en     km
en     km

អាមេរិកផ្ដាច់ជីវិតមេទ័ពអ៊ីរ៉ង់លើទឹកដីអ៊ីរ៉ាក់ខណៈអ៊ីរ៉ង់ប្រកាសសងសឹក

Share

ស្ថានការណ៍នៅក្រុងបាដាដកំពុងវឹកវរជាខ្លាំង មន្រ្ដីយោធាអ៊ីរ៉ង់ជាបន្ដបន្ទាប់ត្រូវបានចាប់ខ្លួននិងសម្លាប់។ស្ទើរតែសារព័ត៌មានអន្ដរជាតិទាំងអស់នៅព្រឹកថ្ង្ងៃទី៣មករាដើមឆ្នាំ២០២០បាននិយាយពីការស្លាប់របស់លោកឧត្តមសេនីយ៍Qassem Suleimani។លោកQassem Suleimaniដែលជាមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងក្បូនរថយន្ដនៅព្រលានយន្ដហោះអន្ដរជាំតិបាដាដ។មន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិកថានេះជាបញ្ជារបស់លោកដូណាល់ត្រាំ។

មន្ទីរបញ្ជកោណថែមទាំងថាការវាយប្រហារនេះមានគោលបំណងទប់ស្កាត់គម្រោងការដ៏អាក្រក់របស់អ៊ីរ៉ង់ជាមុនហើយគឺដើម្បីការពារពលរដ្ឋរបស់អាមេរិកនិងផលប្រយោជន៍របស់អាមេរិកដែលពួកគេនៅជុំវិញពិភពលោក។

បើយោងតាមរ៉យទ័រ ឧត្ដមសេនីយ៍ Qassem Soleimani រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា ក៏បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ សហរដ្ឋអាមេរិក ផងដែរ។

ក្នុងរឿងរ៉ាវបែបនេះគេប្រមើលមើថាស្ថានការណ៍សន្ដិសុខអន្ដរជាតិគឺអាក្រក់ខ្លាំងណាស់ពោលឧប្បត្តិហេតុនេះនឹងមានផលប៉ះពាល់ដល់មជ្ឈឹមបូព៌ាពីព្រោះស៊ូឡីម៉ានីគឺជាឥស្សរជនសំខាន់នៅក្នុងបណ្តាញឥទ្ធិពលដ៏សំខាន់របស់អ៊ីរ៉ង់នៅទូទាំងតំបន់។ ជាងនេះទៅទៀតគឺវាទំនងជាប៉ះពាល់ដល់ជំហរអាមេរិក ជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងតេរ៉ង់ ដូចជាប៉ាឡេស្ទីន លីបង់ ស៊ីរី បានដាក់ការស្តីបន្ទោសក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់នេះ។ពួកគេបានមើលឃើញថាការកើនឡើងកំដៅកាន់តែខ្លាំងរវាងកងទ័ពអាមេរិកនិងអ៊ីរ៉ង់និងជាមួយពួកគេហាក់ដូចជាជៀសមិនរួច។ បច្ចុប្បន្នកម្លាំងអាមេរិករាប់ពាន់នាក់ស្ថិតប្រកៀកខ្លួននឹងរ៉ុកកែតរបស់យោធាអ៊ីរ៉ង់និងនៅជិតនឹងយុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ឆ្លៀតក្នុងឱកាសបែបនេះបណ្ដាញយោធាំអាមេរិកតាមរយៈមន្ទីរបញ្ចកោណបានរាយការណ៍ថាកំពុង​បញ្ជូនកងទ័ព​បន្ថែម ​៧៥០ នាក់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​នៅ​ក្នុង​អ្វី​ដែល​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper ហៅ​ថា «ជា​ចំណាត់​ការ​សមស្រប​និងការ​ប្រុង​ប្រយ័ត្ន»។

ខណៈនេះកូនទាហានទាំងអស់របស់អ៊ីរ៉ង់លើទឹកដីអ៊ីរ៉ាក់ចងកំហឹងជាខ្លាំងពួកគេស្រែកប្រឆាំងនឹងវត្តមានអាមេរិក សម្រែកទុក្ខសោកផងឈឺចាប់ផងបែបនេះបានធ្វើឱ្យគេនិយាយចេញច្បាស់ៗថាអាមេរិកនឹងអ៊ីស្រាអែលជាសត្រូវរបស់គេមែនទែនហើយ ពួកគេបានឱ្យអាមេរិកចេញខ្លួមកទទួលខុសត្រូវចមពោះការស្លាប់ឥស្សរសជនទាំងពីររូបនេះ។

ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យអាមេរិកលោក Chuck Schumer ថាសភាមិនបានដឹងពីការវាយប្រហារតាមអាកាសនេះទេ។នេះបើយោងតាមជំនួយការម្នាក់។ហើយមន្ត្រីរដ្ឋបាល Trump មិនបានផ្តល់ព័ត៌មានភ្លាមៗអំពីផែនការរបស់ពួកគេព្រោះខ្លាចមានការអាក់ខានណាមួយ។

គួរបញ្ជាក់ថាទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋអ៊ីរ៉ាក់និងបានសហការយ៉ាងជិតស្និទ្ធនៅក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ។ រដ្ឋទាំងពីរនេះសុទ្ធតែមានអធិបតីភាពលើប្រទេសអ៊ីរ៉ាក់ តែពេលនេះដែនដីបាដាដបានក្លាយជាសមរភូមិរបស់ប្រទេសទាំងពីរទៅហើយប្រៀបបីដូចជាអ៊ីរ៉ាក់រងការរំលោភបំពានអធិបតេយ្យភាពពីអាមេរិកនិងអ៊ីរ៉ង់ក្នុងពេលតែមួយ។

ដើមសប្ដាហ៍នេះហើយទើបស្ងាត់វិញប៉ុន្មានថ្ងៃមុននេះទេ ក្រុមបាតុករដែលមាននិន្នាការអ៊ីរ៉ង់បានឡោមព័ទ្ធស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ គឺបន្ទាប់ពីលោកដូណាល់ត្រាំTrump បានបញ្ជា ឱ្យ​កងទ័ព​អាមេរិក​វាយ​ប្រហារ​បាញ់​គ្រា​ប់​រ៉ូកែត​ជាច្រើន​គ្រាប់​ ទៅ​លើ​ក្រុម​ហេសបូឡានិងក្រុមទាហាន​​គាំទ្រអ៊ីរ៉ង់​​ នៅក្នុង​ទឹក​ដី​អ៊ីរ៉ាក់។ ការ​វាយ​ប្រហារ​របស់​អាមេរិក​នេះគឺ​នៅ​ក្បែរ​នឹងរដ្ឋធានី​បាកដាដ​តែម្តង ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​កើតដល់​២៥នាក់​​។

អវត្តមានរបស់ស៊ូឡីនីអាចផ្លាស់ប្តូរយុទ្ធសាស្រ្ដរបស់អ៊ីរ៉ង់ព្រោះបុគ្គលនេះត្រូវបានអ៊ីរ៉ង់លើកតម្កើតជាប្រតិបតិ្តករជួរមុខមានសមត្ថភាពខ្ពស់។ ភ្លាមៗក្រោយពីទទួលបានដំណឹងថាការស្លាប់របស់មេទ័ពអ៊ីរ៉ង់នេះជាការពិត ងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា នឹងចាត់វិធានការសងសឹកសហរដ្ឋអាមេរិក វិញ៕​​

ពៅនិកា

Share

ព័ត៌មានទាក់ទង

Image