en     km
en     km

Asia Times:ផែនការរបស់សម្ដេច ហ៊ុនសែនគឺផ្ទេរអំណាចឱ្យកូនប្រុសលោកចាប់ពីឆ្នាំនេះទៅ

Share

សារព័ត៌មានអន្ដរជាតិមានមូលដ្ឋាននៅហុងកុងAsia Timesចុះផ្សាយនៅចុះឆ្នាំ២០១៩យ៉ាងលម្អិតអំពីស្ថានការណ៍នៅកម្ពុជា។ការចុះផ្សាយនេះគឺរៀបរាប់ជាពិសេសអំពីបញ្ហានៃព្រឹត្តិការណ៍នយោបាយកម្ពុជាផ្សាភ្ជាប់ជាមួយនឹងអំណាចនាយករដ្ឋមន្រ្ដី។ដែលនិយាយមកដល់ត្រង់ចំណុចនេះសារព័ត៌មាននេះបានវិភាគនូវតម្រុយប្រទាញយកសេណារីយ៉ូផ្ទេរអំណាចបុគ្គលដឹកនាំរដ្ឋភិបាល។ក្នុងកណ្ដាប់ដៃសព្វថ្ងៃរបស់លោកនាយករដ្ឋមន្រ្ដីគឺសារព័ត៌មាននេះថាជៀសមិនផុតទេគឺអំណាចទាំងនោះបានទៅកាន់ដៃកូនប្រុសច្បងរបស់លោកដែលលោកបានត្រួសត្រាយកិត្យានុភាពឱ្យ។ក៏ប៉ុន្ដែជាបឋមនៃអត្ថបទនេះលើកឡើងថាមេដឹកនាំកម្ពុជារំពឹងថានឹងពុះពារឧបសគ្គការគំរាមកំហែងរបស់ក្រុមប្រឆាំងដោយស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកជាមួយនឹងការផ្លាស់ប្ដូរដ៏ភ្ញាក់ផ្អើលមួយនៅឆ្នាំ២០២០។

បន្ទាប់មកអ្នកអត្ថាធិប្បាយនយោបាយរបស់Asia timesលោកDavid Hutt ថាពាក់ព័ន្ធនឹងសវនាការដែលនឹងមកដល់ឆាប់ៗក្នុងខែមករាថ្ងៃទី១៥ខាងមុខនេះរបស់អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។

ថ្វីបើគេហទំព័រនេះថាស្ថានការណ៍នៅកម្ពុជាវិវត្តន៍ណាស់ហើយពិបាកព្យាករណ៍ក៏សារព័ត៌មាននេះហ៊ានបកស្បែកកម្ពុជាបន្ដិចម្ដងៗដោយអះអាងថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគេអាចរកឃើញគន្លឹះសម្រាប់មើលឃើញពីអនាគតនយោបាយកម្ពុជាហើយ។

ពោលគឺនៅថ្ងៃទី១៥មករាប្រមុខបក្សប្រឆាំងលោកកឹមសុខាទីបំផុតអាចឡើងសវនាការបានហើយបន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលរំលងអាធ្រាត្រនៅថ្ងៃទី៣កញ្ញា២០១៧ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភីបាល។

អ្នកសង្កេតការណ៍និងអ្នកវិភាគជាច្រើនរំពឹងថានឹងមានលោកកឹមសុខានឹងត្រូវកាត់ទោសពីបទប្រឆាំងនឹងរដ្ឋឃុបឃិតនឹងបរទេសហើយបន្ទាប់មកលោកត្រូវបានប្រគល់ទៅកាន់ដៃលោកនាយករដ្ឋមន្រ្ដីឱ្យមានការស្នើឡើងលើកលែងទោសដល់ព្រះមហាក្សត្រនិងភ្ជាប់លក្ខខណ្ឌមួយទៀតគឺមិនអាចប្រឡូកចូលនយោបាយវិញឡើយ។

លទ្ធផលក្នុងឆ្នាំ២០១៨គឺបន្ដបន្ទាប់រដ្ឋាភិបាលមិនខ្វល់ខ្វាយពីមតិរិះគន់សាធារណៈនោះទេក្រោយពីរំលាយគណបក្សសង្គ្រោះជាតិប្រមូលយកអាសនៈក្រុមប្រឹក្សាឃុំក្រោយលែងឱ្យពួកគេធ្វើនយោបាយ។ប្រការអស់នេះបានធ្វើឱ្យកម្ពុជាត្រូវជួបបញ្ហានឹងភាគីកិច្ចសន្យាជំនួញដ៏ធំរបស់ប្រទេសនោះគឺសហភាពអឺរ៉ុបព្រោះដើមខែកុម្ភៈឆ្នាំនេះប្រព័ន្ធអនុគ្រោះពន្ធដែលផ្ដល់ឱ្យកម្ពុជាតាំងពីឆ្នាំ២០០២អាំចត្រូវបានពិចារណាដកទៅវិញ។សហភាពអឺរ៉ុបបានកត់សម្គាល់កម្ពុជាមួយរយៈក្រោយនេះជាពិសេសអំពីកំណត់ត្រាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក៏ដូចជាសិទ្ធិការងារនិងសិទ្ធិបញ្ចេញមតិផងដែរ។

លោកJosep Borrell រដ្ឋមន្រ្ដីក្រសួងការបរទេសសហភាពអឺរ៉ុបដែលកើតដោយព្រឹត្តន័យបានប្រាប់មកកាន់ភាគីកម្ពុជាកាលពីថ្ងៃទី១៥ធ្នូក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដោយថាកិច្ចខំប្រឹងប្រែងជាច្រើនគឺអឹរ៉ុបត្រូវការជាចាំបាច់ក្នុងការពិចារណារក្សាEBA។ប៉ុន្ដែសម្ដេចហ៊ុនសែននាយករដ្ឋមន្រ្ដីកម្ពុជានិយាយថាបើគេចង់កាត់ក៏កាត់ទៅ។

ក្នុងវោហារសាស្រ្ដបែបនេះធ្វើឱ្យព័ត៌មាននានាចុះថាលោកនាយករដ្ឋមន្រ្ដីមិនមានគំនិតស្ដារអ្វីដែលសហភាពអឺរ៉ុបមើលឃើញថាមិនត្រឹមត្រូវនោះទេ។ក្នុងពេលថ្មីៗនេះក៏គេពិបាកគិតគូរពីផលវិបាកនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរគ្រាន់តែគេអាចដឹងថាការនាំចេញរបស់កម្ពុជានឹងថយចុះជាពិសេសគឺឧស្សាហកម្មវាយនភណ្ឌកម្ពុជា។

តែទោះបីជាសហភាពអឺរ៉ុបដកកម្ពុជាចេញពីគម្រោងពាណិជ្ជកម្មនេះក៏ដោយក៏ការអនុគ្រោះមានដល់ជិតដាច់ឆ្នាំ២០២០ដែរដូច្នេះផលប៉ះពាល់វាមិនប៉ះភ្លាមៗនោះទេគឺរដ្ឋាភិបាលបានសន្យាថានឹងជួយរកការគាំទ្រលើតម្លៃពាំណិជ្ជកម្មឱ្យកន់តែខ្ពស់ចេញពីភាពមិនឯករាជ្យនៃការនាំចេញ។

បើក្រឡេកទៅមើលគោនយោបាយការបរទេសចំពោះការគាំទ្រប្រជាធិបតេយ្យនៅកម្ពុជាគឺខុសពីសហភាពអឺរ៉ុបបន្ទាប់ពីការឈានជើងមកជាន់ដីកម្ពុជារបស់លោកឯកអគ្គរដ្ឋទូតPatrick Murphyនៅខែសីហា។រដ្ឋាភិបាលវ៉ាស៊ីនតោនគឺទប់មាត់ទប់កច្រើនតែងលេចឡើងនូវយន្ដការផ្សេងៗច្រើនព្រោះសារលិខិតណាក៏អាមេរិកមានចំពោះកម្ពុជាហាក់ទាញកម្ពុជាចេញពីក្រញ៉ាំរប់សចិនគឺដូចជាបណ្ដាសាររបស់ក្រុមមេដឹកនាំនយោបាយនិរទេសខ្លួនរបស់កម្ពុជាបញ្ចុះបញ្ចូលអាមេរិកឱ្យដាក់សម្ពាធលើរដ្ឋាភិបាលបក្សប្រជាជនកម្ពុជា។ក្រោយពីលោកសមរង្ស៊ីបរាជ័តវិោមកប្រទេសវិញក្រោយពីលោកនាយករដ្ឋមន្រ្ដីបញ្ជាឱ្យបិទគ្រប់ផ្លូវចូលមិនថាអាកាស គោកឬទឹកទេ។

តែគេអាចប៉ាន់ប្រម៉ាណថាចុងក្រោយនេះការនាំលោកកឹមសុខាឡើងសវនាការហើយសាលក្រមរបស់លោកគឺនឹងបង្ហាញពីភាពប្រាកដប្រជានៃការឃុំខ្លួនលោក២ឆ្នាំហើយជាងនេះក៏បានត្រដាងនូវផែនការរបស់លោកនាយករដ្ឋមន្រ្ដីផងដែរ។

បែបណាក៏ដោយអ្នកគាំទ្រមានសង្ឃឹមតិចណាស់ដែលថាគណបក្សសង្គ្រោះជាតិអនុញ្ញាតឱ្យកែទម្រង់ឡើងវិញសមរ្ាប់លោកសមរង្ស៊ីឬក៏លោកមកវិញយ៉ាំងណានោះដរាបណាពួកគេមិនប្រកាសពីមហិច្ឆតានយោបាយរបស់ពួកគេ។

បុរសខ្លាំងនៅកម្ពុជាដោយមានភាពរឹងមាំនៅក្នុងប្រទេសនិងក្រៅប្រទេសហើយក៏ជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតលើពិភពលោកត្រូវបានគេមើលឃើញថានឹងផ្តល់ការយកចិត្តទុកដាក់ថ្មីដល់ការរៀបចំ ប្រគល់អំណាចរបស់លោកដល់កូនប្រុសច្បងគឺលោក ហ៊ុនម៉ាណែត។

លោកមានផែនការជម្រុញលោកហ៊ុនម៉ាណែតជាលំដាប់គឺកាលពីឆ្នាំ២០១៨លោកហ៊ុនម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលំដាប់ ដឹកនាំថ្នាក់ជាតិហើយត្រូវបានរាយការណ៍ថាដឹកនាំបានល្អ។

កូនប្រុសច្បងរូបនោះក៏ត្រូវបានតំឡើងឋានៈជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលជាស្ថាប័នធ្វើការសំរេចចិត្តរបស់វរជននយោបាយកំពូលរបស់បក្សកាន់អំណាច។

ថ្វីត្បិតតែជាមន្រ្តីយោធាជាន់ខ្ពស់ទី ២ មិនមែនទី ១ និងជាមន្ត្រីជាន់ខ្ពស់បំផុតក៏ដោយសាលាយោធាអាមេរិកWEST POINTបានអប់រំលោកហ៊ុនម៉ាណែតតំណាងអោយប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចយោធាផ្លូវការភាគច្រើននៅបរទេស។

កន្លងមកជាសរុបលោកបានធ្វើដំណើរទៅកាន់ប្រទេសជាង ១២ ក្នុងឆ្នាំ ២០១៩ ដើម្បីជួបជាមួយមេដឹកនាំយោធាដទៃទៀតគឺក្នុងពេលនោះលោកត្រូបានផ្តល់ឱកាសភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំក្នុងតំបន់រួមនឹងទំនាក់ទំនងផ្ទាល់ខ្លួនដែលនឹងបម្រើប្រយោជន៍លោកបានល្អប្រសិនបើទីបំផុតមួយលោកនឹងក្លាយជាមេដឹកនាំជាតិ។

ទោះយ៉ាងណានៅក្នុងប្រទេសគឺមិនប្រាកដថាលោកហ៊ុនម៉ាណែតទទួលបានជំនឿទុកចិត្តទាំងស្រុងពីសំណាក់គណបក្សប្រជាជនកម្ពុជានិង ជាសាធារណៈនោះទេក្នុងការ បង្ហាញភាពលេចធ្លោគ្រប់គ្រាន់ដើម្បីធានាបាននូវការបន្តស្នងតំណែងឪពុក។

ប៉ុន្តែឆ្នាំ ២០២០ អាចជាឆ្នាំដែលមានការផ្លាស់ប្តូរ។គេអាចរក ឧទាហរណ៍ក្នុងរយៈពេលជាង ៣ ថ្ងៃក្នុងខែធ្នូនេះតែម្ដងដែលរួមមានការទៅ សម្ពោធរោងចក្រប្រគល់វិញ្ញាបនប័ត្រនៅឯពិធីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនិងការបើកព្រឹត្តិការណ៍កាកបាទក្រហមកម្ពុជាក៏ដូចជាការជួបសំណេះសំណាលនឹង និស្សិតកម្ពុជានៅអូស្ត្រាលីនិងនូវែលសេឡង់។

និយាយទៅសម្ដេចហ៊ុនសែនបានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍បែបនេះអស់ជាច្រើនទសវត្សមកហើយហើយអ្នកខ្លះរំពឹងថាលោកហ៊ុនម៉ាណែតនឹងបំពេញតួនាទីនោះជាបណ្តើរ ៗ ។ ជាការពិតអ្នកខ្លះប៉ាន់ស្មានថាគាត់ប្រហែលជាចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការរបស់ឪពុកគាត់នៅឆ្នាំក្រោយទៀតផង។

មួយវិញទៀត បើក្រឡេកទៅមើទំព័រហ្វេសប៊ុករបស់គាត់ដែលជាតម្រូវការចាំបាច់ សម្រា់បប្រជាប្រិយភាពមេដឹកនាំកម្ពុជាគឺលោកមានអ្នកចូលចិត្តដល់ទៅ ជាង ៦៧១.០០០ នាក់ផងដែរ។ បើធៀបនឹងឪពុករបស់គេគឺជាចំណែកតូចល្អិតក៏ពិតមែនតែបើធៀបនឹងមន្រ្ដីបក្សកាន់អំណាចគ្រាក់ៗមួយចំនួនគឺច្រើនឆ្ងាយ។

ជាឧទាហរណ៍លោកសខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាមន្រ្តីគណបក្សប្រជាជនដែលមានអំណាចជាងគេបន្ទាប់ពីលោកហ៊ុនសែនមានអ្នកតាមដានត្រឹមតែ ១៩០.៤៤៥ នាក់នៅលើទំព័ររបស់គាត់។

ការឈ្នះលើឥស្សរជនគណបក្សប្រជាជនកម្ពុជាប្រាកដជាពិបាកជាងការប្រមូលផ្តុំមិត្តភក្តិតាមហ្វេសប៊ុក។

ប្រសិនបើមានការផ្ទេរអំណាចមែនគឺទំនងកើតឡើងនៅឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ។តែលោកហ៊ុនសែនចាំបាច់ត្រូវបន្សាបឬសហការណ៍ជាមួយគូប្រជែងដែលមានសក្តានុពលនិងកម្ទេចចោលតាមរយៈការបោសសំអាតការរុះរើឬការសន្យានានានឹងអ្នកដទៃដើម្បីជំរុញកូនចៅអ្នកនយោបាយរបស់គណបក្សប្រជាជនលេចធ្លោគាំទ្រកូនលោកផងដែរ។

អ្នកវិភាគខ្លះជឿជាក់ថាសម្ដេចហ៊ុនសែនទំនងប្រគល់អំណាចដល់កូនប្រុសរបស់គាត់មុនពេលប្រទេសឈានដល់វដ្តនៃការបោះឆ្នោតថ្មីដែល រៀបចំឡើងនៅឆ្នាំ ២០២២ និងការបោះឆ្នោតទូទៅនៅឆ្នាំ ២០២៣ ។

ប្រសិនបើនេះជាផែនការរបស់សម្ដេចហ៊ុនសែនពេលនោះលោកហ៊ុនម៉ាណែតនឹងទទួលបានអាសនៈសភានៅពេលខ្លះក្នុងឆ្នាំ ២០២០ ដែលជាជំហានចាំបាច់ដើម្បី ក្លាយជានាយករដ្ឋមន្រ្តី។

មែនទែនទៅការប្តូរម្ចាស់កៅអីនាយករដ្ឋមន្រ្ដីគឺជារឿងធម្មតាហើយមិនតម្រូវឱ្យមានការបោះឆ្នោតជាផ្លូវការទេប្រសិនបើគណបក្សប្រជាជនកម្ពុជាមានភាពល្អប្រសើរមើលលើទឹកចិត្តកូនប្រុសច្បងលោកនាយករដ្ឋមន្រ្ដីបច្ចុប្បន្ននៅកម្ពុជា៕

ប្រែសម្រួល៖ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image