en     km
en     km

វេណេហ្សូអេឡា៖សមាជិកសភាម៉ាឌូរ៉ូវាយសភាបក្សប្រឆាំងជួនហ្គៃដូដើម្បីប្លន់យកអំណាចប្រធានសភា

Share

ហិង្សាផ្ទុះឡើងគឺអ្នកតំណាងរាស្រ្ដវេណេហ្សូអេឡាវាយគ្នាក្នុងសភានៅថ្ងៃបោះឆ្នោត៦មករានេះ។ តំណាងរាស្រ្ដបក្សប្រឆាំងដែលដឹកនាំលោកជួនហ្គៃដូត្រូវបានតំណាងរាស្រ្ដបក្សកាន់អំណាចរបស់មេដឹកនាំផ្ដាច់ការម៉ាឌូរ៉ូវាយដំដណ្ដើមយកគម្ពីរស្បថក្នុងសភាដែលថ្ងៃនេះគឺជាថ្ងៃជ្រើសតាំងប្រធានរដ្ឋសភាឆ្នាំ២០២០។

ពេលនេះក្រុមគណបក្សប្រឆាំងនៅប្រទេសវេណហ្សូអេឡា បាន ប្រកាសប្រាប់ពីភពលោកថា លោកប្រធានា​ធិបតី នីកូឡាម៉ាឌូរ៉ូ ដែលឡើងកាន់អំណាចដោយមិនស្របនឹងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោត គឺជាមេ​គំនិតនៃ​ការ ដឹកនាំ អោយមានរដ្ឋប្រហារ រដ្ឋសភា ដោយឃាឃាំងសមាជិកសភា ក្រុមប្រឆាំងមិនអោយ​ចូលរួម​បោះឆ្នោត​ជ្រើ់សតាំង​ប្រធានារដ្ឋ​សភា ប្រចាំឆ្នាំ២០២០ ដែលគេរំពឹងថា លោកវ័នកៃដូនឹង​បន្តឈ្នះ​ក្នុងការបោះ​ឆ្នោត អោយធ្វើ​ជា​ប្រធានរដ្ឋសភា ជាថ្មីទៀត។ ដោយយោងតាមសារព័ត៌មាន The Guardian បានចុះផ្សាយនៅថ្ងៃច័ន្ទទី៦មករានេះថា ការបោះឆ្នោត​ជ្រើសតាំង​ប្រធានសភា​ប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២០ នៃប្រទេសវណេហ្សូអេឡ ប្រព្រឹត្តទៅក្រោមបរិយា​ការហិង្សា និងច្របូលច្របល់។ភាពហិង្សាច្របូកច្របល់នេះគឺបណ្ដាលពី កងអង្គភាពការពារលោកម៉ាឌូរ៉ូ បានរារាំងមេបក្សប្រឆាំងដែលជាប្រធានសភាអាណត្តិមុនលោកជួនហ្គៃដូមិនអោយចូល​ប្រជុំ​ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន សម្រាប់ប្រធានរដ្ឋសភា បន្តនៅ​ឆ្នាំ​២០២០។បក្សកាន់អំណាចបានដឹងថា ក្រុម​ប្រឆាំង​មាន​បេក្ខជនដែលជាមនុស្សអន្ដរជាតិទទួលស្គាល់ គាត់គឺលោកវ័ន្តកៃដូ ដែលជាប្រធានរដ្ឋសភា​ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ  បេក្ខជន ប្រកួត​នឹងលោកវ័ន្តកៃដូ គឺលោក Luis Parra ។ភ្លាមៗក្រោយពីដណ្ដើមបានគម្ពីស្បថលោកម៉ាឌូរ៉ូ​ក៏គាំទ្រ​ហើយក៏ប្រកាសថា ជាប្រធានរដ្ឋសភា សម្រាប​ឆ្នាំ​២០២០នេះតទៅនៅក្នុងបរិយាកាសចូលកាន់តំណែងលឿនៗបន្ទាន់មានការពារពីកងកម្លាំងអង្គរក្សនិងយោធាព័ទ្ធមិនឱ្យមានការចូលប្រឆាំងឡើយ។ តែពេលនេះលោកជួនហ្គៃដូបានទទួលដំណឹងថាតំណែងប្រធានរដ្ឋសភាត្រូវបានសមាជិកសភារបស់ជនផ្ដាច់ការម៉ាឌូរ៉ូដណ្ដើមយកទៅយ៉ាងកម្រោល។លោកបានស្វះស្វែងខំតោងឡើងរបងសភាដែលមានសមត្ថកិច្ចរាប់រយនាក់រុញច្រានលោកចេញមិនឱ្យចូលសភាបានសម្រេចនោះទេ។នៅខណៈនេះលោកកៃដូបានស្រែកខ្លាំងៗប្រាប់សហគមន៍អន្តរជាតិថា លោកនៅតែ​ជាប្រធាន​រដ្ឋ​សភា ដដែល ព្រោះលោកជាប់ឆ្នោតឡើងវិញហើយដោយសារតែសភាម៉ាឌូរ៉ូក្លាយវត្តមានលោកមិនឱ្យលោកចូលរួមការបោះឆ្នោត។​ លោកកៃដូ​ប្រកាស ថា លោកនឹងនៅតែធ្វើសកម្មភាព​នយោបាយ ក្នុងនាមជាប្រធានរដ្ឋសភា។

រហូតលោកសម្រេចចិត្តនៅខាងក្រៅបរិវេណរដ្ឋសភាជាមួយនឹងការចេញមកសមាជិកសភារបស់លោកហើយ លោកវ័ន្ដកៃដូក៏ត្រូវបានសមាជិកសភា បក្សប្រឆាំងសម្រេចបើកឆាកក្រៅសភាបន្តជ្រើស​តាំងលោក ជា​ប្រធាន​រដ្ឋសភាសម្រាប់ឆ្នាំ២០២០នេះដែរ។ពេលនេះវេណេហ្សូអេឡាមានប្រធានរដ្ឋសភាក្នុងនិងក្រៅដល់ទៅពីរតែមួយជាប្រធានរដ្ឋសភាគាំទ្រដោយលោកសេរីមួយទៀតគាំទ្រដោយបក្សពួករបស់ខ្លួន។

​សហគមន៍​អន្តរជាតិភ្លាមៗក្រោយពីហិង្សាបោះឆ្នោតជ្រើសរើសប្រធានសភានៅវេណេហ្សូអេឡាគឺ បានប្រកាសថ្កោលទោស ដោយមិនទទួលស្គាល់ លោក Luis Parra​ជាប្រធាន​រដ្ឋសភា វេណេហ្សូ​អេឡា សម្រាប់ឆ្នាំ២០២០នេះឡើយ។ ក្នុងចំណោមសហគមន៍ទាំងនោះ គឺ សហ​រដ្ឋអាមេរិក ប្រេស៊ីល អាហ្សង់ទីន ដឹកមុខគេ ប្រកាសថ្កោលទោស លោកម៉ាឌូរ៉ូ ប៉ុន្តែបានសាទរ លោកវ័នកៃដូបន្ត​ធ្វើជាប្រធានរដ្ឋសភា។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស បាន ហៅ លោកកៃដូថា ជាប្រមុខរដ្ឋស្ដីទីរបស់ប្រជាជនវេណេហ្សូអេឡា។

សូមជម្រាបថាសហរដ្ឋអាមេរិក សន្យាថា នៅតែនៅជាមួយប្រជាជន វេណេហ្សូអេឡា​ក្នុងការខិតខំប្រឹងប្រែង ដើម្បី បញ្ច​ប់របប ផ្ដាច់ការព្រៃផ្សៃ នៃមេដឹកនាំម៉ាឌូរ៉ូ។ សហរដ្ឋអាមេរិក និង ប្រទេស ៥៧ទៀត​បាន​ប្រកាសថា លោកកៃដូនៅតែជា ប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា ។ ចំណែកប្រទេសប្រេស៊ីល តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសនៃប្រទេសនេះ បាន ប្រាប់លោកម៉ាឌូរ៉ូ ថា ទោះ​ជាខិតខំ ដណ្ដើម តំណែងប្រធាន​រដ្ឋសភា ពីប្រឆាំងក៏ដោយ  ក៏ សហគមន៍​អន្តរជាតិ នៅតែទទួល​ស្គាល់​លោកកៃដូជាប្រធានរដ្ឋសភា​ដដែលទេ។ ខណៈនេះប្រទេសអាហ្សង់ទីនបានចេញ​សេចក្ដី​​ថ្លែង​​ការណ៍​សម្ដែង​ការខកចិត្ត នូវព្រឹត្តិការណ៍​នេះ ដោយហៅទង្វើរបស់សមាជិកសភា បក្សកាន់អំណាចថា​ កាន់តែ​ធ្វើ​​អោយខ្លួនឯងបាក់មុខមាត់នៅលើឆាក​អន្តរជាតិ។ 

ដោយឡែកសហភាពអឺរ៉ុបក៏បានប្រកាស​ថ្កោល​ទោស ដូចសហរដ្ឋអាមេរិកដែរ។ សហភាព អឺរ៉ុបដែល​តាមរយៈ​ការិយាយ​ល័យអ្នកនាំពាក្យ បានហៅព្រឹត្តិការណ៍ នៃឃាឃាំងក្រុមសមាជិកសភាបក្សប្រឆាំង​មិនអោយ​ចូល​ប្រជុំសភា ដើម្បីជ្រើសរើស​ប្រធានរដ្ឋសភា របស់​ខ្លួន​គឺថាហេតុការណ៍នេះ កាន់តែ បញ្ជាក់​ថា របប​លោកម៉ាឌូរ៉ូកាន់តែផ្ដាច់ការ ហើយបានព្រមានថា វិបត្តិថ្មី​និងធ្ងន់ធ្ងរមួយ​ទៀត​ នឹង​កើត​មាន​ឡើង​ឆាប់ៗ​នេះ។ ​

រដ្ឋសភានៃប្រទេស វេណេហ្សូអេឡា គឺមាន ១៦៧  អាសនៈ ក្នុងនោះ បក្សប្រឆាំង កាន់កាប់​១០៩ អាសនៈដែលបានឈ្នះនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៥ គឺជាចំនួនលើសលុប លើបក្ស​កាន់​អំណាចនៃបក្សសង្គមនិយម ដឹកនាំដោយ លោក​ម៉ាឌូរ៉ូ។ តែនៅ​មុន​ការ​​​បោះឆ្នោត មានព័ត៌មាន ជាច្រើនចុះផ្សាយថា លោកម៉ាឌូរ៉ូបាន ប្រើថវិកា រដ្ឋ រាប់លានដុល្លារគឺចំណាច ៥០ម៉ឺនដុល្លារ​សូកនិង​ទិញ អ្នកតំណាងក្រុមប្រឆាំងម្នាក់ៗកុំអោយបោះឆ្នោតគាំទ្រ​លោកវ័ន្ត​កៃដូជាប្រធានរដ្ឋ​សភា​ម្ដង​ទៀត៕

ប្រែសម្រួល៖ដោយពៅនិកា

Share

ព័ត៌មានទាក់ទង

Image