្រហារលើក្រុងទំនើបឌូបៃរបស់អារ៉ាប់ប៊ីសាអូឌីតនិងហៃហ្វាដែលជាទីក្រុងធំទីបីរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ ពៅនិកា
.