en     km
en     km

កំណត់ត្រាប្រវត្តិសាស្រ្ដពិភពលោក៖អ៊ីរ៉ង់ជួបប្រទះនឹងសង្គ្រាម៨៨ដង ឈ្នះ៤០ដង

Share

នៅដំណាក់កាលនេះសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ដែលធ្លាប់ជាចក្រព័ត្តពែក្សនៅមជ្ឈឹមបូព៌ាបានកំពុងត្រៀមខ្លួនចាប់យកសង្គ្រាមទ្រង់ទ្រាយជាធំមួយមហាអំណាចអាមេរិកប្រសិនបើការសងសឹករបស់អ៊ីរ៉ង់កើតចេញពីកម្លាំងរួបរួមនៃពួកសកម្មប្រយុទ្ធគ្រប់ទិសទីនៅមជ្ឈឹមបូព៌ា។

កញ្ញា ឆោម ពៅនិកាជូនសេចក្ដីអត្ថាធិប្បាយ៖

សាធារណរដ្ឋឥស្លាមមួយនេះមានសុទ្ធតែសត្រូវខ្លាំងៗពីគ្រប់ទិសទីក្នុងតំបន់មជ្ឈឹមបូព៌ា អាស៊ីខាងកើត និង អឺរ៉ុបខាងកើត។នេះជាកំណត់ត្រាប្រវត្តិសាស្រ្ដពិភពលោក។ បើតាមកាលប្បវត្តិរបស់អ៊ីរ៉ង់ប្រទេសនេះជួបប្រទះសង្គ្រាមចំនួនជិត១០០ដង ពោលគឺ៨៨ដង ហើយឈ្នះបានត្រឹមតែ៦៥ភាគរយនៃសង្គ្រាមទាំងអស់គឺ ៤០ដងបូករួមនឹងស្មើគ្មា១២លើក។មុននឹងក្លាយជាប្រទេសសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អ៊ីរ៉ង់មានសន្ដតិវង្សចំនួន៩ដែលវិវត្តខ្លួនចេញពីសម័យកាលចក្រព័ទ្ធចំនួន៤លើក។ប្រការនេះតម្រូវឱ្យយើងត្រូវតែនិយាយពី

កំណើតដ៏អស្ចារ្យរបស់ប្រទេសឥស្លាមមួយនេះ

អ៊ីរ៉ង់មានឈ្មោះផ្លូវការសាធារណរដ្ឋឥស្លាមអ៊ីរ៉អ់ឬហៅថាពែក្សស៊ីព្រោះធ្លាប់ម្ចាស់ចក្រភពពែក្ស។អ៊ីរ៉ង់ជាប្រទេសមានពលរដ្ឋច្រើនជាប់លំដាប់ទី១៨លើពិភពលោកមានរដ្ឋធានីតេអេរ៉ង់។ ផ្ទៃដីប្រទេសនេះមិនធម្មតាឡើងគឺក្នុងចំណោម១៩៣រដ្ឋអធិបតេយ្យ ប្រទេសនេះជាប់លេខ១៧ដែលផ្ទៃដីសរុ 1,648,195 km2  ធំលំដាប់ទីពីរនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀតផង។អ៊ីរ៉ង់មាននាក់ជិតខាងចំនួនប្រាំពីរដែលរួមមានអាម៉េនី អាស៊ីបៃចាន ទូកម៉ានីស្ថាន អាហ្កានីស្ថាន ប៉ាគីស្ថាន តួកគីនិងអ៊ីរ៉ាក់ ហើយព្រំប្រទល់ទឹកគឺជិតសមុទ្រខេបស្ពាន​ឈូងសមុទ្រពែក្ស ឈូងសមុទ្រអូម៉ង់។

អ៊ីរ៉ង់គឺជាមូលដ្ឋានចំណាស់នៃអរិយធម៌បុរាណរបស់ពិភពលោកផ្ដើមពីចក្រភពElamite៤០០០ឆ្នាំមុនគ្រិស្ដសករាជដែលរួមរួបនឹងអ៊ីរ៉ានៀម៉េដេសនៅសតវត្សទី៧មុនគ្រិស្ដសករាជហើយឈានដល់អរិយធម៌កំពូលក្នុងសតវត្សទី៦មុនគ្រិស្ដសករាជ។ចក្រភពនេះក៏ធ្លាប់វាយប្រហារនឹងអធិរាជសង្រ្គាមAlexander the great របស់ក្រិចផងដែរ។សាសនាដំបូងរបស់ប្រទេសនេះមានឈ្មោះថាZoroastrian តែក្នុងសតវត្សទី៧នៃគ្រឹស្ដសករាជប្រជាពលរដ្ឋភាគច្រើនប្រកាន់យកសាសនាម៉ូស្លីមរហូតត្រូវបានគេហៅថាជាទីស្ថាននិងយុគមាសនៃសាសនានេះ។ហើយសតវត្សទី១៨របស់ប្រទេសនេះគឺតំបន់ទាំងមូលទទួលស្គាល់ថាអ៊ីរ៉អ់ក្រោមការដឹកនាំរបស់Nadar Shahគឺជារដ្ឋដ៏សក្ដានុពលបំផុត។នៅដើមសតវត្សទី២០ប្រទេសនេះមានដិវត្តន៍រដ្ឋធម្មនុញ្ញគឺរាជានិយមប្ដូរពីផ្ដាច់ការមកជាអាស្រ័យរដ្ឋធមមនុញ្ញហើយក្នុងឆ្នាំ១៩៦៣ប្រទេសនេះមានសន្ទុះសេដ្ឋកិច្ច ផ្ដល់សិទ្ធិច្រើនផ្នែកដល់ស្រ្ដី មានកំណែទម្រង់សិទ្ធិដីធ្លី។តែទោះយ៉ាងណាការរីករាលដាលនៃការមិនពេញចិត្តនិងភាពវឹកវរប្រឆាំងនឹងរាជានិយមនៅតែបន្តដែលនាំទៅដល់បដិវត្តអ៊ីរ៉ង់កើតមានក្នុងឆ្នាំ១៩៧៩ដែលធ្វើឱ្យប្រទេសនេះក្លាយជាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មានការបោះឆ្នោតប្រធានាធិបតីតាមការគ្រប់គ្រងរបស់មេដឹកនាំកំពូលមួយរូបធ្វើឱ្យរបបនេះកត់សម្គាល់ទៅវិញថាជារបបអាជ្ញាព្រឹត្តឬយោធានិយម។អ៊ីរ៉ង់លេចធ្លោណាស់ក្នុងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។គេជាសមាជិកស្ថាបនិកអង្គការអន្ដរជាតិល្បីៗដូចជាUN, ECO, NAM, OIC, and OPECខណៈខ្លួនគេជាប្រទេសផ្គត់ផ្គង់ឧស្ម័នធម្មជាតិទីមួយក្នុងលោកនិងទី៤សម្រាប់ឧស្សាហកម្មប្រេងឆៅ។

សង្គ្រាម៨៨លើករបស់អ៊ីរ៉ង់

ដែនដីមជ្ឈឹមបូព៌ាប្រកាប់ប្រចាក់គ្នាខ្ទេចខ្ទាំជាច្រើនដងមកហើយ សត្រូវរបស់អ៊ីរ៉ង់ដូរមុខជាញឹកញាប់។អ៊ីរ៉ង់ជាប្រទេសដំបូងឡើងប្រកាសថាជាចក្រភពរួចមកការគ្រប់គ្រងអំណាចកសាងតាមរបៀបសន្ដតិវង្ស។អ៊ីរ៉ង់មានចក្រចំនួន៤ បីគឺកើតមុនគ្រិស្ដសករាជ។សង្គ្រាមលើកដំបូងបង្អស់កើតក្នុងសវត្សទី១០មុនគ្រិស្ដសករាជបញ្ច់បអស់៣០០ឆ្នាំនឹងចក្រភពAsszrian។សង្គ្រាមដំបូងបង្អស់ឆាកប្រយុទ្ធរបស់អ៊ីរ៉ង់គឺទទួលបានភាពបរាជ័យ។ែក្នុងចក្រភពមេដ្យានដែលកើតឡើចន្លោះ៦៧៨ដលើ៥៤៩មុនគ្រិស្ដសករាជគឺមាន២៥សង្គ្រាម គេទទួលបនជ័យជម្នះ១៩ដងចាញ់៦ដង។បន្ទាប់មកចក្រភពថ្មីបានវាយយកចក្រភពមេដ្យាន ចក្រភពនោះមានឈ្មោះថAchaemenid កើតឡើងនៅឆ្នាំ៥៥2មុនគ្រិស្ដសករាជធ្វើសង្គ្រាម១៤ដងចាញ់បីដង ចាញ់ចុងក្រោយគឺដួលរលំចក្រភពដោយការប្រយុទ្ធនឹងអធិរាជសង្គ្រាមក្រិចAlexader the great ក្នុងឆ្នាំ៣៥៥មុនគ្រិស្ដសករាជ។បញ្ចប់ពីចក្រភពនេះទៅក៏ពើបប្រទះឡើងនូវចក្រភពចុងក្រោយមុនគ្រិស្ដសករាជគឺឈ្មោះថាParthianដែលធ្វើសង្គ្រាមតែបីដងទីគឺនឹងចក្រភពSeleucidដោយជោគជ័យតែបានជាចាញ់ចក្រភពអាម៉ានីហើយស្មើនឹងរ៉ូម៉ាាំង។

កាលប្បវត្តិបន្ទាប់ក៏និយាយពីចក្រភពSassanidដែលធ្វើសង្គ្រាម៧ដងជាមួយនឹងរដ្ឋទោលផងនិងសត្រូវដែលមានសម្ព័ន្ធមិត្តផង។ចក្រភពនេះធ្វើសង្គ្រាមចាញ់ពីរដងស្មើពីរដង។សន្ដតិវង្សពីរដែលមានឈ្មោះថាSaffarid Ghaznavidនិង Seljug Empireគឺជាសម័យកាលសន្ដិភាពបំផុតហើយបើមានចម្បាំងវិញគឺទទួលបានជោគជ័យទាំងស្រុងជាមួយនឹងសត្រូវនេះចក្រភពByzantine។តែជាអកុសលការកើតឡើងនូវសន្ដតិវង្សKhwarazmianបានតែមួយភ្លែតក៏ចាញ់ក្នុងដៃសង្គ្រាមដំបូងនឹងម៉ុងហ្កោលីដែលតម្រូវឱ្យសន្ដតិវង្សខ្លាំងមួយឈ្មោះថាTimuridកើតឡើងនៅឆ្នាំ1370តឈ្នះសង្គញរាមត្រឹមតែមួយភ្លែតក៏មានការដណ្ដើមអំណាចពីសន្ដតិវង្សឈ្មោះថាSafavid។សន្ដតិវង្សនេះធ្វើសង្គ្រាម១៣ដងជាមួយអូតូម៉ង់នុងឆ្នាំ៤ដងចាញ់បីដងហើយក៏កើតមានសង្គ្រាមលើកដំបូងនឹងរុស្ស៊ីនៃស្ដេចស្យាក្នុងឆ្នាំ១៦៥១ជាសង្គ្រាមដើម្បីអំណាចតំបន់ជាសង្គ្រាមដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្រ្ដដែលអ៊ីរ៉ង់ឈ្នះរុស្ស៊ី។ការផ្លាស់ប្ដូររបបកើតឡើងសន្ដតិវង្សមានការប្រែប្រួលទៀតហើយAfharidកើតឡើងធ្វើសង្គ្រាម៤ដងឈ្នះពីរដង ដូររបបចុងក្រោយនិងស្មើម្ដងនឹងរដ្ឋអូតូម៉ង់។សន្ដតិវង្សទី១២ក៏ស្នងឡើងមានឈ្មោះថាកាចា ដែលធ្វើសង្គ្រាម៩ដងឈ្នះ២ដងស្មើ២ដង។ទីបំផុតរាជានិយមផ្ដា់ការចុងក្រោយនោះគឺឆ្នាំ១៩២៥ដល់ឆ្នាំ១៩៧៩មានឈ្មោះថាផាឡាវី។កើតភ្លាមសន្ដតិវង្សនេះចាញ់នឹងត្រីភាគីចម្បាំងគឺសូវៀតសហភាព អង់គ្លេសនិងឥណ្ឌាដែលជាផ្នែកមួយនៃសង្គ្រាមលោកលើកទី២ឆ្នាំ១៩៤១។តែសង្គ្រាមនឹងប្រទេសជិតខាងបន្ដបន្តាប់រួមមាននឹងអា៊សិបៃចាននិងPFLOគឺទទួលបានជ័យជម្នះ។

ពេលវេលានៃការផ្លាស់ប្ដូរបានមកដល់រាប់ពីឆ្នាំ១៩៧៩មកទល់ពេលនេះសង្រ្គាមប្រទេសនេះមានសង្គ្រាមស៊ីវិលមួយដងល់ក្នុងឆ្នា១៩៧៩ដល់ឆ្នាំ១៩៨៣ហើយសង្គ្រាមដទៃចំនួន៥ដង។អ៊ីរ៉ង់លែងធ្វើសង្គ្រាមម្នាក់ឯងហើយក្រៅពីសង្គ្រាមជាមួយនឹងអ៊ីរ៉ាក់ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ដែលជាសង្គ្រាមមិនឈ្នះមិនចាញ់នឹងអ៊ីរ៉ាក់តែអ៊ីរ៉ង់បានទៅប្ដឹងអង្គការសហប្រជាជាតិហើយអង្គការនោះឱ្យបើកការចរចាដកទ័ពរៀងៗខ្លួន។ អ៊ីរ៉ង់អាចបង្កើតសម្ព័ន្ធមិត្តជាច្រើនក្នុងសង្គ្រាមហើយក្នុងប្រាំដងនោះអ៊ីរ៉ង់ឈ្នះសង្គ្រាម៤ដងហើយសង្គ្រាមដែលនៅតែអូសបន្លាយមកចុងក្រោយនេះមានតែមួយទេគឺកើតតាំងពីឆ្នាំ២០១១មកម្ល៉េះគឺសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីដែលអ៊ីរ៉ង់ក្នុងសម្ព័ន្ធភាពរុស្ស៊ី ហេសបូឡានិងស៊ីរី។

ចុងក្រោយនេះអ៊ីរ៉ង់កំពុងត្រូវបានពិភពលោកតាមដាន ពោលគឺពិភពលោករង់ចាំការសងសឹករបស់អ៊ីរ៉ង់ដែលគ្រប់គ្នាមានចំណោទថាតើសង្គ្រាមអ៊ីរ៉ង់និងមហាអំណាចពិភពលោកក្នុងសម័យថ្មីគឺអាមេរិកអាចកើតមានឬទេ?

ព្រោះការស្លាប់មេយុទ្ធសាស្រ្ដម្នាក់នៃចលនារួបរួមគ្រប់កម្លាំងក្នុងតំបន់(នៅសុីរី,នៅអុីរ៉ាក់,ចលនាHezbollah នៅលីបង់, ចលនាHamasនៅប៉ាឡេស្ទីន, ទ័ពព្រៃHouthis នៅយ៉េមេន…)ដើម្បីតតាំងនឹងអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក និងដើម្បីលាតសន្ធឹងអំណាចរបស់អុីរ៉ង់ប្រៀបបានដូចជាការបាត់បង់កំពូលធនធានមនុស្សរបស់អ៊ីរ៉ង់និងក្រុមទាំងនោះដូច្នេះដែរ។ដំបូងគេបង្អស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាខ្លួនគេនឹងសងសឹកខាងតែបានចំពោះការស្លាប់វីរជនអ៊ីរ៉ង់រូបនេះខណៈអាមេរិកបញ្ចូនទ័ព៣៥០០នាក់ទៅព័ទ្ធមជ្ឈឹមបូព៌ាទៀតហើយដែលនាំឱ្យកម្លាំងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាកើន២ម៉ឺននាក់។ ចំពោះការបាញ់ដ្រូនសម្លាប់មេទ័ពអ៊ីរ៉ង់លើទឹកដីអ៊ីរ៉ាក់ប្រធានាធិបតីអាមេរិកនិងជាបេក្ខជនប្រធានាធិបតីនៅអាណត្តិឆ្នាំ២០២០នេះទៀត លោកដូណាល់ត្រាំបញ្ជាក់ថាជាការការពារពលរដ្ឋអាមេរិកនិងប្រយោជន៍អាមេរិកលើទឹកដីនោះព្រោះចារកម្មបានឱ្យដឹងថាបុគ្គលដែលអាមេរិកសម្លាប់ម្នាក់នោះបានទៅអ៊ីរ៉ាក់ដើម្បីរៀបយុទ្ធសាស្រ្ដសង្គ្រាមប្រឆាំងវត្តមានអាមេរិកនៅអ៊ីរ៉ាក់ក្រោយអាមេរិកសម្លាប់ភេរជន២៥នាក់របស់កងទ័ពហ៊ីបូឡោស។

បើអ៊ីរ៉ង់ចាប់យកសង្គ្រាមនឹងអាមេរិកគឺវាជាសង្គ្រាមទី៨៩ បើយ៉ាងនោះតើអ៊ីរ៉ង់ឬអាមេរិកជាអ្នកឈ្នះ?

Share

ព័ត៌មានទាក់ទង

Image