ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ទោះបីលោកស្រី បានសម្រេចភ្លាមៗអោយផ្អាកយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីក៏ដោយ តែលោកស្រីក៏បានបញ្ជាអោយមានការស៊ើបអង្កេត និងស្រាវជា្រវម៉ត់ អំពី ការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងមួយគ្រឿងដែលបានសម្លាប់ប្រមុខយោធា និងមេទ័ពជាន់ខ្ពស់ជាច្រើននាក់។
តាមការចុះផ្សាយរបស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera ក្នុងហេតុការណ៍នេះ លោកស្រីប្រធានាធិបតី Tsai Ing-wen បាន បញ្ជាអោយមានការស៊ើបអោយបានម៉ត់ចត់ថាតើ វាបណ្ដាលមកពីកត្តាអាកាសធាតុ ឬបច្ចេកទេស ឬក៏មកពីកត្តាផ្សេងទៀត។
ឧបទ្ទវហេតុនេះ ចំពេល តៃវ៉ាន់ មានជម្លោះជាមួយចិន ដែននាំអោយ សភា តៃវ៉ាន់ បានអនុម័ត សេចក្ដីព្រាងច្បាប់ ប្រឆាំង ឥទិ្ធពលចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃដែនដី អោយបានមុនការបោះឆ្នោតប្រធានាធិបតី និងសមាជិកសភា នៅថ្ងៃទី១១មករា ឆ្នាំ២០២០ដែល ក្រុងប៉េកាំង ឃ្លាំមើលជាខ្លាំងហើយមិនចង់អោយបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រីឈ្នះឡើយ។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាអោយ ផ្អាកការឃោសនា រយៈពេល ៣ថ្ងៃ បន្ទាប់ពី នាយសេនាធិកាយោ របស់លោក ស្រី គឺឧត្តមសេនីយ៍ Shen Yi-ming បានទទួលមរណភាព ដោយសារឧទ្ទវេហេតុការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលឧត្តមសេនីយ៍រូបនេះបានជិះ ទៅសួរសុខទុក្ខកងទ័ព ។
តាមប្រភពដដែលនេះ ដែលបានស្រង់ការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់គឺឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកលោក Shen និងមន្ត្រីយោធាជាច្រើនរូប បានជួបបញ្ហាពេលចុះចតនៅភាគខាងជើងដែនកោះនេះកាលពីព្រឹកថ្ងៃទី២មករានេះ ។
ឧទ្ធម្ភាគចក្រ UH-60M ដែលដឹកឧត្តមសេនីយ៍ Shen Yi-ming នាយសេនាធិកាយោ និងមនុស្ស១៣នាក់ទៀត បានចុះចតនៅតំបន់ភ្នំមួយក្បែរទីក្រុងតៃប៉ិ ប៉ុន្តែមិនមានមូលហេតុជាក់លាក់នាំឲ្យមានការចុះចតឡើយ។
តែបើតាមទីភ្នាក់ងារព័ត៌មាន Focus Taiwan ឧទ្ធម្ភាគចក្រនេះ ទើបចាប់ហោះឡើងក្នុងទិសដៅទៅកាន់បន្ទាយយោធាមួយកន្លែងនៅតំបន់ Yilan ហើយវាបានដាំក្បាលចុះ នៅលើភ្នំ Wulai ។ សម្រាប់លោក Shen មានភារកិច្ចដើម្បីសាកសួរសុខទុក្ខកងទ័ពនៅមុនឱកាសចូលឆ្នាំប្រពៃណីចិន។
ក្នុងហេតុការណ៍នេះ គណបក្សប្រជាធិបតេយ្យជឿនលឿន DPP ដឹកនាំដោយ លោកស្រីប្រធានាធិបតី Tsai Ing-wen បានចេញាសេចក្ដីថ្លែងការណ៍ ដោយប្រកាសកាន់ទុកជនរងគ្រោះ រហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ គណបក្សបានហៅការបាត់បង់ជីវិតរបស់ ឧត្តមសេនីយ៍ និង ជនរងគ្រោះ ៧នាក់ទៀត ថា ជាការសោកសៅមិនបំភ្លេចឡើយ។ អតីតអនុរដ្ឋមន្ត្រីការពារជាតិ Andrew Yang បាននិយាយថាការបាត់បង់ឧត្តមសេនីយ័Shen Yi-ming និងមន្ត្រីយោធាជាន់ខ្ពស់ទៀត អាចនឹងនាំអោយមានការប្រុងប្រយ័ត្នថែមទៀត អំពីឧបទ្ទវហេតុដែលលឿនរហ័សនេះ។ លោកថា នឹងមានរុះរើ មេទ័ពមួយចំនួន ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរចំពោះការបោះឆ្នោតប្រធានាធិបតី។ តែលោកថាមានការសោកស្ដាយណាស់ នូវអ្នកទាំងនេះ។ ឋានៈជានាយសេនាធិកា យោធា ឧត្តមសេនីយ៍ Shen Yi-ming ត្រូវបានគេមើលឃើញថា លោកជា រៀបចំយុទ្ធសាស្ត្រកងទ័ព និងជាដាក់ផែនការសមយុទ្ធយោធា នៅពេលតៃវ៉ាន់រងការគំរាមកហែងពីប្រទេសចិន។ បុរសនេះ ក៏ជាមនុស្សមានបេះដូងឯករាជ្យដូចលោកស្រី ប្រធានាធិបតីដែរ។លោកជាអ្នកយុទ្ធសាស្ត្រប្រឆាំងចិនដ៏លិចធ្លោ។
ឧបទ្ទវហេតុនេះ កើតឡើងចំពេល តៃវ៉ាន់ មានជ ម្លោះជាមួយចិន ដែននាំអោយ សភា តៃវ៉ាន់ បានអនុម័ត សេចក្ដីព្រាងច្បាប់ ប្រឆាំង ឥទិ្ធពលចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃដែនដីកោះមួយនេះ។
កាលពីថ្ងៃទី ៣១ ខែធ្នូ សភាតៃវ៉ាន់ បាន អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតៃវ៉ាន់ដែលសំដៅទប់ស្កាត់ឥទ្ធិពលរបស់ចិន ខណៈបក្សប្រឆាំង Kuomintang លំអៀងចិនធ្វើពហិការ។
អ្នកសង្កេតការណ៍យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ មួយនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ កាន់តែមើលមុខគ្នាមិនត្រង់ ហើយកាន់តែធ្ងន់ធ្ងរដែលអាចបង្កជម្លោះទាំងចិត្តសាស្ត្រនិងការគំរាមកងទ័ពពីប្រទេសចិន។
ច្បាប់ថ្មីស្តីពីការប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ធ្វើឡើងក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលនយោបាយចិន
ដែលបានហូរចូលមកតាមរយៈការផ្តល់មូលនិធិនយោបាយខុសច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ
និងវិធីសម្ងាត់ផ្សេងៗជាច្រើនទៀត។
លោក
Chen Ou-po សមាជិកបក្សប្រជាធិបតេយ្យជឿនលឿន បានប្រាប់អ្នកសារព័ត៌មាន ថា
ការកើនឡើងឥទ្ធិពលរបស់ចិន គឺជាការគំរាមកំហែង លើកោះតៃវ៉ាន់ជាពិសេស
មុនការបោះឆ្នោត គឺ គំរាមកំហែងខ្លាំងឡើងៗ។
ចំណែក បក្ស Kuomintang បានប្រាប់អំពីជំហររបស់ខ្លួនថា ខ្លួនការពារតៃវ៉ាន់ពីការគំរាមកំហែងផ្សេងៗពីសំណាក់ចិន ប៉ុន្តែការអនុម័ត ច្បាប់ថ្មីមួយនេះ ដោយសមាជិកសភានៃបក្សប្រជាធិបតេយ្យជឿនលឿន គ្រាន់តែចង់កេងចំណេញនយោបាយ និងរកសម្លេងគាំទ្រ ក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។
បេក្ខជនប្រធានាធិបតីមកគណបក្ស Kuomintang លោក Han Kuo-yu ដែលចិន គាំទ្រ ក៏បានប្រកាសផ្អាកការធ្វើយុទ្ធនាការរកសំឡេងឆ្នោតដែរ។
កោះតៃវ៉ាន់នឹងបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១១មករា ឆ្នាំ២០២០ ដែលក្រុងប៉េកាំង តាមឃ្លាំងជាខ្លាំង ដែលមិនចិនចង់ឃើញ លោកស្រីTsai Ing-wen ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀតឡើយ។
យ៉ាងណា គេមិនទាន់ឃើញក្រុងប៉េកាំងនិយាយយោងដល់ការផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ មនុស្ស៨នាក់ក្នុងនោះមានមេទ័ពជាន់ខ្ពស់ម្នាក់លោក ឧត្តមសេនីយ៍ Shen Yi-ming នេះនៅឡើយទេ។ តែបើតាមការស្ទង់មតិ មួយរបស់ក្រុមប្រឹក្សាជាតិតៃវ៉ាន់ ការបោះឆ្នោតមួយអាណត្តិទៀតនេះ ទំនងលោកស្រី សាយអ៊ឹងវេន នឹងអាចឈ្នះឆ្នោត ហើយកាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត ដែលក្រុងប៉េកាំងនឹងបន្តឈឺចាប់ ថែមទៀត៕
ពៅនិកា