គឺដូចការរំពឹងទុកមែន កូរ៉េខាងជើងតាមរយៈទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម បក្សកូរ៉េខាងជើងKCNA បានរាយការណ៍ថាដំណាច់ឆ្នាំចាស់នេះកូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលរំលងទ្វីប ជូនដល់លោកដូណាល់ ត្រាំ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃម្សិលមិញបានកោះប្រជុំមន្ត្រីបក្សពលករកូរ៉េខាងជើង ឱ្យត្រៀមរៀបចំ បាញ់សាកល្បងមីស៊ីលអន្តរទ្វីប នៅថ្ងៃឆ្លងឆ្នាំ និងរៀបយុទ្ធសាស្រ្ដចរចាជាមួយជាអាមេរិកទាន់ឱសានវាទចុងឆ្នាំ។
សារព័ត៌មានមជ្ឈឹមបក្សកូរ៉េខាងជើង ចុះផ្សាយថាកិច្ចប្រជុំនោះមានខ្លឹមសារដំបូងគឺ កូរ៉េខាងពិចារណាចរចាជាមួយសហរដ្ឋអាមេរិក និងទី២គឺ ចង់ផ្ញើសារធំនិងសំខាន់ សម្រាប់ដាច់ឆ្នាំចាស់ផ្លាស់ថ្មី នោះគឺកូរ៉េខាងជើងត្រៀមបាញ់មីស៊ីលរំលងទ្វីប នៅថ្ងៃទី៣១ធ្នូតែម្តង កូរ៉េខាងជើងប្រកាសថា មីស៊ីលអន្តរទ្វីបនេះគឺចាត់ទុកថា ជាកាដូឆ្នាំថ្មី សម្រាប់ជូនលោក ដូណាល់ ត្រាំបើដូច្នេះមែនតើថ្ងៃទី៣១ធ្នូឆ្នាំ២០១៩ដែលពិភពលោកកំពុងត្រៀមអបអរឆ្នាំថ្មីហើយជាពិសេសអាស៊ីខាងកើតមានជប៉ុនសាធារណរដ្ឋកូរ៉េខាងត្បូងដែលមើលមុខគ្នាមិនត្រូវនឹងកូរ៉េខាងជើងនឹងចលាចលកម្រិតណា។
ក្នុងនាមជាសម្ព័ន្ធមិត្តនិងជាប្រធានការចរចានឹងកូរ៉េខាងជើងលោកដូណាល់ត្រាំបានដឹងដំណឹងនេះក្នុងនាមជាម្ចាស់អំណោយដោយលោកហួសចិត្តថាអំណោចគួរតែស្លូត។
សម្រាប់ អ្នកវិភាគកម្រិតអន្ដរជាតិជាច្រើនជឿជាក់ថាកូរ៉េខាងជើងអាចកែប្រែឥរិយាបថខ្លួន ហើយអាចមានផែនការកែប្រែនយោបាយកម្រិតខ្លាំងណាមួយ ព្រោះ ក្នុងឆ្នាំ ២០១៩ទោះជាកន្លងមកមានទៅហើយកំពូលរវាងលោកប្រធានាធីបតីទាំងពីរ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នៅក្រុងហាណូយ ប្រទេសវៀតណាមហើយលើទឹកដីកូរ៉េខាងត្បូងក្ដីគឺត្រូវមជ្ឈដ្ឋានអន្តរជាតិចាត់ទុកតែគ្មានបានផ្លែផ្កាអ្វីនោះទេ។ខណៈនេះដែលកាសែតរដ្ឋ KCNA បានលើកសម្តីរបស់ប្រមុខរដ្ឋ គីម ជុនអ៊ុន បង្ហាញជំហរឱ្យកូរ៉េឯករាជ្យប្រឆាំងនឹងការឈ្លានពានតាមគ្រប់រូបភាពតែពលរដ្ឋកូរ៉េខាងជើងត្រូវបានអន្ដរជាតិមើលឃើញថារស់នៅយ៉ាងវេទនាព្រោះទណ្ឌកម្មសេដ្ឋកិច្ច៕
ពៅនិកា